ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាព...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មានពាក់ កណ្តាលផ្លូវការអ៊ីរ៉ង់ Tasnim បានរាយការណ៍ថា សភាអ៊ីរ៉ង់ បានចាប់ផ្តើម ដំណើរការមួយ ដើម្បីអនុម័តផែនការមួយ ដើម្បីអនុវត្តការគ្រប់គ្រង ឆ្លាតវៃលើច្រកសមុទ្រហ័រមូស។ លោក Abbas Goudarzi អ្នកនាំពាក្យក្រុមប្រឹក្សាភិបាល នៃសភាអ៊ីរ៉ង់ បានឧ្យដឹងថា ផែនការថ្មីនេះត្រូវ បានបន្ថែមទៅ ក្នុងរបៀបវារៈរបស់សភា បន្ទាប់ពីប្រមូលហត្ថលេខាជាង...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឧ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់អំពាវនាវដល់ប្រទេសអារ៉ាប់ ឱ្យជួយចេញថ្លៃចំណាយទាក់ទងនឹង សង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ លោក Leavitt បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា «ខ្ញុំនឹងមិននិយាយអ្វីលើសពីលោក ដូណាល់ ត្រាំ លើរឿងនោះទេ ប៉ុន្តែវាពិតជាគំនិតមួយដែលខ្ញុំដឹងថាលោកមាន ហើយជាអ្វីមួយដែលខ្ញុំគិតថាអ្នកនឹងឮបន្ថែមពីលោកផ្ទាល់»។...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដំណោះស្រាយនយោបាយ ចំពោះភាពតានតឹង ដែលកំពុងកើនឡើងនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ក្នុងអំឡុងពេលសន្និសីទវីដេអូ ជាមួយសមភាគីមកពីរដ្ឋអារ៉ាប់ឈូងសមុទ្រ។ លោក Lavrov បានកត់សម្គាល់ថា ជម្លោះដែលមូលហេតុចម្បង គឺការឈ្លានពានដែលគ្មានការញុះញង់ និងគ្មានន័យរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ គួរតែត្រូវបានដោះស្រាយតាមរយៈមធ្យោបាយ នយោបាយ និងការទូត...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានថ្លែងថា រហូតមកដល់ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ កូនប្រុសស្នងការរង ខេត្តបន្ទាយមាន ដែលបានបើករថយន្តស៊េរីទំនើបរបស់ខ្លួន បុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង មិនទាន់ចូលខ្លួនបំភ្លឺ នៅមុខសមត្ថកិច្ចនៅឡើយទេ ទោះបីជាថ្នាក់ដឹកនាំបញ្ជាឱ្យនាំខ្លួន ជនបង្កចូលសារភាពក៏ដោយ ។ បណ្ឌិត ទូច...
បរទេស៖ អាជ្ញាធរមូលដ្ឋាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារនាវាដឹកប្រេងគុយវ៉ែតមួយគ្រឿងនៅក្នុងដែនទឹកឌូបៃ ដែលបណ្តាលឱ្យមានអគ្គីភ័យយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន 1NEWS ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រាយការណ៍ដោយដកស្រង់សម្តីទីភ្នាក់ងារ សារព័ត៌មានរដ្ឋគុយវ៉ែត និងក្រុមហ៊ុនប្រេងឥន្ធនៈគុយវ៉ែតថា អ៊ីរ៉ង់បានធ្វើការវាយប្រហារលើនាវាដឹកប្រេងឆៅ ដែលផ្ទុកពេញ ដែលគេស្គាល់ថា Al-Salmi នៅឯកំពង់ផែឌូបៃ ដោយបានបំផ្លាញតួនាវា ក្រុមហ៊ុននេះបានព្រមានអំពីការកំពប់ប្រេង ដែលអាចកើតមាន ។...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួមចំណែកដោះស្រាយវិបត្តិអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ សំដៅត្រៀម លក្ខណៈសម្រាប់កិច្ចប្រជុំកំពូលសភាសកលលើកទី៣ ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសអាហ្វ្រិកខាងត្បូង នាខែមិថុនា ខាងមុខ។ ការបង្ហាញជំហររបស់រដ្ឋសភាកម្ពុជានេះ ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈកម្រិតតំបន់របស់សភាអាយប៉ា (AIPA) នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ លោក ប៉ាន...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការអាទិភាព ក្នុងរបៀបវារៈនយោបាយ ។ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣១ ខែមីនា លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា...
ប៉ារីស៖ ក្រុមប្រទេសទាំង៧ (G7) បានអំពាវនាវ ឱ្យអង្គការអន្តរជាតិវាយតម្លៃកាន់តែស៊ីជម្រៅ អំពីរបៀបដែលស្ថានភាពវិវត្តនៅមជ្ឈិមបូព៌ា អាចប៉ះពាល់ដល់ទីផ្សារថាមពល ។ ប្លុកនេះបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំ តាមអ៊ីនធឺណិតរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីថាមពល និងអភិបាលធនាគារកណ្តាល G7 ថា លំហូរពាណិជ្ជកម្មដែលមានសុវត្ថិភាព និងមិនមានការរំខាន រួមទាំងការធ្វើនាវាចរណ៍ដោយសុវត្ថិភាព និងការការពារផ្លូវសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺមានសារៈសំខាន់ ចំពោះស្ថិរភាពសេដ្ឋកិច្ចពិភពលោក...
ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានប្រកាសថា ព្រះមហាក្សត្រី និងព្រះមហាក្សត្រនៅមានបញ្ហាព្រះរាជសុខភាពនៅឡើយ មិនទាន់អាចយាងមកកម្ពុជាវិញ បាននៅឡើយនៅពេលនេះ តម្រូវឱ្យគង់នៅប្រទេសចិនមួយរយៈពេលទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦បានឱ្យដឹងថា ក្នុងរយៈពេល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គស្តេចយាងមកពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ជាទីបំផុត...