ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
“ពាក្យសម្តីស្តីពីជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ បានល្មើសនឹងគោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” “ចាំបាច់ត្រូវទប់ស្កាត់មហិច្ឆតា របស់ជប៉ុន ដែលចង់មានអាវុធ នុយក្លេអ៊ែរ ” “រដ្ឋាភិបាលជប៉ុន ចាំបាច់ត្រូវគិតពិចារណាពីកំហុសរបស់ខ្លួន” ។ ល ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិននឹងពាក្យ សម្តីដ៏ខុសឆ្គង របស់មន្ត្រីជាន់ខ្ពស់ នៃខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានអះអាងយ៉ាងកម្រោលថា “ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ” មតិអន្តរជាតិបានរិះគន់ជាទូទៅ ។...
កាលពីអតីតកាល តំបន់ជាច្រើននៅភាគឦសានរបស់ប្រទេសចិនតែងមានទិដ្ឋភាពស្ងប់ស្ងាត់ក្នុងរដូវរងា ពោលគឺស្ងាត់ទាំងទេសចរ ស្ងាត់ទាំងពលរដ្ឋក្នុងសហគមន៍ ដោយភាគច្រើនសម្ងំនៅតែក្នុងផ្ទះ ជាពិសេសប្រជាកសិករទូទៅមិនអាចធ្វើស្រែចម្ការបានដោយសារសីតុណ្ហភាពរងាខ្លាំង ។ ប៉ុន្តែបច្ចុប្បន្ននេះ ទោះជាស្ថិតក្នុងសីតុណ្ហភាព ក្រោមសូន្យ២០ ,៣០ ឬ សឹងតែ៤០ អង្សាសេក៏ដោយ ក៏រមណីយដ្ឋាននានា នៅតំបន់ភាគឦសាន នៃប្រទេសចិនមានសភាព«ក្តៅគគុក» ពោល គឺមានភ្ញៀវទេសចរ ណែនណាន់តាន់តាប់រីករាយ ជាមួយនឹងផលិតផលទេសចរណ៍ ព្រិលទឹកកក...
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ លោក Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ច ការអាស៊ីរបស់ក្រសួងការបរទេសចិន បានទៅបំពេញទស្សនកិច្ច នៅកម្ពុជានិងថៃ ដើម្បីសម្របសម្រួលសម្រាប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ។ ក្នុងំអំឡុងពេលទស្សនកិច្ច នៅកម្ពុជា លោកបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយសម្តេចធិបតី ហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាក់ សុខន ឧបនាយករដ្ឋមន្ត្រី...
«ផែនការ៥ឆ្នាំ» គឺជាផែនការអភិវឌ្ឍន៍ របស់ចិនក្នុងបរិបទសកល ដែលមិនត្រឹមតែជាការកសាងសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវបរិយាប្នន ឱកាស និង សហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដែលមានប្រយោជន៍រួមសម្រាប់បណ្តាប្រទេសនានា ស្របតាមកិច្ចកសាងសហគមន៍ ដែលមានវាសនារួមគ្នា ជាក់ស្តែងតាមរយៈគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ រួមជាមួយគំនិតផ្តួចផ្តើមសកលទាំង៤ ដែលបានផ្តួចផ្តើមនិងប្រតិបត្តិរួមគ្នាជាមួយចិន បានក្លាយជាយុទ្ធសាស្រ្តសកល ក្នុងការកំណត់ផែនការអភិវឌ្ឍទ្វេភាគីនិងពហុភាគីបានយ៉ាងល្អប្រសើរ និងប្រកបដោយចរីភាពយូរអង្វែង សម្រាប់ពិភពលោក ។ «ផែនការ៥ឆ្នាំ»...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយអភិបាលរងជាច្រើនរូបទៀត នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តទទួលអំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ពីរដ្ឋបាលខណ្ឌ គណៈកម្មការផ្សារ ក្រុមហ៊ុនឯកជន និងសប្បុរសជន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ជាច្រើននាក់។ ក្នុងឱកាសនេះលោក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យពលរដ្ឋ និងពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ រួមទាំងសាច់ញាតិ សូមរក្សាភាពស្ងប់ស្ងាត់ព្រោះពុំមានការបញ្ជូនពលករខ្មែរស្របច្បាប់ ឱ្យត្រឡប់មកកម្ពុជាវិញនៅខែកុម្ភៈ ឆ្នាំ២០២៦ ដូចការផ្សព្វផ្សាយ របស់សារព័ត៌មានមួយចំនួននោះឡើយ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា៖ “ពុំមានពលករខ្មែរស្របច្បាប់ដែលនឹងត្រូវផុតកំណត់សុពលភាពនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នោះទេ ហើយលោកជំទាវរដ្ឋមន្ត្រីក្រសួងការងារថៃ ក៏បានបញ្ជាក់ថា...
ប៉ៃលិន ៖ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ច ប្រជុំហើយ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ...
ក្រសួង បានធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានណែនាំឲ្យស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់ សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន។ យោងតាមលិខិតរបស់ ក្រសួងការបរទេស...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាលបានលើកឡើងថា នៅក្នុងកាលៈទេសៈទប់ទល់ នឹងការឈ្លានពានពីប្រទេសថៃ មន្រ្តី និងបុគ្គលិកសុខាភិបាល ជួរមុខបានបំពេញភារកិច្ចក្នុងភាពក្លាហាន ដើម្បីសង្គ្រោះព្យាបាលដោយការគោរពស្រឡាញ់ ចំពោះអ្នកជំងឺរបួសទាំងអស់ ដោយការប្តូរផ្តាច់បំផុត ។ ក្នុងវគ្គបណ្តុះបណ្តាលភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) ចំនួន ៣០៣៧នាក់...