ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការ ដើម្បីមនុស្សចាស់កម្ពុជា រាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ចំពោះមនុស្សវ័យចាស់ ដោយមិនត្រូវទុកឱ្យពួកគាត់រស់នៅ ក្នុងភាពឯកកោឡើយ ក្នុងករណីមណុស្សចាស់មានការខ្វះខាតអ្វីមួយ ទាក់ទងមកអាជ្ញាធរសង្កាត់ ខណ្ឌ នៅជិតបំផុត នោះអាជ្ញាធរនឹងចុះជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយឡើយ។ ការណែនាំបែបនេះរបស់លោក ឃួង...
ភ្នំពេញ ៖ លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ(UN) បញ្ជាក់ថា ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវ តាមច្បាប់អន្តរជាតិ ។ ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធមហាប្រល័យ” នៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៅទីក្រុងញូវយ៉ក ថ្ងៃទី២០ ខែតុលា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងថា កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា-ថៃ បានផ្តល់នូវ វឌ្ឍនភាពជាក់ស្តែង ក្នុងការកសាងទំនុកចិត្ត និងធ្វើឱ្យគណៈកម្មការកាន់តែយល់ច្បាស់អំពីជំហររបស់កម្ពុជា។ ក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពីលទ្ធផល នៃកិច្ចប្រជុំលើកទី២គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា-ថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ដែលបានបិទបញ្ចប់នាថ្ងៃទី១៨ ខែតុលា...
បរទេស៖ កាលពីថ្ងៃអង្គារ ប្រទេសអ៊ីតាលីបានអនុម័តវិធានការសន្តិសុខជាច្រើន រួមទាំងការបង្កើតបទល្មើសថ្មីមួយគឺ «ការចូលរួមក្នុងបាតុកម្មដោយប្រើអំពើហិង្សា» ការដំឡើងទោសទណ្ឌឱ្យកាន់តែធ្ងន់ធ្ងរ សម្រាប់អ្នកបង្កចលាចល និងការកំណត់ឱ្យឪពុកម្តាយ ទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ប្រសិនបើកូនៗរបស់ពួកគេបានចូលរួម ក្នុងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឬការលួចប្លន់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ថា វិធានការនេះធ្វើឡើងបន្ទាប់ពី មានភាពចលាចលកើតឡើងនៅតាមទីក្រុងនានាក្នុងភាគខាងជើងប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍កន្លងទៅ រួមទាំងទីក្រុងមីឡាន (Milan)...
ភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបន្តជំរុញ ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដល់ជនជាប់ឃុំសរុបចំនួន ៨.១៤៩នាក់ ក្នុងនោះមានស្ត្រី៧០៣នាក់ ដើម្បីផ្តល់បំណិនជីវិតការងារ ក្រោយពេលទទួលបានសេរីភាពឡើងវិញ ក្នុងនោះ មានជនជាប់ឃុំចំនួន ២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជាផ្លូវការ។ របាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងទៀតថា ក្នុងចំណោមជន...
ភ្នំពេញ ៖ មន្រ្តីឧទ្យានុរក្សប្រចាំការិយាល័យឧទ្យានជាតិគិរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបការ គាប់ គាស់ រុករាន ឆ្ការដុត និងដាំដំណាំ គោលបំណងយកដីព្រៃធ្វើជាកម្មសិទ្ធ (មិនជួបម្ចាស់) អញ្ញាតជន ចំនួន១ករណី នៅចំណុចខាងលើអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ»។...
ព្រុចសែល៖ សហភាពអឺរ៉ុប បានបង្ហាញយុទ្ធសាស្ត្រថ្មីមួយសម្រាប់តំបន់អាកទិក កាលពីថ្ងៃអង្គារ ដោយមានគោលបំណងពង្រឹង សន្តិសុខ ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនៅក្នុងតំបន់នេះ ស្របពេលដែលការប្រកួត ប្រជែងផ្នែកភូមិសាស្ត្រនយោបាយកំពុងកើនឡើង និងការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរឡើង។ យុទ្ធសាស្ត្រនេះ ដែលត្រូវបានបង្ហាញ ដោយគណៈកម្មការអឺរ៉ុប និងប្រធានផ្នែកគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានកំណត់អាទិភាពចំនួនបួន រួមមាន៖...
ឡុងដ៍៖ យោងតាមសេចក្តីរាយការណ៍របស់ BBC ចក្រភពអង់គ្លេស នឹងដាក់ពង្រាយយន្តហោះចម្បាំងប្រភេទ Typhoon របស់កងទ័ពអាកាសអង់គ្លេស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីការពារប្រទេសនេះពីការវាយប្រហាររបស់ក្រុមហ៊ូធី ដែលកំពុងកើនឡើងជាលំដាប់។ របាយការណ៍បានបញ្ជាក់ថា បេសកកម្មការពារនេះ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham នឹងជួយការពារទីក្រុងនានា និងហេដ្ឋារចនាសម្ព័ន្ធរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសដោយក្រុមហ៊ូធី។ រដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស លោក...
បេរូត៖ អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ លោក Nabil Fahmy បានឧ្យដឹងថា ការវាយប្រហារ និងការរំលោភបំពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាពលរដ្ឋនៅភាគខាងត្បូងប្រទេសលីបង់ គឺជារឿង «មិនអាចទទួលយកបាន»។ លោកបានអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែងពីសំណាក់បណ្តាប្រទេសអារ៉ាប់ ដើម្បីគាំទ្រដល់ប្រទេសលីបង់ ពង្រឹងស្ថាប័នរដ្ឋ និងជួយឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់ភូមិ និងលំនៅឋានរបស់ពួកគេវិញបាន។ ទីភ្នាក់ងារព័ត៌មានជាតិផ្លូវការរបស់លីបង់បានរាយការណ៍ថា លោក Fahmy បានលើកឡើងបែបនេះក្នុងអំឡុងពេលចុះទស្សនកិច្ចនៅតំបន់ Zawtar al-Gharbiyah...
ឡុងដ៍៖ ស្ថាប័នព័ត៌មាន BBC បានរាយការណ៍ថា ខ្លួននឹងបិទប៉ុស្តិ៍ទូរទស្សន៍ BBC Three និង BBC Scotland នៅរដូវផ្ការីកខាងមុខ ខណៈដែលស្ថាប័ននេះ កំពុងបន្តអនុវត្តវិធានការសន្សំថវិកាឱ្យបានចំនួន ៥០០ លានផោន (ស្មើនឹង ៦៦៩ លានដុល្លារអាមេរិក) ក្នុងរយៈពេល ២ ឆ្នាំ។ យោងតាមសេចក្តីរាយការណ៍នោះ...