តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នាវាដឹកប្រេងខ្នាតយក្សមួយគ្រឿង ដែល «បំពានច្បាប់» បានផ្ទុះ និងឆេះនៅថ្ងៃដដែលនោះ បន្ទាប់ពីបានបុកមីនសមុទ្រនៅភាគខាងត្បូងនៃច្រកសមុទ្រហ័រមូស។ នេះគឺជាករណីទី ៣ ហើយដែលនាវាដឹកប្រេងបានឆេះ បន្ទាប់ពីបុកមីននៅក្នុងច្រកសមុទ្រនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយលើគេហទំព័រព័ត៌មានផ្លូវការរបស់ IRGC ឈ្មោះថា Sepah News កងទ័ពជើងទឹកបានបញ្ជាក់ថា នាវាខាងលើដែលផ្ទុកប្រេងឆៅជាង ២...
រីយ៉ាដ៖ ការប្រយុទ្ធគ្នារវាងក្រុមហ៊ូធី របស់យេម៉ែន និងកងកម្លាំងរដ្ឋាភិបាល បានបន្តកើតឡើង ខណៈដែលសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី បានបើកការវាយប្រហារគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះដែរ ចក្រភពអង់គ្លេស បានប្រកាសពីផែនការបញ្ជូនយន្តហោះចម្បាំងទៅកាន់ទីនោះ ដើម្បីជួយការពារប្រទេសអារ៉ាប៊ីសាអូឌីត។ កងកម្លាំងរដ្ឋាភិបាលយេម៉ែន បានឱ្យដឹងនៅថ្ងៃអង្គារថា ពួកគេបានធ្វើការវាយប្រហារចំនួន ៧៤៤ លើកទៅលើគោលដៅយោធារបស់ក្រុមហ៊ូធី នៅតាមសមរភូមិជាច្រើនកន្លែង ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ លោក...
ភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ និងតំណាងសហព័ន្ធនិស្សិតកម្ពុជានៅបរទេស សរុបចំនួន ១៥រូប ដែលត្រៀមទៅសិក្សានៅប្រទេសចិន តួកគី រ៉ូម៉ានី និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ក្នុងឱកាសនេះ លោកស្រីបានលើកទឹកចិត្ត...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់មូលដ្ឋានចាប់ពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់ឃុំ សង្កាត់ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានប្រមាណជាង៣ពាន់លើកនៅទូទាំងប្រទេស។ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម...
ពោធិ៍សាត់ ៖ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកនៅតែបន្តរស់រវើក នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ជាក់ស្តែង ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលបន្ទប់រង់ចាំ សាលាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានបន្តទទួលថវិកាបរិច្ចាគជាបន្តបន្ទាប់ ពីសំណាក់សប្បុរសជន និងតំណាងក្រុមហ៊ុនឯកជន ដើម្បីចូលរួមចំណែកក្នុងដំណើរការសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។...
នៅថ្ងៃទី១៧ និងថ្ងៃទី១៩ខែតុលា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានទៅដាក់សំណែននិងចូលបច្ច័យនៅស្តូបយ៉ាស៊ូគូនី ។ ក្រៅពីនេះ មន្ត្រីនៃគណៈរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសេរីប្រជាធិបតេយ្យជប៉ុនជាច្រើនរូបក៏បានទៅសែនស្តូបយ៉ាស៊ូគូនីផងដែរ ។ នៅក្នុងឆ្នាំពិសេសដែលជាខួបទី៨០ឆ្នាំនៃការបើកសវនាការជំនុំជម្រះនៅក្រុងតូក្យូ អ្នកនយោបាយជប៉ុនបានទៅ“គោរពវិញ្ញាណក្ខន្ធ”នៅស្តូបយ៉ាស៊ូគូនីជាបន្តបន្ទាប់ ដែលបានលាតត្រដាងចេតនាអាក្រក់ស្មោកគ្រោកក្នុងការដោះសារឧក្រិដ្ឋជនសង្គ្រាមការឈ្លានពាននិងក្រាលផ្លូវសម្រាប់“ការធ្វើយោធូបនីយកម្មឡើងវិញ” ។ ដូចដែលអ្នកគ្រប់ៗដឹងជាទូទៅ ស្តូបយ៉ាស៊ូគូនីមិនមែនជាកន្លែងគោរពបូជាសាសនាធម្មតានោះទេ ប៉ុន្តែតាមការពិតគឺជា “ស្តូបឧក្រិដ្ឋជនសង្គ្រាម” ។ បន្ទាប់ពីជប៉ុនចុះចាញ់ ការជំនុំជម្រះក្រុងតូក្យូបានធ្វើឱ្យឧក្រិដ្ឋជនសង្គ្រាមទាំងនេះត្រូវផ្សារភ្ជាប់ជាមួយភាពអាម៉ាសនៃប្រវត្តិសាស្រ្តមនុស្សជាតិជារៀងរហូត ដោយផ្អែកលើភស្តុតាងដ៏ច្រើនសន្ធិកសន្ធាប់និងតក្កវិជ្ជាច្បាប់ដ៏រឹងមាំ ដែលបានគាំពារភាពសច្ចយុត្តិធម៌ និងបង្កើតមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់សណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ ។ ប៉ុន្តែដោយសារមូលហេតុប្រវត្តិសាស្ត្រ យោធានិយមជប៉ុនមិនត្រូវបានជម្រះបញ្ជីឱ្យជ្រះស្រឡះទេ ។ ទន្ទឹមនឹងកម្លាំងស្តាំនិយមជប៉ុនដែលខិតខំជំរុញ“ការកែតម្រូវនិយមខាងប្រវត្តិសាស្ត្រ” អ្នកនយោបាយជប៉ុនបានទៅសែនស្តូបយ៉ាស៊ូគូនីជាបន្តបន្ទាប់។ ធាតុពិតវាគឺចង់បដិសេធចំពោះសេចក្តីសម្រេចជាប្រវត្តិសាស្ត្រនៃសវនាការក្រុងតូក្យូនិងរំលោភបំពានយុត្តិធម៌អន្តរជាតិនិងសតិសម្បជញ្ញៈរបស់មនុស្សជាតិ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ កម្លាំងស្តាំនិយមជប៉ុនបានបន្តបំភ្លៃប្រវត្តិសាស្ត្រឈ្លានពាននិងបដិសេធចំពោះទំនួលខុសត្រូវនៃអំពើឈ្លានពានតាមរយៈមធ្យោបាយដូចជាការកែបំភ្លៃសៀវភៅសិក្សានិងរៀបចំសកម្មភាពនយោបាយជាដើម ដើម្បីបំភ្លៃការឈ្លានពានប្រទេសអាស៊ីនានាថាជា “ការរំដោះអាស៊ី” ហើយនិយាយបំផ្លើសថា ការបង្ខំយកស្ត្រីបម្រើផ្លូវភេទក្នុងកងទ័ពនិងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing គឺជា “រឿងប្រឌិតដែលគ្មានភស្តុតាងច្បាស់លាស់” ព្រមទាំងប្រកាសយ៉ាងកម្រោលថា...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួននៅក្នុងរូបថតថ្មីមួយចំនួន ដែលបង្ហាញពីសកម្មភាព របស់លោកកំពុងចុះពិនិត្យពិព័រណ៍សម្លៀកបំពាក់ និងស្បែកជើង។ ការបង្ហាញខ្លួននេះបានកើតឡើង បន្ទាប់ពីមានការអះអាងដែលមិនទាន់បានផ្ទៀងផ្ទាត់បានរីករាលដាលនៅលើអ៊ីនធឺណិតថា លោកបានជួបបញ្ហាហូរឈាមក្នុងខួរក្បាល ធ្លាក់ចូលក្នុងសភាពសន្លប់ ឬបានស្លាប់បាត់ទៅហើយ។ យោងតាមសារព័ត៌មាន FirstPost ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា រូបថតទាំងនេះត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ីស៊ូគិ តាជីម៉ា (Eisuke Tajima) ប្រធានការិយាល័យផ្នែកអភិវឌ្ឍន៍សង្គម និងធនធានមនុស្សនៃទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅកម្ពុជា។ ជំនួបនេះមានគោលបំណង ពិគ្រោះយោបល់កម្រិតប្រទេស ស្តីពីវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម,...
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកស្វាគមន៍ចំពោះកិច្ចពិភាក្សាត្រីភាគីស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរ ទោះបីជាកាលបរិច្ឆេទ ឬទម្រង់នៃជំនួបនេះមិនទាន់ត្រូវបានឯកភាពគ្នាជាផ្លូវការនៅឡើយក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមាន មុនពេលចេញដំណើរទៅកាន់រដ្ឋ Kansas...
បរទេស៖ ប្រទេសហ្វាំងឡង់កំពុងស្វែងរកការទិញមីនប្រឆាំងមនុស្សចំនួន ១ លានគ្រាប់។ ផែនការចំណាយប្រាក់ប្រហែល ១០០ លានអឺរ៉ូ (១១២ លានដុល្លារអាមេរិក) លើគ្រឿងផ្ទុះទាំងនេះ កើតឡើងបន្ទាប់ពីទីក្រុងហែលស៊ីនគី (Helsinki) និងបណ្តាប្រទេសក្នុងតំបន់ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង របស់អង្គការសហប្រជាជាតិមួយ ដែលហាមឃាត់ការប្រើប្រាស់មីនប្រភេទនេះ។ យោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា...