កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានក្រុមការងារ ចុះជួយក្រុងកំពង់ចាម ជំរុញឲ្យអាជ្ញាធរក្រុងកំពង់ចាម បន្តការពារសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈឲ្យបានល្អ ដើម្បីជៀសវាង ការបង្កផលប៉ះពាល់ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាស្របតាមការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ លោកអភិបាលខេត្ត មានប្រសាសន៍ ណែនាំបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍ និងលទ្ធផល...
ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Cybersecurity Crowdstrike បានធ្វើការ update នូវ software របស់ខ្លួនខុសបច្ចេកទេស បណ្តាលអោយឧបករណ៍ និង កុំព្យូទ័រប្រើប្រាស់ប្រតិបត្តិការ Windows ទាំងអស់ជាប់គាំងលែងដំណើរការ (Blue Screen) ដែលភាសាបច្ចេកទេស ដាក់ឈ្មោះថា...
ស្វាយរៀង ៖ លោក សម តារា អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង ព្រមទាំងក្រុមគ្រួសារ ,លោកប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត,លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគេនទៀន ព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅ ចំនួន ៤វត្ត...
ភ្នំពេញ៖ ដោយមានបទបញ្ជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចង្អុលបង្ហាញ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣-២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងចម្រុះនៅតែបន្តប្រតិបត្តិការ រុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ បើតាមហ្វេសប៊ុក ឧត្តមសេនីយ៍ទោ...
បរទេស៖ កាលពីខែមុនចំនួន នៃការប្រកាសក្ស័យធន នៅក្នុងប្រទេសអង់គ្លេស និងប្រទេសវេលស៍បានឈាន ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំមុន ដោយសារការកើនឡើងអត្រា ការប្រាក់បានថ្លឹងថ្លែងលើ ថវិការបស់ក្រុមហ៊ុន នេះបើយោងតាមរបាយការណ៍ របស់សេវាក្ស័យធន របស់ចក្រភពអង់គ្លេស ចេញកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថាយោងតាមទិន្នន័យ, ក្រុមហ៊ុនចំនួន ២.៣៦១ បានឈប់ធ្វើអាជីវកម្មកាលពីខែមុន...
ភ្នំពេញ៖ ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារ ជួសជុលទាំងស្រុង នូវសំណង់ព្រះវិហារបុរាណមួយ នៅបរិវេណវត្តព្រះឥន្ទកោសីយ៍ ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ លោក ស៊ឹម ប៊ុនធឿន អនុប្រធាន នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍...
ញ៉ូដេលី៖ កាលពីថ្ងៃសុក្រ ជើងហោះហើរ រាប់រយត្រូវបានលុបចោល ឬពន្យារពេល ហើយប្រតិបត្តិការនៅមន្ទីរពេទ្យ ឯកជនមួយចំនួនបានរងផលប៉ះពាល់ នៅក្នុងប្រទេសឥណ្ឌា ដោយសារការដាច់ចរន្តអគ្គិសនី នៃប្រព័ន្ធប្រតិបត្តិការរបស់្រ Microsoft នៅទូទាំងពិភពលោក ។ ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មឯកជន ដ៏សំខាន់មួយ របស់ប្រទេសឥណ្ឌា ដែលមានឈ្មោះថា IndiaGo ត្រូវបានលុបចោល ជើង ហោះហើរជាង២៥០ ខណៈដែលជាច្រើនទៀតត្រូវបានពន្យារពេល...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល ជំនាញទន់ស្តីអំពី «ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារ ជាក្រុម» ដល់មន្រ្តីក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Centre) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលប្រជុំជាន់ទី១៣ នៃអគារទីស្នាក់ការ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតីអាមេរិក និងបេក្ខជន មកពីគណបក្ស សាធារណរដ្ឋ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ លោក Donald Trump បានអះអាងសារជាថ្មី នូវការសន្យារបស់លោក ក្នុងការបញ្ឈប់ជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ បន្ទាប់ពីការសន្ទនារបស់គាត់ជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មនុស្សម្នាក់ ត្រូវបានសម្លាប់បន្ទាប់ ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកមួយទៅលើក្រុង Tel Aviv កាលពីព្រឹកថ្ងៃសុក្រ ។ ហេតុការណ៍វាយប្រហារនេះ បានកើតឡើងនៅ ជិតស្ថានទូតអាមេរិក ក្នុងទីក្រុងអ៊ីស្រាអែលហើយមន្ត្រី សង្គ្រោះបន្ទាន់ក្នុងតំបន់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស១០នាក់ផ្សេងទៀតត្រូវបានបញ្ជូនព្យាបាលរបួស។ ទីក្រុងមកដល់ពេលនេះ កំពុងដាក់ឲ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់...