ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាព កម្ពុជា-ចិន នឹងសហការរៀបចំកម្មវិធីថ្មីៗជាច្រើន ដើម្បីជំរុញការផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា-ចិន ក្នុងឆ្នាំថ្មី

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតជូន លោកស្រី Xu Xiaoxia អគ្គនាយិកា វិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសហការី ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ លេីកិច្ចសហការរៀបចំកម្មវិធីថ្មីៗជាច្រើន ដើម្បីជំរុញការផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា-ចិន ក្នុងឆ្នាំថ្មីនេះ ។

ជំនួបខាងលេីនេះ ផ្តោតសំខាន់ លើវឌ្ឍនភាព នៃការរៀបចំកម្មវីធីថ្មីៗ ដើម្បីផ្សព្វផ្សាយពីសភាព ការណ៍នយោបាយ សង្គម សន្តិសុខ ដែលមានសុខសន្តិភាព ពេញបរិបូណ៍ និងល្អប្រសើរ ឱកាសវិនិយោគដ៏ល្អប្រពៃ និងគោលដៅទេសចរណ៍ ដ៏សំបូរបែបនៅកម្ពុជា ឱ្យបានទូលំទូលាយ និងផ្ទាល់ជូនដល់ប្រជាជន និងធុរជនចិន ដើម្បីទាក់ទាញ ឱ្យធ្វើដំណើរកម្សាន្ត និងមកបណ្តាក់ទុន ក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែច្រើនឡើង៕

To Top