តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធរបាយការណ៍ដែលថា កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងត្រូវធ្វើឡើងនៅខាងក្រៅប្រទេសអូម៉ង់ ដោយថា ទីក្រុងមូស្កាត តែងតែជាទីកន្លែងដែលបានព្រមព្រៀងគ្នា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានប្រាប់សន្និសីទ សារព័ត៌មានមួយថា អ៊ីរ៉ង់ស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែង ផ្នែកការទូត របស់ប្រទេសក្នុងតំបន់...
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ និងកំពុងមានការចាប់អារម្មណ៍ល្បីលើបណ្តាញទំនាក់ទំនងសង្គមសូមទាក់ទងលេខ ១២៨៦ ដើម្បីក្រសួង ជួយរកដំណោះស្រាយ ជូនបានលឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។ លោកថ្លែងថា៖«សូមប្អូនស្រីធ្វើការទាក់ទងមកលេខ ១២៨៦ ដែលធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីឱ្យក្រសួងបានពិនិត្យស្វែងរកការពិត...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា សម្រាប់ថវិកាឆ្នាំ២០២៥ របស់ក្រសួងអប់រំ បានកើនឡើងរហូតដល់ ៤.៥១២ ពាន់លានរៀល ។ ក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ នៅថ្ងៃទី១១ ខែកុម្ភៈ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានលើកឡើងពីស្ថានភាពថវិការបស់ក្រសួងថា...
បាងកក៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក អនុទីន ឆាន់វីរៈគុល បានឧ្យដឹងថា លោកនឹងចាប់ផ្តើមបង្កើត រដ្ឋាភិបាលថ្មីមួយ នៅពេលដែលគណៈកម្មការរៀបចំ ការបោះឆ្នោតបញ្ជាក់ពីលទ្ធផលពីការបោះឆ្នោតទូទៅនៅថ្ងៃអាទិត្យ។ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក អនុទីន បានសង្កត់ធ្ងន់ថា ខណៈពេលដែលគណបក្សភូមិចៃថៃ របស់លោកបានទទួល អាណត្តិសាធារណៈ ដើម្បីដឹកនាំរដ្ឋបាលបន្ទាប់ ដំណើរការនេះត្រូវតែ អនុវត្តតាមពិធីការច្បាប់យ៉ាងតឹងរ៉ឹង ។ លោកក៏បានណែនាំសមាជិក គណៈរដ្ឋមន្ត្រីបច្ចុប្បន្នឱ្យបន្តអនុវត្តភារកិច្ច...
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍គុយបា បានឯកភាពគ្នា ក្នុងការចុះអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោក Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋគុយបា អមដំណើរដោយស្រី...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ ជម្រកមូសខ្លាជុំវិញ លំនៅដ្ឋាន ដើម្បីចូលរួមទុបស្កាត់ការចម្លងជំងឺគ្រុនឈាម ខណៈដែលគ្មានជម្រកមូសខ្លា ក៏គ្មានការចម្លងជំងឺគ្រុនឈាម។ ឆ្លើយតបនឹងលើកឡើង អំពីបញ្ហាកំណើនមូសក្នុងសហគមន៍ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានលើឡើងថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធី បើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយ...
ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍លើកឡើង ពីសារៈសំខាន់នៃកម្លំាង សាមគ្គីមហាគ្រួសារខ្មែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថា ជាសក្តានុពលសំខាន់បំផុតនៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី។ សម្តេច បានថ្លែងអំណរគុណ ជូនពលរដ្ឋខ្មែរទាំងអស់ ទំាងក្នុងប្រទេសនិងក្រៅប្រទេស ដែលបានរួមជាធ្លុងមួយឈរ ការពារនិងគាំទ្ររាជរដ្ឋាភិបាល និងវីរយុទ្ធជនយើង នៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី តំាងពីដើមរហូតមក។...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន JIAGUO AGRICULTURAL TECHNOLOGY (CAMBODIA) CO., LTD. មានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីបានរកឃើញ មានការបញ្ចេញសំណល់ រាវប៉ះពាល់ដល់បរិស្ថាន បានដំណើរការ ដោយគ្មានលិខិតបទដ្ឋានគតិយុត្តិ និងមិនបានបំពាក់ឧបករណ៍ សម្អាតបរិស្ថាន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 03 គ្រឿង, ម៉ាស៊ីន Photocopy...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការពង្រឹងភាពជាអ្នកដឹកនាំ នឹងនាំទៅដល់ការធានាបាននូវភាពធន់របស់ប្រព័ន្ធសុខាភិបាល នៅចំពោះមុខការប្រឈម នាពេលខាងមុខ។ ការមានប្រសាសន៍បែបនេះ របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានធ្វើឡើង ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣៣៤៨នាក់ នៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៦...