ខេត្តត្បូងឃ្មុំនិងកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ និងស្ពានចំនួន ៣កន្លែង ដែលកុំពុងអនុវត្ត និងទទួលរងការខូចខាត...
បរទេស៖ លោក Muhamad Yasin បុគ្គលិកមើលការខុសត្រូវចំណតយានយន្តវ័យ ៦៣ ឆ្នាំម្នាក់នៅកណ្តាលទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា លោកបានកាត់បន្ថយចំនួនអាហារ ដែលទទួលទាន ដោយសារតែតម្លៃទំនិញឡើងថ្លៃខ្លាំងពេក រហូតធ្វើឱ្យលោកលែងមានលទ្ធភាពទិញអាហារមូលដ្ឋាន ចាំបាច់នានាបាន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា លោក Yasin ដែលរកចំណូលបានពី...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងការទូត និងបន្តរក្សាបានសុខសន្តិភាព ។ ក្នុងសារលិខិតជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត នៃខួបចម្រើនជន្មាយុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជាកោតសរសើរ...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងមូលដ្ឋានគ្រឹះ ដើម្បីប្រែក្លាយរបៀបរបបធ្វើការ របស់រដ្ឋសភាឆ្ពោះទៅកាន់សភាឌីជីថល ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងនិន្នាការសកលលោក ដែលមានការរីកចម្រើនយ៉ាង ខ្លាំងលើបច្ចេកវិទ្យា ដើម្បីលើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។ សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សភាឌីជីថលឬសភាអេឡិចត្រូនិក...
បរទេស៖ ការិយាល័យប្រធានាធិបតីបារាំង (Elysee) បានឱ្យដឹងនៅថ្ងៃចន្ទថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបដិសេធសំណើលាលែង ពីតំណែង របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បន្ទាប់ពីមានអំពើហិង្សាចលាចលយ៉ាង ទូលំទូលាយកាលពីចុងសប្តាហ៍កន្លងទៅ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា...
បរទេស៖ កាសែត Wall Street Journal (WSJ) បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះដោយដកស្រង់សម្តី ប្រភពជិតស្និទ្ធនឹងកិច្ចពិភាក្សាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមានជំនួបកំពូលមួយនៅខែក្រោយ ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានថ្លែងនៅក្នុងបទសម្ភាសន៍ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក បានចាប់ផ្តើមផ្តល់ព័ត៌មានចារកម្មសំខាន់ៗដល់អ៊ុយក្រែនឡើងវិញហើយ ដើម្បីជួយការពារខ្លួនប្រឆាំង នឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បន្ទាប់ពីបានផ្អាកមួយរយៈពេលខ្លី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៦ ។កន្លងមក អ៊ុយក្រែនបានពឹងផ្អែកខ្លាំងលើព័ត៌មាន ចារកម្មរបស់អាមេរិក ដើម្បីចាប់សញ្ញាមីស៊ីលផ្លោងល្បឿនលឿន ដែលរុស្ស៊ីបានបាញ់ស្រោចជាច្រើនគ្រាប់ ទៅលើទីក្រុងនានារបស់ខ្លួន...
ដាការ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch – HRW) បានឱ្យដឹងនៅក្នុងរបាយការណ៍មួយនៅថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធម៉ាលី និងកងកម្លាំងគាំទ្រដោយរុស្ស៊ី បានប្រើប្រាស់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដោយ «មិនរើសមុខ» រួមទាំងការរំលោភបំពានផ្សេងៗទៀត នៅក្នុងយុទ្ធនាការវាយលុកទ្រង់ទ្រាយធំប្រឆាំង នឹងក្រុមបះបោរនាប៉ុន្មានខែថ្មីៗនេះ ដែលបានបណ្តាលឱ្យជនស៊ីវិល រាប់សិបនាក់បាត់បង់ជីវិត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Ruetersថ្ងៃទី១៩...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឲ្យមន្ត្រី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម ត្រៀមខ្លួនដើម្បីអនុវត្តសេវាអនឡាញ ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក ទីប្រឹក្សាក្រសួងការងារ ថ្នាក់ដឹកនាំ និង តំណាងអន្តរក្រសួង ក្នុងគោលបំណងពិនិត្យ ពិភាក្សា...