គ៊ែរ៖ ការប្រយុទ្ធគ្នារវាងក្រុមហ៊ូធី របស់យេម៉ែន និងកងកម្លាំងរដ្ឋាភិបាលបានកើនឡើងកាន់តែខ្លាំងនៅថ្ងៃអាទិត្យ ខណៈដែលការវាយប្រហារមួយរបស់ក្រុមហ៊ូធី បានបណ្តាលឱ្យមនុស្ស ៦ នាក់រងរបួសនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយប្រទេសអេហ្ស៊ីប បានសន្យា ផ្តល់ការគាំទ្រដល់អារ៉ាប៊ីសាអូឌីត នៅចំពេលដែលមានភាពតានតឹង ក្នុងតំបន់កំពុងកើនឡើង។ ករណីរងរបួស និងការខូចខាត នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតអាជ្ញាធរការពារស៊ីវិលរបស់អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ពលរដ្ឋអារ៉ាប៊ីសាអូឌីតចំនួន ៦ នាក់បានរងរបួស ហើយផ្ទះចំនួន ៣...
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នាវាដឹកប្រេងមួយគ្រឿង ដែលបាន «រំលោភបំពាន» ផ្លូវហាមឃាត់ បានជួបហេតុការណ៍ផ្ទុះឆេះឡើង កាលពីប៉ុន្មានម៉ោងមុន បន្ទាប់ពីបានបុកត្រូវមីន សមុទ្រមួយគ្រាប់ នៅភាគខាងត្បូង នៃច្រកសមុទ្រហ័រមូស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចុះផ្សាយនៅលើបណ្តាញព័ត៌មាន ផ្លូវការរបស់ IRGC គឺ Sepah News កងទ័ពជើងទឹកបានឱ្យដឹងថា...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានសន្យាថា នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំង នឹងអ្នកដែលទទួលខុសត្រូវ ចំពោះអំពើហិង្សាក្នុងអំឡុងពេលនៃការតវ៉ាទូទាំងប្រទេសនៅថ្ងៃសៅរ៍។ លោក ម៉ាក្រុង បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “អ្នកដែលបំផ្លាញត្រូវតែបង់ប្រាក់។ អ្នកដែលលួចប្លន់ត្រូវតែសងប្រាក់វិញ” ដោយសន្យាថា នឹងចាត់វិធានការផ្លូវច្បាប់លើបទល្មើស ដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃអំពើហិង្សា។ លោកបានសម្តែងការគាំទ្រដល់មន្ត្រីអនុវត្តច្បាប់ មន្ត្រីជាប់ឆ្នោត និងអ្នកលក់ដូរដែលរងផលប៉ះពាល់ដោយអំពើហិង្សា ដោយបន្ថែមថា នាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាប្រភពទឹក នៅតាមអាងទឹក ព្រមទាំងបឹងបួឱ្យបានល្អ ។ ការណែនាំនេះ បន្ទាប់ពីរដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ។...
បារាំង ៖ កម្ពុជារំពឹងថា នឹងអាចទាក់ទាញ បានអ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគអន្តរជាតិ បន្ថែមទៀត មកលើផលិតផល និងកសិផលរបស់ខ្លួន តាមរយៈការចូលរួមជាថ្មី នៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ អន្តរជាតិក្រុងប៉ារីសឆ្នាំ ២០២៦ ។ កសិផលខ្មែរ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្សះផ្សារនៅទីក្រុងឡាអេ ! កម្ពុជា-ថៃ បានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ព្រមទាំងសម្រួលដល់ដំណោះស្រាយដោយសមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកម្មវិធី អបអរសាទរបុណ្យ“បុនអូដូរី” (Bon Odori) លើកទី១៨ នៅកម្ពុជា ដែលសហការរៀបចំដោយ សមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន (JAC) និង សមាគមជនជាតិជប៉ុននៅកម្ពុជា (JACAM) នារសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦...
ប្រទេសជប៉ុន ៖ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលាឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់បាល់ទាត់មិត្តភាពខ្មែរ នៅប្រទេសជប៉ុន ឆ្នាំ២០២៦” ក្រោមអធិបតីភាព លោក ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ...
ស្ទឹងត្រែង ៖ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមិត្តភាព ខេត្តស្ទឹងត្រែងបានរៀបចំ «ព្រឹត្តិការណ៍រត់អបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ» ដើម្បីរំលឹក និងពង្រឹងចំណងមិត្តភាព ជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ ។ ព្រឹត្តិការណ៍នេះ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅ The Factory Phnom Penh លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ពិព័រណ៍អាជីពការងារក្នុងវិស័យច្បាប់ ឆ្នាំ២០២៦” ដោយមានការចូលរួមពីស្ថាបនិក The Blueprint តំណាងក្រសួង...