ម៉ានីល ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល បានលើកឡើងថា ទីក្រុងប៉េកាំងអាច «ឈ្នះយ៉ាងងាយ» ប្រសិនបើមានជម្លោះប្រដាប់អាវុធ ជាមួយហ្វីលីពីន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ចិននឹងមិនជ្រើសរើសការប្រើប្រាស់កម្លាំងនោះទេ។ យ៉ាងណាមិញ ហ្វីលីពីនបានចាត់ទុកការលើកឡើងនេះថា ជា «ការគំរាមកំហែងដែលត្រូវបានលាក់បាំងយ៉ាងស្តើង» នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNAថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៦ ។ គួររំលឹកថា ទីក្រុងប៉េកាំងបានទាមទារកម្មសិទ្ធិស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ទោះបីជាមានសេចក្តីសម្រេចពីតុលាការអន្តរជាតិដែលបញ្ជាក់ថា...
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើង ១៤នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ បានថយចុះសរុប១៦នាក់ ។ ការថយចុះនៃបទល្មើសបង្កដោយក្រុមក្មេងទំនើង គឺជាសញ្ញាណវិជ្ជមានមួយដែលស្តែង ឱ្យឃើញពីប្រសិទ្ធភាព...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានគូសបញ្ជាក់ជាថ្មីថា ក្រោមអភិក្រម ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា ទោះបីជាស្ថានភាពពេលនេះ នៅតែមានភាពស្មុគស្មាញក៏ដោយ ក៏សម្តេចធិបតី...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានសេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិក ចំពោះព័ត៌មានលម្អិតអំពីការងារ ៖ https://www.ardb.com.kh/careers/។ សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ជាធនាគាររបស់រដ្ឋ ដែលផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារ ដល់ខ្សែច្រវាក់តម្លៃ ផលិតកម្មកសិកម្ម ដើម្បីកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕
ឡុងដ៍៖ ក្រុមហ៊ុនផលិតឱសថ របស់អង់គ្លេស AstraZeneca បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចាប់ដៃគូជាមួយក្រុមហ៊ុន បច្ចេកវិទ្យាជីវសាស្ត្របញ្ញាសិប្បនិម្មិត (AI) ឈ្មោះ insitro ដើម្បីស្វែងរក និងអភិវឌ្ឍការព្យាបាលថ្មីៗ សម្រាប់ជំងឺថ្លើម និងបេះដូង ដែលតែងតែជួបការលំបាកក្នុងការចុះព្យាបាល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៦ ។ ក្រោមកិច្ចព្រមព្រៀងនេះ AstraZeneca...
តៃប៉ិ៖ រដ្ឋាភិបាលតៃវ៉ាន់ បានប្រាប់ប្រជាជនរបស់ខ្លួន ឱ្យជៀសវាងការចូលរួមព្រឹត្តិការណ៍នានា នៅប្រទេសចិននាខែក្រោយ ដែលរៀបចំឡើង ដើម្បីរំលឹកខួបកំណើតរបស់បុគ្គលិក លក្ខណៈប្រវត្តិសាស្ត្រមួយរូប ដែលទាំងទីក្រុងតៃប៉ិ និងប៉េកាំង ទទួលស្គាល់ជាផ្លូវការថា ជាអ្នកបញ្ចប់របបរាជវង្សអធិរាជចុងក្រោយ។ បម្រាមនេះបានលាតត្រដាងឱ្យឃើញពីភាពចម្រូងចម្រាសផ្នែកប្រវត្តិសាស្ត្រមួយផ្សេងទៀតរវាងភាគីទាំងពីរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។ កាលពីឆ្នាំមុន ប្រទេសចិនបានប្រកាសថា ខ្លួននឹងរៀបចំពិធីរំលឹកខួបកំណើតគម្រប់...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ កាលពីថ្ងៃសុក្រថា ពិធីសម្ពោធមួយត្រូវបានរៀបចំឡើង សម្រាប់ដាក់ឱ្យប្រើប្រាស់ស្ពានទន្លេអាំណុក (Amnok) ដែលតភ្ជាប់ទៅកាន់ប្រទេសចិន ឬត្រូវបានគេស្គាល់ជាទូទៅថាជា ស្ពានទន្លេយ៉ាលូថ្មី (New Yalu River Bridge)។ យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោក ប៉ាក ថេសុង (Pak Thae...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំ របស់រាជរដ្ឋាភិបាល ចំពោះជាតិនិងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់ ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។ តាមរយៈបណ្តាញសង្គម នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលុបចោល ផែនការផ្សាយបន្តផ្ទាល់ (Livestream) នូវការប្រហារជីវិតអតីតវរសេនីយ៍ត្រីកងទ័ពជើងគោក ដែលបានបាញ់សម្លាប់មនុស្ស ១៣នាក់ នៅឯមូលដ្ឋានទ័ព Fort Hood ដោយលោកបានច្រានចោល សំណើរបស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគម្រោងនេះរងការរិះគន់ និងប្រឆាំងយ៉ាងខ្លាំង...
ឡុងដ៍៖ យោងតាមសេចក្តីរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព្រីតថែនថា អ៊ុយក្រែននឹងចាប់ផ្តើមវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីឡើងវិញ។ ជាមួយគ្នានេះ លោកបានចាត់ទុកសកម្មភាពថ្មីៗរបស់សហរដ្ឋអាមេរិកថាជា «ការក្បត់» ទីក្រុងគៀវ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times លោក ហ្សេឡនស្គី បានថ្លែងថា «ការរារាំងលើការវាយប្រហាររោងចក្រចម្រាញ់ប្រេង ត្រូវបានដកចេញហើយ។ យើងឈប់គោរពវាទៀតហើយ»។...