កំពង់ធំ ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ បានប្រើប្រាស់វិធានការជំនាញ ឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់...
បរទេស៖ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ប្រទេសចិនសម្រេចបានអតិរេកពាណិជ្ជកម្មជិត ៩៤០ ពាន់លានដុល្លារ ដែលជាសញ្ញាបង្ហាញថា នឹងអាចវ៉ាដាច់កំណត់ត្រានៃឆ្នាំមុនបាន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា នៅថ្ងៃទី ១៤ ខែតុលា អាជ្ញាធរគយចិន បានចេញផ្សាយទិន្នន័យ ដែលបង្ហាញថា...
បរទេស៖ នៅក្នុងរបាយការណ៍ស្តីពីទីផ្សារប្រេងប្រចាំខែតុលា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ការផ្គត់ផ្គង់ប្រេងម៉ាស៊ូត នឹងនៅតែមានភាពតឹងតែងរហូត ដល់ពាក់កណ្តាលឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា ការថយចុះយ៉ាងគំហុកនៃការផ្គត់ផ្គង់ប្រេងម៉ាស៊ូតនៅក្នុងត្រីមាសទី ៣ រួមផ្សំជាមួយនឹង «ការកាត់បន្ថយស្តុក ដែលមានស្រាប់ក្នុងកម្រិតខ្លាំងជាងធម្មតា» បានធ្វើឱ្យទីផ្សារពិភពលោកខ្វះខាតទុនបម្រុង ដែលចាំបាច់សម្រាប់រដូវរងា ដែលជាពេលវេលាមានតម្រូវការខ្ពស់បំផុត។...
កំពង់ស្ពឺ ៖ នារីម្នាក់ ប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថ លើវីរកងទ័ពតាមបណ្ដាញសង្គម Bigo Live ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនបានហេីយ។ ការឃាត់ខ្លួននេះធ្វេីឡេីង អនុវត្ដតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ នគរ បា ល ជាតិ និងការចង្អុលណែ នាំពី លោកឧត្ដមសេនីយ៍ទោ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ឌឺ ណូវ៉ាក់ បាននិយាយថា អ៊ុយក្រែន បានកំណត់គោលដៅរោងចក្រចម្រាញ់ប្រេងពីរកន្លែង របស់រុស្ស៊ីកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា លោក ណូវ៉ាក់ បាននិយាយនៅខាងក្រៅវេទិកាសប្តាហ៍ថាមពលរុស្ស៊ី ដោយលោកមិនបានបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេងទាំងពីរកន្លែងនេះរងការខូចខាតឬអត់នោះទេ។ លោក ណូវ៉ាក់ បានបន្ត...
បរទេស៖ តម្លៃទំនិញប្រើប្រាស់ នៅសហរដ្ឋអាមេរិកបានកើនឡើងក្នុងខែកញ្ញា ដោយសារតម្លៃប្រេងសាំងបានកើនឡើង ដែលបង្កផលប៉ះពាល់មួយទៀត ដល់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី ៣ ខែវិច្ឆិកា និងធ្វើឱ្យការដំឡើងអត្រាការប្រាក់ នៅចុងខែនេះត្រលប់មកវិញ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា របាយការណ៍សន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់ពីក្រសួងការងារ កាលពីថ្ងៃពុធបានបង្ហាញពីការកើនឡើង នៃសម្ពាធតម្លៃលើសពីថាមពល...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះជាង ១% នៅថ្ងៃព្រហស្បតិ៍ ខណៈដែលវិនិយោគិនបានថ្លឹងថ្លែងរវាងហានិភ័យចំពោះការផ្គត់ផ្គង់ ដែលបង្កឡើងដោយការវាយប្រហារលើនាវាដឹកជញ្ជូននៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូនប្រេង តាមរយៈការបន្ធូរបន្ថយទណ្ឌកម្មលើនាវាទាំងនោះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៦៤ ដុល្លារ ឬ...
បរទេស៖ មន្ត្រីផ្នែកដែនសមុទ្រ បានឱ្យដឹងកាលពីថ្ងៃពុធថា នាវាដឹកកុងតឺន័រមួយគ្រឿង និងនាវាដឹកទំនិញមួយគ្រឿងទៀត បានលិចនៅជិតច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បន្ទាប់ពីត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា ការវាយប្រហារនៅជុំវិញផ្លូវទឹកនេះបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយ ដោយភាគីអ៊ីរ៉ង់ បានលើកឡើងថា ខ្លួនកំពុងបង្កើនការវាយប្រហារ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ គឺជាមិត្តចាស់នៃប្រជាជនចិន និងចងចាំព្រះអង្គជារៀងរហូត។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន បានសរសេរយ៉ាងដូច្នេះថា <ថ្ងៃនេះជាថ្ងៃគម្រប់ខួប 14 ឆ្នាំសោយទិវង្គតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថានីយ៍ ទូរទស្សន៍ Town Full HDTV ស្ថាប័ន FIGHT CLUBBING របស់ប្រទេសអ៊ីតាលី និង DAZN រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ កម្រិតអន្តរជាតិ “ភិមានអាកាស BOOSTRONG KUN...