ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកក្រគរ និងត្រូវបានជម្លៀស ទៅកាន់ទីតាំងមានសុវត្ថិភាព ដោយសារមន្ទីរពេទ្យរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ។ ក្នុងឱកាសនោះ លោកបណ្ឌិត ប្រាំង ជលសា...
ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអមដំណើរ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ចុះពិនិត្យ និងវាយតម្លៃផ្ទាល់ អំពីផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំឈើតុំ ស្រុកក្រគរ ព្រមទាំងរៀបចំផែនការអន្តរាគមន៍ផ្តល់ស្បៀងជួយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋរងគ្រោះនាពេលឆាប់ៗខាងមុខ។...
បរទេស៖ នៅថ្ងៃអង្គារ តុលាការចិនមួយបានកាត់ទោសប្រហារជីវិត សមាជិកបីនាក់នៃក្រុមឧក្រិដ្ឋជនមួយក្រុម ដោយសារពួកគេបានដំណើរ ការបណ្តាញមជ្ឈមណ្ឌលបោកប្រាស់ ដ៏ឃោរឃៅនៅក្នុងតំបន់ Kokang នៃប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅជាប់ព្រំដែនប្រទេសចិន ខណៈដែលសមាជិកជាច្រើននាក់ទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។ យោងតាមសារព័ត៌មាន CBS News ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា ប្រទេសចិនបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីបង្ក្រាបលើបណ្តាញឧក្រិដ្ឋកម្មដ៏ធំធេងមួយ ដែលបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបោកប្រាស់ប្រាក់រាប់ពាន់លានដុល្លារពីប្រជាជន។ អ្នកដែលធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិតទាំងនោះ...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការបញ្ជាក់ពីថ្នាក់ដឹកនាំក្នុងវិស័យនេះ បានឱ្យដឹងថា ក្រុមហេកឃ័រ (hackers) បានធ្វើការបញ្ជាពីចម្ងាយ ដើម្បីបង្កើនកម្ដៅនៅក្នុងទូរទឹកកកទៅលើផ្សារទំនើប រាប់រយផ្សារនៅទូទាំងប្រទេសបារាំង ដែលបណ្តាលឱ្យខូចខាតអាហារស្រស់ និងអាហារកកអស់ជាច្រើនតោន។ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំនេះ បានធ្វើឱ្យអាជីវករលក់រាយប្រឈមនឹងការខាតបង់ទឹកប្រាក់រាប់លានអឺរ៉ូ ហើយហាងមួយចំនួន ត្រូវបានបង្ខំឱ្យបិទទ្វារជាបណ្តោះអាសន្ន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា យោងតាមកាសែត...
បរទេស៖ ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យចំនួន ៣៩នាក់ និងរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង ៥០០លានបាត នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនៅតាមខេត្តចំនួន ១១ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើករណីឆបោកការវិនិយោគតាមអ៊ីនធឺណិត និងបណ្តាញលាងលុយឆ្លងដែន។ យោងតាមសារព័ត៌មាន The Thaiger ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា ប្រតិបត្តិការនេះត្រូវបានប្រកាសកាលពីម្សិលមិញ ថ្ងៃទី១៣ ខែតុលា ដោយផ្តោតលើទីតាំងចំនួន ២៧ បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត បានរកឃើញប្រតិបត្តិការហិរញ្ញវត្ថុ...
ភ្នំពេញ ៖ ក្នុងឱកាស នៃការប្រារព្ធគម្រប់ខួប១៤ឆ្នាំនៃការសោយទិវង្គត ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ស្អែកនេះ លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរំលឹកពីស្នាព្រះហត្ថជាច្រើនរបស់ «ព្រះបរមរតនកោដ្ឋ» ។ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ១៤ តុលានេះ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងប្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥។ តាមរយៈសេចក្ដីសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលរៀបចំជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឧត្តមសេនីយ៍ឯក...
បរទេស៖ លោក Aleksandr Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានលើកឡើងថា សហភាពអឺរ៉ុបបានចំណាយប្រាក់ជាង ៣២០ ពាន់លានដុល្លារលើថាមពល របស់រុស្ស៊ី ចាប់តាំងពីជម្លោះនៅអ៊ុយក្រែនបានកើនឡើងខ្លាំងនៅឆ្នាំ ២០២២ ទោះបីជាមានការដាក់ទណ្ឌកម្ម យ៉ាងទូលំទូលាយក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា សហភាពអឺរ៉ុបបានកាត់បន្ថយការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីយ៉ាងខ្លាំង ហើយបានប្តេជ្ញាឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលពីរុស្ស៊ីទាំងស្រុងនៅត្រឹមឆ្នាំ...
បរទេស៖ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកចំនួន ១២ រូប ដែលមានគណបក្សទាំងពីរ បានជំរុញឱ្យលោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បោះបង់ចោលកិច្ចព្រមព្រៀង ប្រេងម៉ាស៊ូតជាមួយរុស្ស៊ី ដោយអះអាងថា កិច្ចព្រមព្រៀងនឹងវានឹងក្បត់អ៊ុយក្រែន ខណៈពេលមានការប្រឹងប្រែង តិចតួចណាស់ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃថាមពល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថាការសម្រេចចិត្តលើកទណ្ឌកម្មលើការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ី ដែលបានប្រកាសនៅថ្ងៃទី ៩ ខែតុលា...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៣៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។ តាមរយៈសេចក្ដីប្រកាស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ថា «កាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ...