ព្រះវិហារ ៖ ក្រុមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិងកំពុងសហការ យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដើម្បីតាមដានយ៉ាងយកចិត្តទុកដាក់ លើរាល់សកម្មភាព ចល័តរបស់ហ្វូងដំរីព្រៃ ក្នុងគោលបំណងបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្ស និង សត្វព្រៃ បន្ទាប់ពីមានករណីហ្វូងដំរីព្រៃ បានប៉ះពាល់ លើរោងស្នាក់នៅ បណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេាន់យ៉ាហ៊ូ បានឧ្យដឹងថា ការបើកការវាយប្រហារមុន ទៅលើប្រទេសអ៊ីរ៉ង់ នៅមុនការបោះឆ្នោតសភាថ្ងៃទី ២៧ ខែតុលា នឹងជារឿង «មិនសូវសមស្រប» សម្រាប់អ៊ីស្រាអែល ខណៈដែលលោកបានព្រមានអំពីលទ្ធភាពនៃការវាយប្រហារ មកលើប្រទេសនេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ថ្លែងទៅកាន់វិទ្យុកងទ័ពអ៊ីស្រាអែល លោក ណេាន់យ៉ាហ៊ូ បានលេីកឡេីងថា ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងព្យាយាមបាញ់រ៉ុក្កែត...
យេរូសាឡឹម៖ ក្រសួងការពារជាតិ អ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយក្រសួងការពារជាតិអាមេរិក ដើម្បីទិញឧទ្ធម្ភាគចក្រវាយប្រហារ Apache ទំនើបចំនួន ១២ គ្រឿង ដែលផលិតដោយក្រុមហ៊ុនអាកាសចរណ៍ និងការពារជាតិអាមេរិក Boeing។ សេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់ពីតម្លៃ នៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានប៉ាន់ប្រមាណថា តម្លៃនៃការទិញនេះគឺប្រហែល ១ ពាន់លានដុល្លារអាមេរិក។ ឧទ្ធម្ភាគចក្រទាំងនោះគឺជាប្រភេទ...
តាលីន៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានឧ្យដឹងថា អង្គការនេះមិនបានមើលឃើញ ពីការគំរាមកំហែងភ្លាមៗ នៃការវាយប្រហាររបស់រុស្ស៊ី មកលើទឹកដីរបស់ខ្លួននោះទេ ប៉ុន្តែលោកបានបន្ថែមថា អង្គការនឹងចាត់វិធានការឆ្លើយតប ប្រសិនបើរកឃើញមានការបង្កើន កម្លាំងយោធារបស់រុស្ស៊ី ដែលបង្ហាញពីការត្រៀមខ្លួន សម្រាប់ការវាយប្រហារ។ លោក Rutte បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអេស្តូនី លោក...
ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ តាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជន...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ នេះ បានប្រារព្ធពិធី គោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ យាងសោយទិវង្គតគម្រប់ខួប ១៤ឆ្នាំ ។ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក...
ហាវ៉ាណា៖ ប្រទេសគុយបា បានថ្កោលទោស សហរដ្ឋអាមេរិក ចំពោះការដាក់សម្ពាធ លើបណ្តាប្រទេសនានា ឱ្យបដិសេធសេចក្តីសម្រេចចិត្ត ស្តីពីការដកចេញ នូវការហាមឃាត់ ពាណិជ្ជកម្មប្រឆាំងនឹងគុយបា មុនពេលការបោះឆ្នោត នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលគ្រោងនឹងធ្វើឡើងនៅចុងខែតុលា។ តាមការលើកឡើងរបស់លោក Bruno Rodriguez រដ្ឋមន្ត្រីការបរទេសគុយបា នៅក្នុងការបង្ហោះលើបណ្តាញសង្គម X បានឧ្យដឹងថា លោក...
ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ កូរ៉េខាងជេីង (KCNA) បានរាយការណ៍ថា ស្ថាប័នគ្រប់គ្រងមីស៊ីលកូរ៉េខាងជេីង បានធ្វើការសាកល្បងបាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រចំនួន ២ ប្រភេទ ដែលបាញ់ចេញពីនាវាមុជទឹក នៅតំបន់ដែនទឹកភាគខាងកើតនៃប្រទេស កាលពីថ្ងៃពុធ។ របាយការណ៍នោះ បានបញ្ជាក់ថា ការសាកល្បងនេះមានគោលបំណង ត្រួតពិនិត្យស្ថានភាព នៃការត្រៀមខ្លួន ចល័តរបស់ប្រព័ន្ធប្រយុទ្ធក្រោមទឹក និងលើកកម្ពស់សមត្ថភាព របស់កងទ័ពជើងទឹក ក្នុងការអនុវត្ត បេសកកម្មយុទ្ធសាស្ត្ររបស់ខ្លួន...
វ៉ាស៊ីនតោន៖ យោងតាមក្រសួងរតនាគារ សហរដ្ឋអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក បានដកទណ្ឌកម្មលើលោក Jorge Rodriguez ដែលជាប្រធានរដ្ឋសភា នៃប្រទេសវេណេស៊ុយអេឡា និងជាបងប្រុសរបស់លោកស្រី Delcy Rodriguez ដែលកំពុងកាន់តំណែងជាប្រធានាធិបតី ស្តីទីនៃប្រទេសនេះ។ ការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារអាមេរិក បានដកឈ្មោះលោក Jorge Rodriguez វ័យ...
រីយ៉ាដ៖ ការប្រយុទ្ធគ្នារវាងសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី របស់ប្រទេសយេម៉ែន នៅតែបន្តកើតមានដោយភាគីទាំងពីរបានបើកការវាយប្រហារថ្មីៗ ហើយក្រុមហ៊ូធី បានប្តេជ្ញា ថានឹងបន្តកំណត់គោលដៅវាយប្រហារ លើព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធប្រេងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅប៉ុន្មានថ្ងៃខាងមុខទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះលើបណ្តាញសង្គម X លោក Yahya Sarea អ្នកនាំពាក្យយោធា របស់ក្រុមហ៊ូធី បានឧ្យដឹងថា កងកម្លាំងរបស់ក្រុមនេះបានកំណត់គោលដៅ វាយប្រហារលើព្រលានយន្តហោះអន្តរជាតិ...