បរទេស៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ពីររូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា ប្រទេសអ៊ីរ៉ង់កំពុងដាក់ពង្រាយ យុទ្ធសាស្ត្រថ្មី ដើម្បីកំណត់គោលដៅវាយប្រហារលើនាវា ដែលធ្វើដំណើរ ឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងគោលបំណងរក្សាតម្លៃប្រេង ឱ្យនៅកម្រិតខ្ពស់ និងជះឥទ្ធិពលដល់ការបោះឆ្នោត ពាក់កណ្តាលអាណត្តិ របស់សហរដ្ឋអាមេរិក នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ទីក្រុងតេហេរ៉ង់...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Hanwha Defense USA (HDUSA) និងកងទ័ពសហរដ្ឋអាមេរិក បានដាក់ឈ្មោះជាផ្លូវការ ឱ្យកាំភ្លើងធំបាញ់ដោយខ្លួនឯងម៉ូដែល K9 ជំនាន់របស់អាមេរិកថា XM1776 កាំភ្លើងធំយុទ្ធសាស្ត្រចល័ត (Mobile Tactical Cannon – MTC) នេះបើយោង តាមការប្រកាសរបស់ក្រុមហ៊ុន។ យោងតាម HDUSA...
សេអ៊ូល៖ ទីផ្សារភាគហ៊ុនកូរ៉េខាងត្បូង បានបើកដំណើរការក្នុងតម្លៃ កើនឡើងនៅថ្ងៃថ្ងៃពុធនេះ ទោះបីជាមានការធ្លាក់ចុះ កាលពីយប់មិញនៅទីផ្សារហ៊ុនអាមេរិក Wall Street ស្របពេលមានក្តី បារម្ភជាបន្តបន្ទាប់ ទាក់ទងនឹងការចំណាយយ៉ាង ច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ក៏ដោយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ បន្ទាប់ពីបើកដំណើរការជាមួយកំណើន ០,៤៤% សន្ទស្សន៍តម្លៃភាគហ៊ុនរួមរបស់កូរ៉េ...
អ៊ីស្លាម៉ាបាដ៖ យោងតាមកងទ័ពប៉ាគីស្ថាន បានឱ្យដឹងថា ប្រទេសប៉ាគីស្ថាន បានធ្វើតេស្តបាញ់បង្ហោះ ដោយជោគជ័យនូវប្រព័ន្ធមីស៊ីល ផ្លោង Fatah-2 កំណែដែលមានរយៈចម្ងាយហោះហើរឆ្ងាយ កាលពីថ្ងៃអង្គារ។ ស្ថាប័នទំនាក់ទំនងសាធារណៈនៃកងកម្លាំងប្រដាប់អាវុធ ដែលជាផ្នែកព័ត៌មានរបស់កងទ័ពប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ប្រព័ន្ធអាវុធ Fatah-2 ដែលមានរយៈចម្ងាយហោះហើរឆ្ងាយនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធរុករក និងប្រព័ន្ធអេឡិចត្រូនិកអាកាសចរណ៍ដ៏ទំនើប ហើយត្រូវបានរចនាឡើង ដើម្បីវាយប្រហារគោលដៅដោយភាពជាក់លាក់ខ្ពស់។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ប្រព័ន្ធនេះមានសមត្ថភាពផ្លាស់ប្តូរគន្លងហោះហើរតាមបែបពិសេស...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Katie Zacharia បានឧ្យដឹងថា រដ្ឋបាលរបស់លោក ត្រាំ បានស្នើឱ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសក្រិក លោកស្រី Kimberly Guilfoyle លាលែងពីតំណែង ចំពេលមានការចោទប្រកាន់ អំពីការប្រព្រឹត្តមិនត្រឹមត្រូវ។ លោកស្រី Zacharia បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន លើកដំបូងរបស់លោកស្រីនៅសេតវិមានថា «យើងបានស្នើឱ្យឯកអគ្គរដ្ឋទូតលោកស្រី Guilfoyle លាលែងពីតំណែង។...
ដូហា៖ ប្រទេសកាតា នឹងបន្តដំណើរការគម្រោងពង្រីក វិស័យថាមពលរបស់ខ្លួនទៅមុខទៀត ទោះបីជាមានការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដោយសារជម្លោះក្នុងតំបន់ និងការរំខានដែលបណ្តាល មកពីការបិទច្រកសមុទ្រហ័រមូសក៏ដោយ។ ថ្លែងទៅកាន់ក្រុមប្រឹក្សា Shura លោក Emir Sheikh Tamim bin Hamad Al Thani បានលើកឡើងថា ការបិទច្រកសមុទ្រខាងលើ និងការខូចខាតដោយផ្ទាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងទីក្រុងឧស្សាហកម្ម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាអ្នកដឹកនាំដ៏ឆ្នើម និងជាឥស្សរជនពោរពេញដោយទេពកោសល្យ និងភាពប៉ិនប្រសប់ក្នុងកិច្ចការដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ។ ក្នុងសារលិខិតជូនពរសម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៥...
ភ្នំពេញ ៖ លោក ណុនឌី អនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មរថយន្ត នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានជំរុញឱ្យយុវជន ជាពិសេសសិស្សានុសិស្ស ដែលទើបប្រឡង បញ្ចប់មធ្យមសិក្សាទុតិយភូមិ ពិចារណាជ្រើសរើសសិក្សាជំនាញ បច្ចេកទេស ដើម្បីបង្កើនឱកាសការងារ និងឆ្លើយតបនឹងការវិវត្ត នៃបច្ចេកវិទ្យាក្នុងវិស័យយានយន្ត។ លោក ណុនឌី បានលើកឡើងថា ការរីកចម្រើន នៃបច្ចេកវិទ្យាយានយន្ត ជាពិសេសរថយន្តអគ្គិសនី...
ភ្នំពេញ ៖ លោក កែវ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ(UN) បានជំរុញឱ្យអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ជួយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាជនភៀសសឹកកម្ពុជា ដែលនៅសល់ជាង២ម៉ឺននាក់ ឆាប់វិលត្រឡប់ទៅកាន់លំនៅឋានវិញ ។ ការលើកឡើងរបស់លោក កែវ សុវណ្ណ នេះ ក្នុងកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការ...
ភ្នំពេញ៖ សមាគមទេសចរណ៍ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Association of Travel Agencies of Republic of Azerbaijan-ATAA) ចាប់អាម្មរណ៍មកធ្វើទស្សនកិច្ចស្វែងយល់ ពីសក្តានុពលទេសចរណ៍របស់កម្ពុជា ។ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារ...