ភ្នំពេញ ៖ កម្ពុជា-អ៊ីស្រាអែល បានឯកភាពលើការ ពង្រឹងយន្តការពិគ្រោះយោបល់ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច មន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ សំដៅស្វែងរក និងទាញយកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគី ឆ្ពោះទៅកម្រិតថ្មី។ ជាក់ស្ដែង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឧ្យដឹងថា ឯកសារទាំងនេះបានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលជប៉ុន នៅពេលនោះ ដឹងយ៉ាងច្បាស់អំពីភាពអាម៉ាស់នៃការដាក់បញ្ចូលឧក្រិដ្ឋជនសង្គ្រាមថ្នាក់ទី A ទៅក្នុងទីសក្ការៈបូជា ហើយដោយសារភ័យខ្លាច ចំពោះផលវិបាកដែលនឹងកើតឡើង ទើបពួកគេបានលាក់បាំងដំណើរការនៃការសម្រេចចិត្តនេះដោយចេតនា។ លោកស្រី ម៉ៅ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅពេលត្រូវបានសួរឱ្យផ្តល់ មតិលើការលាតត្រដាងជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុន អំពីកំណត់ហេតុនៃកិច្ចប្រជុំផ្ទៃក្នុងនៅទីសក្ការៈបូជា...
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ យ៉ាងឱឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា បទពិសោធថ្មីៗនេះ ដែលកម្ពុជា បានជួប ប្រទះនូវជម្លោះព្រំដែនកម្ពុជា-ថៃ បានពង្រឹងការជឿជាក់ថា សន្តិភាពមិនមែនជាអ្វី ដែលបានមកដោយឯកឯងនោះទេ ។ ក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅអាស៊ែបៃហ្សង់ សម្តេចធិបតី មានប្រសាសន៍ថា...
គៀវ៖ កងកម្លាំងអ៊ុយក្រែនបាន វាយប្រហារយន្តហោះទម្លាក់គ្រាប់បែកប្រភេទ Su-34M ចំនួន ៦ គ្រឿង នៅឯមូលដ្ឋានទ័ពអាកាស Borisoglebsk ក្នុងតំបន់ Voronezh ភាគនិរតីនៃប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ នេះបើតាមរបាយការណ៍ពីកងទ័ពជើងទឹកអ៊ុយក្រែន។ យន្តហោះទាំងនោះត្រូវបានវាយប្រហារ ដោយប្រើប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រប្រភេទ Neptune។ ការវាយប្រហារនេះក៏បានកំណត់គោលដៅ លើឧបករណ៍បច្ចេកទេស ដែលគាំទ្រដល់ប្រតិបត្តិការអាកាសចរណ៍ផងដែរ។ របាយការណ៍បានបញ្ជាក់ថា មានការផ្ទុះបន្តបន្ទាប់...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការប្រយុទ្ធប្រឆាំង Scam គួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។ ក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី...
គែរ/ឌូបៃ ៖ រដ្ឋាភិបាល បានប្រកាសថា ក្រុមហ៊ូទី របស់ប្រទេសយេម៉ែន បានបាញ់មីស៊ីលស្រោចលើ បរិវេណវិមានប្រធានាធិបតី ក្នុងទីក្រុង Aden ភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។ ហេតុការណ៍នេះកើតឡើងស្របពេលដែល កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត...
ញូវយ៉ក ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក បានប្រកាសថា អ្នកទាំងពីរមិនមានកំហុសនោះទេ ចំពោះការចោទប្រកាន់ថ្មីរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអំពើទារុណកម្ម។ ប្តីប្រពន្ធទាំងពីររូបនេះ ត្រូវបាននាំខ្លួនទៅកាន់តុលាការ សហព័ន្ធមួយក្នុងតំបន់ Manhattan ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ដែលត្រូវបានកែសម្រួលថ្មី។ ការចោទប្រកាន់នេះបានចោទអ្នកទាំងពីរថា បានត្រួតត្រា ប្រព័ន្ធដ៏ឃោរឃៅមួយ ដែលបានប្រព្រឹត្តអំពើទារុណកម្ម លើជនរងគ្រោះ...
ព្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប បានជួបជុំគ្នានៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃ ដែលផ្តោតលើភាពអាចប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច តម្លៃថាមពលខ្ពស់ និងថវិការយៈពេលវែង បន្ទាប់របស់សហភាពអឺរ៉ុប។ ថ្ងៃដំបូងនៃកិច្ចប្រជុំបាន បញ្ចប់ទៅដោយមានភាពខុសគ្នានៃទស្សនៈ ហើយសន្និសីទសារព័ត៌មាន ដែលបានគ្រោងទុកក៏ត្រូវបានលុបចោលផងដែរ។ យោងតាមរបៀបវារៈរបស់ក្រុមប្រឹក្សាអឺរ៉ុប បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចគឺជាប្រធានបទសំខាន់បំផុត។ មេដឹកនាំសហភាពអឺរ៉ុប ត្រូវបានរំពឹងថា នឹងផ្តល់ការណែនាំដល់គណៈកម្មការអឺរ៉ុប អំពីវិធានការរយៈពេលខ្លី ដែលមានគោលដៅច្បាស់លាស់...
ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឧ្យដឹងថា បច្ចុប្បន្ននេះ ថាមពលកកើតឡើងវិញ មានចំណែកជាង ១ ភាគ ៥ នៃការផលិតអគ្គិសនី នៅក្នុងប្រទេសគុយបា ខណៈដែលប្រទេសនេះ កំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយការរឹតត្បិត លើប្រេងឥន្ធនៈពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម X លោក Rodriguez...