ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងថ្មីមួយ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីលើកកម្ពស់ផលិតភាព និងការចាប់យកឌីជីថលក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម តាមរយៈការគាំទ្រគោលនយោបាយ និងការចែករំលែកចំណេះដឹងក្នុងតំបន់។ ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញ នៅក្នុងច្រកសមុទ្រហ័រមូស ប្រសិនបើការចរចាសន្តិភាពជាមួយអ៊ីរ៉ង់បរាជ័យ។យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី៩ ខែឩសភា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយថា “យើងអាចត្រលប់ទៅគម្រោងសេរីភាពវិញ ប្រសិនបើអ្វីៗមិនកើតឡើង” “ប៉ុន្តែវានឹងជា...
កំពត ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែប នៅសាលប្រជុំសាលាខេត្តកំពត នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះ...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅទីក្រុងសេប៊ូ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើង អំពីផលប៉ះពាល់ ផ្នែកមនុស្សធម៌ ដែលកើតចេញពីភាពតានតឹង នៅមជ្ឈិមបូព៌ា រួមទាំងសុវត្ថិភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋអាស៊ាន។ នេះបើយោងយោង តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក RAM Kishan នាយកអង្គការភ្លែនអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះលោកនាយក និងសហការីដែលបានអញ្ជើញមកនាឱកាសនេះ ក៏ដូចជាសម្តែងការអបអរសាទរចំពោះលោក...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំជំនួបពិភាក្សាជាមួយគណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដែលគ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ក្នុងនាមលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក ច័ន្ទ សុវណ្ណារ៉េត អនុប្រធានសមាគម...
បរទេស៖ នាវាដឹកប្រេង ដែលគ្រប់គ្រងដោយប្រទេសចិនមួយគ្រឿងត្រូវបានវាយប្រហារនៅជិតច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទ, នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយចិន Caixin ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញផែនការ របស់សហរដ្ឋអាមេរិកនៅថ្ងៃនោះដើម្បីជួយនាវាដែលជាប់គាំង ប៉ុន្តែបានផ្អាកវាមួយថ្ងៃក្រោយមក។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែឩសភា ឆ្នាំ២០២៦ថា នេះជាលើកដំបូងដែលនាវាដឹកប្រេងរបស់ប្រទេសចិនត្រូវបានវាយប្រហារ នេះបើយោងតាមមនុស្សម្នាក់ដែលមានចំណេះដឹងអំពីបញ្ហានេះបានប្រាប់ Caixin កាលពីថ្ងៃព្រហស្បតិ៍។ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ...
ភ្នំពេញ ៖ មុខជំនាញទាំង ៣ ដែលមានយុវជន និងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ច្រើនជាងគេ ក្នុងចំណោមជំនាញទាំង ៦ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។ ជំនាញទាំង ៣ នោះរួមមាន៖ ធុរកិច្ចភេសជ្ជៈ ការផលិតនំ...
ភ្នំពេញ ៖ អគ្គិសនី សៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ០៩មុខ ជូនអគ្គិសនីសៀមរាប ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Wiring & Cable ចំនួន 05 មុខ សម្រាប់គម្រោងអតិថិជនធុនធំ និងមធ្យម...