តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani និងសមភាគីហ្វីលីពីន លោក Gilberto Teodoro បានព្រមព្រៀងគ្នា កាលពីថ្ងៃច័ន្ទ ដើម្បីបង្កើតកិច្ចសន្ទនា ជាយុទ្ធសាស្ត្រ រវាងកងកម្លាំង ស្វ័យការពាររបស់ជប៉ុន និងយោធាហ្វីលីពីន ចំពេលមានបញ្ហា ប្រឈមផ្នែកសន្តិសុខ ដែលបង្កឡើង ដោយប្រទេសចិន។ លោក Nakatani...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រាប់មេដឹកនាំប្រទេសផ្សេងទៀត ពីក្រុមប្រទេសទាំង៧ កាលពីថ្ងៃចន្ទថា ពួកគេគួរតែរួបរួមគ្នា ក្នុងការនាំយកសន្តិភាព ដល់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម លោកបានលើកឡើង បន្ទាប់ពីបានចូលរួមកិច្ចប្រជុំនិម្មិត ដើម្បីប្រារព្ធរយៈពេល ៣ឆ្នាំចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានចាប់ផ្តើម ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Ishiba បានឲ្យដឹងថា...
យូអិន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានប្រឆាំងនឹងដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលដឹកនាំដោយបណ្តា ប្រទេសអ៊ឺរ៉ុប ដែលជំរុញ ឱ្យមានបូរណភាពទឹកដី សម្រាប់អ៊ុយក្រែន ក្នុងខួបលើកទីបី នៃការឈ្លានពានរបស់រុស្ស៊ី ដោយបង្ហាញពីគម្លាត រវាងអ្នកគាំទ្រសំខាន់ៗ នៃទីក្រុងគៀវ អំពីអនាគតនៃសង្រ្គាម។ ចលនានេះត្រូវបានអនុម័ត ដោយមហាសន្និបាត របស់ស្ថាប័នពិភពលោក ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានដាក់ចេញនូវដំណោះស្រាយ ដាច់ដោយឡែក...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥បានចេញលិខិតបង្គាប់ការទៅព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចំនួន ២៣នាក់ ឱ្យចូលបង្ហាញខ្លួន នៅអង្គភាពសាមី យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ជាកំណត់។ ក្នុងករណី សាមីខ្លួនអវត្តមាន មិនបានមកបង្ហាញខ្លួន សាមីខ្លួនត្រូវទទួលខុសត្រូវ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ២ឆ្នាំ៧ខែ ដែលមានទីលំនៅឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ បើតាមសេចក្ដីជូនដំណឹង ដដែល បានឱ្យដឹងថា «មានអ្នកជំងឺផ្តាសាយបក្សីចំនួន ១ករណី កើតលើកុមារាអាយុ ២ឆ្នាំ៧ខែ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គោលការណ៍ ដល់កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដើម្បីពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើង នូវផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល ។ ការផ្តល់គោលការណ៍របស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងបន្ទាប់ពីសម្តេច ធិបតី...
បរទេស៖ តម្លៃរបស់ bitcoin កំពុងធ្លាក់ចុះយ៉ាងខ្លាំង ចំពេលមានការព្រួយបារម្ភធំនៅក្នុងទីផ្សារ។ តម្លៃរបស់ Bitcoin បានធ្លាក់ចុះប្រហែល ៧ភាគរយនៅថ្ងៃចុងក្រោយ ដោយភាគច្រើន នៃការធ្លាក់ចុះនោះមកក្នុងរយៈពេលមួយម៉ោងចុងក្រោយ។ យោងតាមវែបសាយ INDEPENDENT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រូបិយបណ្ណឌីជីថល crypto ផ្សេងទៀតបានធ្លាក់ចុះកាន់តែច្រើន។ Ethereum ដែលជារូបិយប័ណ្ណឌីជីថលធំជាងគេទីពីរបានបាត់បង់...
ភ្នំពេញ ៖ អាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ការបញ្ចុះបញ្ចូលយុវជន កូនៗចៅៗ ដែលជាពលករខ្មែរ នៅបរទេសឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯង នៅលើទឹកដីបរទេស ជាល្បិចកលខ្ចីខ្នងពលករចម្លងភក់ ហើយក្នុងនាមជារាស្រ្ត មានឈាមជ័រជាខ្មែរ ត្រូវមានគុណធម៌ សម្រាប់ជាតិមាតុភូមិ។ ទន្ទឹមនឹងនេះអាណាព្យាបាលមានការព្រួយបារម្ភ ចំពោះសុវត្ថិភាព និងនិរន្តរភាពការងារកូនៗ របស់ខ្លួន បន្ទាប់ពីមានការកៀរគរធ្វើបាតុកម្មជារើយៗ ពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស។ ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈចិន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការ កងកម្លាំង អនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-ចិន ដែលតែងតែផ្ដល់ កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ។ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ...
«មានស្បៀងក្នុងដៃ មិនភិតភ័យក្នុងចិត្ត» ជាឃ្លាដ៏សាមញ្ញពោរពេញ ដោយអត្ថន័យមហាសាល សម្រាប់សន្តិសុខស្បៀង ដែលបានផ្តល់កម្លាំងចលករ ដ៏សំខាន់ដល់វិស័យកសិកម្ម របស់ប្រទេសចិន ឱ្យកាន់តែមានសន្ទុះកើនឡើង ជាលំដាប់ ដែលនេះជាប្រសាសន៍ ប្រកបដោយគតិបណ្ឌិត របស់លោក Xi Jinping ប្រធានរដ្ឋចិន បានលើកទឹកចិត្ត ដល់ប្រជាកសិករចិន បង្កើន នវានុវត្តភាពកាន់តែខ្លាំងក្លា លើផលិតភាពកសិផល ដោយផ្អែកលើសុវត្ថិភាពជាចម្បង...