ប៉ារីស ៖ សម្ព័ន្ធភាព នៃប្រទេសលោកខាងលិច និង អឺរ៉ុបប្រហែល ៣០ បានយល់ព្រមនៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងប៉ារីសថា ការដោះស្រាយសន្តិភាព នាពេលអនាគតណាមួយត្រូវតែរួមបញ្ចូល ការធានាសន្តិសុខដ៏រឹងមាំ និងមានកាតព្វកិច្ចសម្រាប់អ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសរួម សម្ព័ន្ធភាពនៃឆន្ទៈបាននិយាយថា ពួកគេនៅតែប្តេជ្ញាចិត្តចំពោះសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានស្វាគមន៍វឌ្ឍនភាពនៅក្នុងការចរចាថ្មីៗនេះក្នុងចំណោមសហរដ្ឋអាមេរិក អ៊ុយក្រែន និងដៃគូអឺរ៉ុប។ សម្ព័ន្ធភាពបានសង្កត់ធ្ងន់ថា...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ «ស្ទើរតែចាប់ផ្តើមសង្គ្រាមជាមួយប្រទេសសម្ព័ន្ធមិត្ត» ក្នុងការតាមប្រមាញ់យកតំបន់ Greenland នេះបេីតាមអ្នកតាក់តែងច្បាប់ដាណឺម៉ាក Rasmus Jarlov បានឧ្យដឹងនៅលើ CNN។ សមាជិកសភាដាណឺម៉ាករូបនេះ បានឧ្យដឹងក្នុងអំឡុងពេលសម្ភាសន៍ថា «ពួកគេនិយាយអំពីសហរដ្ឋអាមេរិកថា ជាប្រទេសតែមួយគត់ ដែលអាចការពារតំបន់ Greenland បាន ប៉ុន្តែការពិតគឺថាពួកគេ គឺជាប្រទេសតែមួយគត់ ដែលគំរាមកំហែងដល់Greenland»។...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ភ្នំពេញ ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួល ពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។...
បរទេស ៖ ទិន្នន័យគយបង្ហាញថា ប្រទេសវេណេស៊ុយអេឡា បានដឹកជញ្ជូនមាសដែលមានតម្លៃជិត ៤,១៤ ពាន់លានហ្វ្រង់ស្វីស ស្មើនឹងប្រហែល ៥,២០ ពាន់លានដុល្លារ ទៅកាន់ប្រទេសស្វីសក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូង នៃការដឹកនាំរបស់ប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញពីតំណែងគឺលោក Nicolas Maduro ។ យោងតាមសារព័ត៌មាន Arab News ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារថា អាជ្ញាធរវេណេស៊ុយអេឡា «នឹងបញ្ជូនប្រេងពី ៣០ ទៅ ៥០ លានបារ៉ែលទៅសហរដ្ឋអាមេរិក»។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រេងនឹងត្រូវបានលក់ ក្នុងតម្លៃទីផ្សារ ហើយប្រាក់ចំណូល នឹងត្រូវបានគ្រប់គ្រងដោយលោក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំចេញប្រេងឆៅពីវ៉េណេស៊ុយអេឡា មានតម្លៃរហូតដល់ ២ពាន់លានដុល្លារអាមេរិក ទៅកាន់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចរចារដ៏លេចធ្លោ ដែលនឹងបង្វែរការផ្គត់ផ្គង់ពីប្រទេសចិន ខណៈពេលដែលជួយវ៉េណេស៊ុយអេឡា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា មេដឹកនាំនៃប្រទេសអឺរ៉ុប ចំនួន៧ប្រទេសកាលពីថ្ងៃអង្គារ បានអះអាង សារជាថ្មីថាទឹកដី Greenland ជាកម្មសិទ្ធិរបស់ប្រជាជន របស់ខ្លួនដោយសង្កត់ធ្ងន់ថាបញ្ហាទាក់ទងនឹង ដាណឺម៉ាក និងGreenlandត្រូវតែសម្រេចចិត្តតែម្នាក់ឯង ដោយប្រទេសដាណឺម៉ាកប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យ នាយករដ្ឋមន្ត្រីដាណឺម៉ាក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen ប្រធានាធិបតីបារាំង Emmanuel...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ។ បើតាម អនុក្រឹត្យនេះ កំណត់អំពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់ សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ។ អនុក្រឹត្យនេះ មានវិសាលភាព អនុវត្តចំពោះប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា ជំហរច្បាស់លាស់ ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងភាពសកម្មផ្នែកការទូតរបស់ថ្នាក់ដឹកនាំដែលសម្រេចបានលទ្ធផលជាបន្តបន្ទាប់ លើការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ។ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៧ មករា លោក ប៉ែន បូណា លើកឡើងថា កម្ពុជាមានការប្តេជ្ញាចិត្ត យ៉ាងពេញលេញ ក្នុងការគោរពបទឈប់បាញ់...