ហ៊ូស្តុន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៣០ខែតុលានេះបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ សហរដ្ឋអាមេរិកលោក Cui Tiankai បានធ្វើការថ្លែងមួយទៅកាន់ព្រឹត្តិការណ៍ មួយក្នុងទីក្រុងហ៊ូស្តុនដោយប្រធានបទសំខាន់ ពាក់ព័ន្ធនឹងចំណងទាក់ទងទ្វេភាគីថាប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែជួយគ្នាទៅវិញទៅមកជាជាង ការព្យាយាមបិទទ្វារគ្នាទៅវិញទៅមកបែបនេះ។ លោក Cui បានបន្តទៀតដែរថា ប្រទេសទាំងពីរនឹងទទួលបានផលប្រយោជន៍ ប្រសិនបើនាំគ្នាធ្វើកិច្ចសហប្រតិបត្តិការប៉ុន្តែ នឹងបាត់បង់ប្រយោជន៍ដូចគ្នាពីការ ប្រឈមមុខគ្នាដូចបច្ចុប្បន្ននេះ ហើយចិនសង្ឃឹមថាការសន្ទនានិងការចរចា ជាមួយសហរដ្ឋអាមេរិកនឹងនៅតែអាចបន្តកើតឡើងដោយឈរ លើមូលដ្ឋានសមភាពនិងការគោរពគ្នាទៅវិញទៅមក។ គួរឲ្យដឹងដែរថា លោកឯកអគ្គរដ្ឋទូតរូបនេះ បានថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទ នៅឯសន្និសិទមានឈ្មោះថា Bush China ដែលរៀបចំឡើង ដោយមូលនិធិ George H.W. Bush Foundation សម្រាប់ទំនាក់ទំនង សហរដ្ឋអាមេរិកចិនដែលក្នុងនោះ មានមនុស្សដល់ទៅ១០០នាក់ មានប្រភពពីរដ្ឋាភិបាលទាំងសងខាង ក្រុមហ៊ុនឯកជនធំៗនិងក្រុមអ្នកជំនាញ នយោបាយបានចូលរួម៕ ប្រែសម្រួល: ស៊ុន លី
ការពិតទៅវាមានទឡ្ហីករណ៍ជាច្រើន ដែលយើងអាចប្រមែប្រមូល មកធ្វើការសន្និដ្ឋាន បានថា លោកសម រង្ស៊ី នឹងមិនចូលស្រុកខ្មែរឡើយ៩០% ហើយមានតែ ១០ ភាគរយប៉ុណ្ណោះដែលលោកសម រង្ស៊ី មកទាំងប្រថុយប្រថានផ្សងព្រេងនោះ។ ព្រោះថាទី១ បើយើងពិនិត្យមើលឡើងវិញ ពីអត្តចរិតលក្ខណៈរបស់លោកសម រង្សី និងសកម្មភាពនយោបាយរបស់គាត់កន្លងមក យើងឃើញថា លោក សម រង្ស៊ី ជាមនុស្សម្នាក់កំពូលឆ្លាតៗ...
បាដាដ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី៣០ ខែតុលា បានសរសេរថាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិប្រចាំ នៅអ៊ីរ៉ាក់លោកស្រីJeanine Hennis-Plasschaert onកាលពីថ្ងៃអង្គារបានធ្វើការអំពាវនាវឱ្យមានកិច្ចពិភាក្សាថ្នាក់ជាតិមួយក្នុងការដោះស្រាយ បញ្ហាតវ៉ាប្រឆាំង ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ាក់។ លោកស្រីបានមានប្រសាស ថាការធ្វើបាតុកម្មនៅទូទាំង ប្រទេសអ៊ីរ៉ាក់ជាពិសេស នៅតំបន់Karbala កំពុងមានភាពគួរឲ្យភ័យខ្លាចខ្លាំង ឡើងខណៈដែលរបាយការណ៍ ដែលប្រមូលបានពីសាក្សី បានបង្ហាញថាការប្រើប្រាស់កម្លាំង ត្រូវបានធ្វើឡើងយ៉ាងខ្លាំងដើម្បីប្រឆាំងនឹងក្រុមបាតុករដែលបណ្តាល...
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី៣០ ខែតុលានេះ បានឲ្យដឹងថាប្រទេសប្រេស៊ីល និងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានទៅដល់ការ ចុះហត្ថលេខាជាមួយគ្នាលើកិច្ចព្រមព្រៀង វិនិយោគមួយចំនួន ដែលត្រូវបានគេជឿជាក់ថា មានតម្លៃរហូតដល់ទៅ ១០ ពាន់លានដុល្លារ អាមេរិកកាលពីថ្ងៃអង្គារម្សិលមិញ។ ប្រធានាធិបតីប្រេស៊ីលលោកJair Bolsonaro បាននឹងកំពុងបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃអង្គារនិងបានជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salmanផងដែរ ។មេដឹកនាំទាំងពីរបានពិភាក្សាពីអនាគតនៃទំនាក់ទំនងប្រេស៊ីល...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១រូប ទៅតុលាការពាក់ព័ន្ធករណី ចូលរួមក្នុងចលនាឧទ្ទាមខុសច្បាប់ដឹកនាំ ដោយឈ្មោះ សម សេរី ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា...
ភ្នំពេញ៖ ដើម្បីផ្ដល់នូវផលប្រយោជន៍ ដល់ប្រជាជននៃ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នានឹងធ្វើសមយុទ្ធ សង្គ្រោះដេីម្បីសង្គ្រោះពេល មានគ្រោះមហន្តរាយ កើតមានឡើងដូចជា ភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម នៅខែធ្នូខាងមុខ ។ ការឯកភាពគ្នានេះបានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Phan Van...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ បម្រុង ហ្វាន វ៉ានយ៉ាង (PHAN VAN GIANG) អនុរដ្ឋមន្រ្តីការពារជាតិ និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩...
ភ្នំពេញ ៖ តារាកំប្លែងមានតូចល្អិត នាយ ក្រិន ដោយសារអត់ទ្រាំ នឹងទង្វើប្រពន្ធខ្លួន ជាច្រើនលើកច្រើនសាមិនបាន បានចេញមុខបរិហារកេរ្តិ៍ប្រពន្ធថា មានសហាយស្មន់ ក្បត់ប្តីជាច្រើនដង។ នាយក្រិនបានបង្ហាញ ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន នូវពាក្យមួយឃ្លា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយភ្ជាប់រូបភាពកូនៗថា “ស៊ូនៅជាមួយប៉ា ស្រវ៉ាឱបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ”។...
ភ្នំពេញ៖ អយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានសម្រេចធ្វើការចោទប្រកាន់ លើបុគ្គល ៣រូប ពាក់ព័ន្ធក្នុងការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការដឹកនាំរបស់ទណ្ឌិត សម រង្ស៉ី ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសវិធានការណ៍យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ កងកម្លាំងប្រដាប់អាវុធ នៅគ្រប់រាជធានី-ខេត្ត នឹងមានវិធានការ លើក្រុមទណ្ឌិត សម រង្ស៊ី ហើយ នៅពេលពួកគេ បានត្រៀមលក្ខណៈចូលស្រុកវិញ ក្នុងឱកាសបុណ្យ ឯករាជ្យជាតិ និងបុណ្យអុំទូក...