បរទេស៖ ក្រុមថ្នាំពេទ្យយោធាដែលមានសមាជិក ៣០ នាក់ រួមជាមួយនឹងទំនិញ និងឧបករណ៍សង្គ្រោះប្រហែល ២០ តោន បានត្រៀមខ្លួនរួចរាល់ហើយដើម្បី ចេញដំណើរទៅកាន់ប្រទេសតួកគីដើម្បីជួយប្រទេសក្នុងគ្រាអាសន្ន និងកិច្ចខិតខំប្រឹងប្រែងព្យាបាលបន្ទាប់ពី ការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងសន្និសីទនៅទីក្រុងហាណូយ នាថ្ងៃទី ១១...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាការវាយប្រហារ ដោយមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី កាលពីថ្ងៃសុក្រ បាននាំឱ្យប្រតិបត្តិការរបស់សហគ្រាស ការពារជាតិសំខាន់ៗ របស់អ៊ុយក្រែនត្រូវបញ្ឈប់ និងរារាំងទីក្រុងគៀវពីការដាក់ពង្រាយឡើងវិញនូវទុនបំរុង និងផ្នែករឹងបរទេសទៅកាន់សមរភូមិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមសេនីយឯក Igor Konashenkov បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុង សន្និសីទប្រចាំថ្ងៃកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារនេះពាក់ព័ន្ធ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណវិទ្យុ VOD ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ នៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ ជាកំហិត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានសរសេរថា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Fahrettin Koca រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសតួកគី បានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនដល់២០.២១៣នាក់ នៅទីក្រុងរបស់ប្រទេសតួកគី ខណៈអ្នករបួសមានចំនួន៨០.០៥២នាក់ផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងប្រទេសឲ្យបានដឹង ។ លោក Koca បានកត់សម្គាល់ថា ខេត្ត Hatay ភាគខាងត្បូងនៃប្រទេសតួកគី មានអ្នកស្លាប់...
បរទេស៖ មីស៊ីលបាញ់ឆ្លងទ្វីបឬ ICBM ដែលមានឈ្មោះថា The Minuteman III កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានបាញ់បង្ហោះតេស្តសាកល្បង បានយ៉ាងជោគជ័យ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ដោយក្នុងនោះខ្លួនបានអះអាងថាវាធ្វើឡើងដើម្បីបង្ហាញ ពីភាពរួចរាល់ក្នុងការរារាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងជាសារបញ្ជូនប្រាប់ទៅកាន់ពិភពលោកផងដែរ។ ការបាញ់សាកល្បងមីស៊ីលនេះ បានធ្វើឡើងនៅវេលាយប់ម៉ោង១១ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Space Force នៅកាលីហ្វ័រញ៉ាហើយជាលទ្ធផល នៃការសាកល្បងគឺធ្វើឡើងបានជោគជ័យទាំងសុវត្ថិភាព...
បរទេស៖ ទីភ្នាក់ងារស៊ើបការសំងាត់ FBI កាលពីថ្ងៃម្សិលមីញបានប្រកាសថាបានបើកប្រតិបត្តិការ ចូលអតីតអនុប្រធានាធិបតីអាមេរិកលោក Mike Pence ដើម្បីស្វែងរកឯកសារសំងាត់មួយចំនួន។ ប្រតិបត្តិការចូលស្វែងរកនេះ ត្រូវបានគេមើលឃើញថាបានកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោកPence ត្រូវបានកោះហៅដោយទីប្រឹក្សាពិសេស ក្នុងការស៊ើបអង្កេតលើអតីតប្រធានាធិបតី Donald Trump ។ រំលឹកដែរថាក្រុមការងារ FBI មួយក្រុមក៏ធ្លាប់បានបើកប្រតិបត្តិចូលផ្ទះអតីតលោកប្រធានាធិបតីអាមេរិក Trump នៅ Mar...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ កប៉ាល់ និងយន្តហោះឆ្មាំឆ្នេរសមុទ្រកូរ៉េខាងត្បូង កំពុងស្វែងរកនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រ ភាគនិរតីរបស់ប្រទេសនេះ រកមើលអ្នកនេសាទចំនួន៩នាក់ ដែលបានបាត់ខ្លួនបន្ទាប់ពីទូករបស់ពួកគេលិច ។ ឆ្មាំឆ្នេរសមុទ្រមកពីទីក្រុងកំពង់ផែ Mokpo ភាគនិរតីបានឲ្យដឹងថា សមាជិកនាវិក៣នាក់ត្រូវបានជួយសង្គ្រោះ ដោយនាវាពាណិជ្ជកម្មនៅក្បែរនោះបន្ទាប់ពីឧប្បត្តិហេតុ កាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងដែនទឹកក្បែរកោះ...
ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ, អ្នកឧកញ៉ា យូ សាម៉េត ប្រធានក្រុមការងារចុះជួយ កសាងពង្រឹងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត, លោកបណ្ឌិត មួង ឃីម, លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយក្រុមការងារជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយសមាជិកគណបក្សនានា ចំនួនជាង ៥០០នាក់...
ប៉េកាំង៖ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានប្រកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធថា ពួកគេនឹងបញ្ជូនរថក្រោះប្រយុទ្ធកម្រិតខ្ពស់ទៅកាន់អ៊ុយក្រែន ដោយបញ្ចប់ភាពជាប់គាំង ដែលអាល្លឺម៉ង់ ដែលស្ទាក់ស្ទើរពីមុនបានរកឃើញថា ខ្លួនស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ពីសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យដឹកជញ្ជូនរថក្រោះ ទៅកាន់អ៊ុយក្រែន។ ខណៈពេលដែលក្រុងគៀវ ស្វាគមន៍រថក្រោះដោយរំពឹងថា ពួកគេនឹងក្លាយជាអ្នកផ្លាស់ប្តូរ ហ្គេមក្នុងសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី អ្នកវិភាគបានសម្តែងការព្រួយបារម្ភថា អាវុធធុនធ្ងន់បែបនេះអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ដោយបានព្រមានអំពីលទ្ធភាពនៃសង្គ្រាមផ្ទាល់រវាងរុស្ស៊ី និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ។ កាលពីថ្ងៃពុធ រដ្ឋាភិបាលអាល្លឺម៉ង់មិនត្រឹមតែយល់ព្រមផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះប្រយុទ្ធ...
បរទេស៖ ប្រទេសកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិចផ្សេងទៀត ចំពោះការផ្តល់រថក្រោះ ប្រយុទ្ធសំខាន់ៗដល់កងកម្លាំងអ៊ុយក្រែន ដោយនិយាយថា “សង្គ្រាមប្រូកស៊ី” ឬសង្គ្រាមតំណាង របស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងរុស្ស៊ី បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការអត្ថាធិប្បាយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃសុក្រ គឺមន្ត្រីជាន់ខ្ពស់គណបក្សពលករ លោកស្រី...