ប៉េកាំង៖ ចំពេលមានភាពច្របូកច្របល់ ពីបណ្តាប្រទេសលោកខាងលិច ជុំវិញការអនុម័តរបស់សភាចិន ក្នុងការអនុម័តច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាសនៅហុងកុងប្រទេសចិនកាលពីថ្ងៃសុក្រ បានព្រមានចក្រភពអង់គ្លេស កុំផ្តល់សិទ្ធិស្នាក់នៅសម្រាប់អ្នកកាន់លិខិតឆ្លងដែនសញ្ជាតិ អង់គ្លេស ហុងកុង។ អ្នកនាំពាក្យក្រសួងការបរទេសលោកចាវ លីជៀន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ប្រសិនបើចក្រភពអង់គ្លេស ទទូចឱ្យមានការផ្លាស់ប្តូរការរៀបចំជាឯកតោភាគីនោះ វាមិនត្រឹមតែរំលោភលើជំហរ និងការសន្យារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិផងដែរ។ លោក Zhao បានបន្ថែមទៀតថា“...
អ៊ីស្លាម៉ាបាដ៖ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្របានបន្ធូរបន្ថយបន្ថែមនូវការរឹតត្បិតជំងឺកូវីដ-១៩ លើវិស័យអាកាសចរណ៍ ដើម្បីអនុញ្ញាតឱ្យមានជើងហោះហើរអន្តរជាតិចេញ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ ប្រតិបត្ដិការហោះហើរជាទៀងទាត់ ទៅកាន់គោលដៅបរទេស ដែលត្រូវបានផ្អាកនៅថ្ងៃទី ២១ ខែមីនាដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩នេះនឹងចាប់ផ្តើមឡើងវិញចាប់ពី ពាក់កណ្តាលអធ្រាត្រនេះតទៅ។ អ្នកនាំពាក្យក្រសួងអាកាសចរណ៍ បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស នឹងត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ ពីព្រលានយន្តហោះអន្តរជាតិទាំងអស់របស់ប៉ាគីស្ថាន លើកលែងតែអាកាសយានដ្ឋាននៅ Gwadar និង...
លិខិតបំភ្លឺ របស់អ្នកនាំពាក្យ មូលដ្ឋានសមុទ្រកងទ័ពជើងទឹក
ពោធិ៍សាត់ ៖ សត្វគោចំនួន ៦ ក្បាលត្រូវរន្ទះបាញ់ងាប់ ខណះកំពុងបណ្តើរគ្នាសុីស្មៅនៅចំនុចកោះយ៉ា ក្នុងភូមិក្បាលទាហ៑ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់កាលពីវេលាម៉ោង១២ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២០។ បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុក ក្រគរបានអោយដឹងថា ម្ចាស់សត្វគោដែលត្រូវរន្ទះបាញនោះមានឈ្មោះគង់ ហុង ភេទប្រុសអាយុ ៥៨...
កូឡាឡាំពួរ៖ ការិយាល័យរបស់លោកបានឲ្យដឹងនេះថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin ត្រូវបានចេញវេជ្ជបញ្ជាឱ្យធ្វើការឃុំឃាំងនៅផ្ទះរយៈពេល ១៤ ថ្ងៃបន្ទាប់ពីមន្រ្តីម្នាក់ដែលបានចូលរួម ក្នុងកិច្ចប្រជុំមួយដែលដឹកនាំដោយលោកធ្វើតេស្ត៍រកឃើញមេរោគកូវីដ-១៩។ លោក Muhyiddin បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីនៅទីស្តីការនាយករដ្ឋមន្រ្តីកាលពីថ្ងៃពុធ ដែលមានការចូលរួមពីមន្រ្តី មិនស្គាល់អត្តសញ្ញាណ ដែលក្រោយមកត្រូវបានគេបញ្ជាក់ថាមានជំងឺកូវីដ- ១៩។ ការិយាល័យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នាយករដ្ឋមន្រ្តីត្រូវបានគេធ្វើតេស្តសាកល្បងសម្រាប់ជំងឺកូវីដ-១៩ នៅព្រឹកនេះហើយត្រូវបានបញ្ជាក់ថាមានលក្ខណៈអវិជ្ជមាន” ។ ប៉ុន្តែដើម្បីអនុវត្តតាមច្បាប់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងបង្កើតភាពជាដៃគូជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដទៃទៀត ដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ សេតវិមានបានឲ្យដឹងថា“ វិធីសាស្រ្តយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ចំពោះសាធារណរដ្ឋប្រជាមានិតចិន” ដែលមាន ១៦ ទំព័រត្រូវបានដាក់ជូនសភានៅសប្តាហ៍នេះ ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាតម្រូវការមួយក្រោមច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០១៩ ។ របាយការណ៍នេះបង្ហាញ...
ប៉េកាំង៖ លោកស៊ីជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយកាលពីថ្ងៃសុក្រថា គណបក្សមានឆន្ទៈការពារអាយុជីវិត និងសុខភាពប្រជាជន គ្រប់តម្លៃទាំងអស់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី ដែលជាប្រធានាធិបតីចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមផងដែរនោះ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងការពិភាក្សាជាមួយសមាជិកសភា មកពីតំបន់ស្វយ័តម៉ុងហ្គោលី នៅឯសម័យប្រជុំលើកទី ៣...
ភ្នំពេញ ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀន ហួសកម្រិតរហូតវង្វេងវង្វាន់ស្មារតី និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ ត្រូវបានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១២:១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ យ៉េស សម័យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងអះអាងនៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា គ្រប់ជើងហោះហើរទាំងអស់ ចូលក្នុងប្រទេសកម្ពុជា ចាំបាច់តែធ្វើចត្តាឡីស័កទាំងអស់ ដើម្បីបង្ការការនាំចូលមេរោគកូវីដ១៩។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា “វិធានការចត្តាឡីស័កនេះ ត្រូវធ្វើចាំបាច់ដើម្បីការពារការនាំចូលវីរុសកូវីដ១៩”។ តបទៅនឹងសំណួរដែលសួរថា...