ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន​ បន្ធូរបន្ថយ ការរឹតត្បិតជំងឺកូវីដ-១៩​ លេីជេីងហោះហេីរអន្ដរជាតិ

អ៊ីស្លាម៉ាបាដ៖​ ប្រទេសប៉ាគីស្ថាន​ កាលពីថ្ងៃសុក្របានបន្ធូរបន្ថយបន្ថែមនូវការរឹតត្បិតជំងឺកូវីដ-១៩​ លើវិស័យអាកាសចរណ៍​ ដើម្បីអនុញ្ញាតឱ្យមានជើងហោះហើរអន្តរជាតិចេញ​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន។ 

ប្រតិបត្ដិការហោះហើរជាទៀងទាត់ ទៅកាន់គោលដៅបរទេស​ ដែលត្រូវបានផ្អាកនៅថ្ងៃទី ២១ ខែមីនាដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩នេះនឹងចាប់ផ្តើមឡើងវិញចាប់ពី ពាក់កណ្តាលអធ្រាត្រនេះតទៅ។ 

អ្នកនាំពាក្យក្រសួងអាកាសចរណ៍ បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក​ និងបរទេស​ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ ពីព្រលានយន្តហោះអន្តរជាតិទាំងអស់របស់ប៉ាគីស្ថាន លើកលែងតែអាកាសយានដ្ឋាននៅ Gwadar និង Turbat ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Balochistan ។

គួរបញ្ជាក់ថា​ ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានគេណែនាំ ឱ្យប្រកាន់ខ្ជាប់នូវការរឹតត្បិតរបស់បណ្តាប្រទេសគោលដៅ​ និងធានាបាននូវការដកការផ្អាក យន្តហោះរបស់ពួកគេ៕

ដោយ​ ឈូក​ បូរ៉ា

To Top