ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់រាល់ការអភិវឌ្ឍទាំងឡាយណា ដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្សធនធានធម្មជាតិ ដ៏មានតម្លៃ ។ ក្នុងវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយ ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ គោលនយោបាយអេកូទេសចរណ៍ (២០១៩-២០៣០) នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩...
ភ្នំពេញ៖ ក្នុងឱកាសបើកកិច្ចប្រជុំ កំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ (Asia Pacific Summit 2019-Cambodia) នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មានប្រទេសខ្លះដែលតាំងខ្លួន ជាបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រ ឲ្យមានរដ្ឋប្រហារយោធា នៅកម្ពុជា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូល អាស៊ីប៉ាស៊ីហ្វិក លើកទី២ (Asia Pacific Summit 2019-Cambodia) ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ កិច្ចប្រជុំកំពូល...
ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគស្ថានការណ៍ នយោបាយ ក្នុងនាមតាមដាន បញ្ហាសង្គមបានសំដែង នូវកតញ្ញូតាកតវេទិតា ចំពោះគុណូបការៈ របស់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ដែលមានចិត្តស៊ូប្តូរខ្លួន ចំពោះរបាំព្រះរាជទ្រព្យ រហូតបានក្លាយទៅជា តួអង្គអវតា តំណាងរបាំនេះ ។ នេះជាការលើកឡើង របស់លោកក្នុងហ្វេសប៊ុក នាថ្ងៃទី១៩...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថា ខ្លួនគ្មានចំណាប់អារម្មណ៍ ក្នុងកិច្ចពិភាក្សាគ្មានន័យជាមួយសហរដ្ឋអាមេរិកទេ ព្រមទាំងបានទាមទារឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់នូវអ្វីដែលខ្លួនហៅថា ជាគោលនយោបាយប្រកបដោយអរិភាព ប្រសិនបើអាមេរិកចង់ធ្វើកិច្ចពិភាក្សាគ្នា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA លោក Kim Kye Gwan ជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បាននិយាយថា លោកបានឃើញសារធ្វីតធើរបស់លោក ត្រាំ ប៉ុន្តែមានតិចតួចប៉ុណ្ណោះដែលប្រសើរឡើង បើទោះជាមានជំនួបគ្មានចំនួន៣ដង...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចូលរួម ក្នុងវេទិកាជាតិ អេកូទេសចរណ៍លើកទី១ អមជាមួយ ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ គោលនយោបាយអេកូទេសចរណ៍ (២០១៩-២០៣០)៕ ដោយ៖ អេង ប៊ូឆេង
ហាណូយ៖ នាយករដ្ឋមន្រ្តី វៀតណាម លោក ង្វៀន ស៊ុនហ្វុក បានបញ្ជូនសំណើ បន្ទាន់ពិសេសមួយ ដោយស្នើសុំឱ្យក្រសួង និង ទីភ្នាក់ងារពាក់ព័ន្ធនានា ពង្រឹងការគ្រប់គ្រង លើយានអវកាស គ្មានមនុស្សបើក (UAV) ឬ ដ្រូន ដែលត្រូវបានគេស្គាល់ថា ជាយន្តហោះគ្មានមនុស្ស បើកដើម្បីធានាសុវត្ថិភាព ចរាចរណ៍ផ្លូវអាកាស។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទស្វាគមន៍គម្រោងវិនិយោគ លើវិស័យគ្រឿងយន្តកសិកម្មរបស់ចិននៅកម្ពុជា។ នេះបើយោងតាម ហ្វេសប៊ុកក្រសួងកសិកម្ម ។ លោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្ត ឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion ប្រទេសចិន ក្នុងជំនួបជាមួយរដ្ឋមន្រ្តីកសិកម្ម ដើម្បីពិភាក្សាការងារជម្រុញការស្រាវជ្រាវ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាតនៅកម្ពុជា...
ភ្នំពេញ ៖ បើតាមហ្វេសប៊ុក មានព្រះឆាយលក្ខណ៍ របស់ព្រះមហាក្សត្រកម្ពុជា បានលើកឡើងថា ពេញមួយព្រះជន្ម នៃសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គ បានបូជានូវព្រះបញ្ញាញណ និងព្រះកាយពល ឥតខ្លាចនឿយហត់ ក្នុងការថែរក្សា ផ្សព្វផ្សាយលើកតម្កើង វិស័យវប្បធម៌ខ្មែរ ឲ្យមានភាពរីកចម្រើនល្បីរន្ទឺ និងមានការទទួលស្គាល់ លើសកលលោក ។...
ហ្សាការតា៖ ប៉ូលីសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធ សង្ស័យចំនួន ៤៣ នាក់ ដែលត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយ ការវាយប្រហារអត្តឃាតកាលពីសប្តាហ៍មុន នៅឯស្ថានីយ៍ប៉ូលីសដ៏មមាញឹកមួយ នៅក្នុងទីក្រុងធំទី ៣ របស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកនាំពាក្យប៉ូលីសជាតិលោក...