កាលពីថ្ងៃទី៨ខែធ្នូតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលគាល់ព្រះបាទ Salman bin Abdul Aziz Al Saud ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅព្រះបរមរាជវាំងក្នុងទីក្រុងរីយ៉ាត ព្រមទាំងជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud...
រសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២២តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង បានបើកធ្វើនៅក្រុងរីយ៉ាត រាជធានីប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចប្រជុំកំពូលលើកនេះ បានប្រកាសសេចក្តីប្រកាសរីយ៉ាត ស្តីពីកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូងដែលបានប្រកាសថា ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតអនុម័តជាឯកច្ឆន្ទលើកការកសាង សហគមន៍រួមវាសនាចិន និងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា គន្លឹះក្រោមចំណងជើងថា«ផ្សព្វផ្សាយស្មារតីមេត្រីភាព នៃប្រទេសចិននិងអារ៉ាប៊ីសាអូឌីត ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី»។លោកបានលើកឡើងថា ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតបានឯកភាពគ្នាប្រឹងប្រែង ដើម្បីកសាងសហគមន៍រួមវាសនាចិន និងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី។ ភាគីចិនរីករាយចាត់ទុកកិច្ចប្រជុំលើកនេះជាចំណុចចាប់ផ្តើមថ្មី រួមជាមួយភាគីអារ៉ាប៊ីសាអូឌីតផ្សាព្វផ្សាយស្មារតីមេត្រីភាព...
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពពីប្រភពនានាថា សហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែនដោយស្ងាត់ស្ងៀម ដើម្បីដំណើរការការវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំង នឹងគោលដៅនានានៅក្នុងទឹកដីរុស្ស៊ី។ ជាក់ស្តែង មន្ទីរបញ្ចកោណបានផ្លាស់ប្តូរជំហររបស់ខ្លួន លើបញ្ហានេះ ព្រោះវាមិនសូវមានការព្រួយបារម្ភថា ការវាយប្រហារបែបនេះអាចធ្វើឲ្យជម្លោះកាន់តែកើនឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពការពារជាតិអាមេរិក ដែលត្រូវបានសម្ភាសដោយសារព័ត៌មាននោះ...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ទំនាក់ទំនងរបស់រុស្ស៊ី និងអ៊ីរ៉ង់ បានឡើងកម្តៅមួយដល់ភាពជាដៃគូ ការពារជាតិពេញលេញហើយ ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានថ្លែងថា ប្រទេសរុស្ស៊ី កំពុងផ្តល់ការគាំទ្រផ្នែកយោធាកម្រិតដែលមិនធ្លាប់មានពីមុនមកនោះទេ ។ លោកបានថ្លែងទៀតថា...
អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា អ្នកនាំពាក្យរបស់លោកបានលើកឡើងថា លោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង នឹងមិនលាលែងពីតំណែងទេ បើទោះជាមានរឿងអាស្រូវលើប្រាក់ដែលលួចពីកសិដ្ឋាន របស់គាត់ក៏ដោយ ។ ជម្លោះដែលកើតឡើង ដោយមានការអះអាងថា គាត់បានរក្សាសាច់ប្រាក់ដ៏ច្រើន នៅលើទ្រព្យសម្បត្តិរបស់គាត់ បន្ទាប់មកបិទបាំងការលួចរបស់ខ្លួន ។ ក្រុមអ្នកជំនាញច្បាប់បានសន្និដ្ឋានថា...
យ៉េរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា យោធាអ៊ីស្រាអ៊ែល និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា គ្រាប់រ៉ុក្កែត១គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែល កាលពីថ្ងៃសៅរ៍ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ ។ សេចក្តីថ្លែងការណ៍ របស់យោធាអ៊ីស្រាអ៊ែ លបានដាក់ថា ស៊ីរ៉ែនបានបន្លឺឡើងនៅភាគខាងត្បូងនៃប្រទេស ប៉ុន្តែការជូនដំណឹងរបស់ប្រព័ន្ធការពារ ដែនអាកាសមិនត្រូវបានឲ្យដឹងនោះទេ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែលបានរាយការណ៍ថា មិនមានអ្នករងរបួសនៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតនោះទេ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងច័ន្ទន៍ក្រៅពីចង់ឲ្យទំនាក់ទំនងការទូត រវាងទីក្រុងទាំងពីរ ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋហើយនោះ ភាគីទាំងពីរព្រមទាំងបានឯកភាពគ្នា ជំរុញឲ្យមានការផ្លាស់ប្ដូរអាហារូបករណ៍ ដល់និស្សិតឲ្យទទួលបានការសិក្សាពីគ្នាទៅវិញទៅមក ។ ក្នុងជំនួបទ្វេភាគី ដែលធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នារសៀលថ្ងៃសៅរ៍ ទី៣...
បរទេស៖ ឧត្តមសេនីយ៍ឯក Valdemaras Rupsys ប្រមុខការពារជាតិប្រទេស លីទុយអានីបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងប្រទេសលីទុយអានី បានផ្លាស់ប្តូរជំហររបស់ពួកគេ ពីការរារាំងរបស់រុស្ស៊ី ទៅជាការត្រៀមខ្លួនប្រយុទ្ធ។ ប្រទេសនេះមានព្រំដែនជាប់នឹងតំបន់ Kaliningrad របស់រុស្ស៊ីនៅលើសមុទ្របាល់ទិក ក៏ដូចជាជាមួយបេឡារុស្ស និង ប្រទេសឡាតវី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២...
ភ្នំពេញ៖ ក្រោយបិទបញ្ចប់ដោយជោគជ័យ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២ សម្រេចបាននូវឯកសារជាប្រវត្តិសាស្ត្រចំនួន ២ច្បាប់ រួមមាន សេចក្តីប្រកាសរួម កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និង សេចក្តីថ្លែងការណ៍ វេទិកាអភិបាលក្រុងអាស៊ាន ឬហៅថាសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ២០២២ ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
បរទេស៖ ឃ្លាំងស្តុកអាវុធលោកខាងលិច កាន់តែតានតឹងបន្ទាប់ពីការផ្ទេរអាវុធ រាប់មិនអស់ទៅកាន់ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់យោធា របស់អង្គការណាតូ ក្នុងការធ្វើតាមការសន្យារបស់អ្នកនយោបាយ ដើម្បីបន្តគាំទ្រទីក្រុងគៀវជាមួយនឹងអ្វីដែលខ្លួនត្រូវការ ឱ្យបានយូរតាមដែលវាត្រូវការ , នេះបើតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត...