ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ថា អ៊ីរ៉ង់ នៅពីក្រោយការគាំទ្រ អាវុធដល់រុស្ស៊ី

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ទំនាក់ទំនងរបស់រុស្ស៊ី និងអ៊ីរ៉ង់ បានឡើងកម្តៅមួយដល់ភាពជាដៃគូ ការពារជាតិពេញលេញហើយ ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានថ្លែងថា ប្រទេសរុស្ស៊ី កំពុងផ្តល់ការគាំទ្រផ្នែកយោធាកម្រិតដែលមិនធ្លាប់មានពីមុនមកនោះទេ ។

លោកបានថ្លែងទៀតថា សហរដ្ឋអាមេរិក បានឃើញរបាយការណ៍ដែលថា ប្រទេសទាំង២កំពុងពិចារណាលើការផលិតរួមគ្នានៃយន្តហោះ គ្មានមនុស្សបើកដ៍សាហាវបំផុត ។

ប្រទេសអូស្ត្រាលី បានប្រកាសដាក់ទណ្ឌកម្មជនជាតិអ៊ីរ៉ង់ ចំនួន៣នាក់ និងអាជីវកម្មអ៊ីរ៉ង់ម្នាក់សម្រាប់ផ្គត់ផ្គង់រុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក ដើម្បីប្រើប្រឆាំងនឹងអ៊ុយក្រែន ។

គេបានដឹងថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអ៊ីរ៉ង់ ត្រូវបានគូសបញ្ជាក់នាពេលថ្មីៗនេះ ដោយអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ក្នុងការវាយប្រហាររបស់ខ្លួន ។

បន្ទាប់ពីបានបដិសេធជាបឋម ចំពោះការបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសរុស្ស៊ី ប្រទេសមជ្ឈិមបូព៌ាមួយនេះក្រោយមកបានសារភាពថា ខ្លួនបានផ្គត់ផ្គង់មួយចំនួនមុនពេលឈ្លានពានលើអ៊ុយក្រែន ។

លោក Kirby បានថ្លែងថា ភាពជាដៃគូរវាងអ៊ីរ៉ង់ និងរុស្ស៊ី ក្នុងការផលិតយន្តហោះគ្មានមនុស្សបើក នឹងបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន អ្នកជិតខាងរបស់អ៊ីរ៉ង់ និងសហគមន៍អន្តរជាតិផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top