ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែត១គ្រាប់ បានផ្លោងចូលក្នុងទឹកដី អ៊ីស្រាអ៊ែល ដោយបាញ់ចេញ ពីតំបន់ហ្គាហ្សា ស្ទ្រីប


យ៉េរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា យោធាអ៊ីស្រាអ៊ែល និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា គ្រាប់រ៉ុក្កែត១គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែល កាលពីថ្ងៃសៅរ៍ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ ។

សេចក្តីថ្លែងការណ៍ របស់យោធាអ៊ីស្រាអ៊ែ លបានដាក់ថា ស៊ីរ៉ែនបានបន្លឺឡើងនៅភាគខាងត្បូងនៃប្រទេស ប៉ុន្តែការជូនដំណឹងរបស់ប្រព័ន្ធការពារ ដែនអាកាសមិនត្រូវបានឲ្យដឹងនោះទេ ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែលបានរាយការណ៍ថា មិនមានអ្នករងរបួសនៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតនោះទេ ដែលជាការវាយប្រហារ លើកដំបូងពីតំបន់ហ្គាហ្សាក្នុងរយៈពេលប្រហែល១ខែមកនេះ ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា គ្មានក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនណាមួយអះអាងពីការបាញ់ គ្រាប់រ៉ុក្កែតនេះភ្លាមៗទេ ។

កាលពីដើមសប្តាហ៍នេះ កងកម្លាំងយោធាអ៊ីស្រាអ៊ែលបានសម្លាប់សមាជិកលេចធ្លោ២នាក់ នៃក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ហៅកាត់ថា (PIJ) នៅទីក្រុង Jenin នៃតំបន់ West Bank បន្ទាប់ពីនោះ ក្រុម PIJ បានប្តេជ្ញាសងសឹក ។

គួររំលឹកថា កាលពីខែសីហា ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ រយៈពេល៣ថ្ងៃរវាងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន និងយោធាអ៊ីស្រាអ៊ែល ៕

To Top