សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងកាត់បន្ថយ ចំនួនកងទ័ពរបស់ខ្លួន មកនៅត្រឹម ៥០នាក់នៅឆ្នាំ២០២២ ក្នុងវិធានការចុងក្រោយ ដើម្បីដោះស្រាយបញ្ហាប្រជាសាស្រ្ត ដែលកំពុងកើនឡើង ខណៈដែលប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ីមួយនេះ ប្រឈមនឹងចំនួនប្រជាជនវ័យចំណាស់ យ៉ាងឆាប់រហ័ស។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោកហុង ណាំគី ក៏បានលើកឡើងផងដែរថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើកំណែទម្រង់យោធា របស់ប្រទេសតាមរបៀបមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាដូចជា...
ម៉ាលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា រដ្ឋមន្ត្រីក្រសួងការពារជាតិបារំាង បានថ្លែងឲ្យដឹង កាលពីថ្ងៃអង្គារថា កងកម្លាំងយោធារបស់បារាំង បានសម្លាប់ មេដឹកនាំកំពូលមួយរូប ដែលមានអំណាចបំផុត នៅក្នុងក្រុមសកម្មប្រយុទ្ធអាហ្វ្រិក ដែលមានទំនាក់ទំនងជាមួយ ក្រុមអាល់កៃដា នៅក្នុងប្រទេសម៉ាលី កាលពីខែមុន ។...
ភ្នំពេញ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានដឹកនាំប្រតិភូចំនួន ២៣នាក់ ចូលរួមកម្មវិធីសន្និសីទ និងពិព័រណ៌ប្រចាំឆ្នាំ របស់សមាគមជាតិអ្នកវាយតម្លៃ អចលនទ្រព្យសហអាមេរិក (NAR) ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ ។ លោកបានចាត់ទុកកិច្ចប្រជុំនេះ គឺជាឱកាសដ៏ល្អ សម្រាប់សមាជិករៀនសូត្រ និងផ្សព្វផ្សាយអំពីសក្ដានុពល វិស័យអចលនទ្រព្យកម្ពុជាផងដែរ...
កោះកុង ៖ អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៦ ខែវិច្ចិកានេះ បានចុះត្រួតពិនិត្យសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងទាំង៣ ប្រភេទ ដែលនិងដង្ហែក្បួន ដើម្បីល្បាតការពារសុវត្ថិភាព ការពារសន្តិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។ លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរង នគរបាលជាតិបានថ្លែងថា កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានមនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយប្រទេសជាតិ...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សង្រ្គាមពាណិជ្ជកម្ម នៅតែបន្តកើតឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសចិន គឺបង្កការខាតបង់សេដ្ឋកិច្ចទាំង សង្ខាង ។ អង្គការសហប្រជាជាតិ (UN)បានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារ ជាមួយគ្នានេះដែរ រាល់ការនាំចេញ បានធ្លាក់ចុះ ហើយតម្លៃកាន់តែកើនឡើងខ្ពស់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក នឹងបំពេញទស្សនកិច្ច នៅក្នុងប្រទេសអាល្លឺម៉ង់ នៅចុងសប្តាហ៍នេះ ។ មន្ត្រីជាន់ខ្ពស់មួយរូប មកពីក្រសួងការបរទេស បានថ្លែងដោយទ្រួសៗថា លោក Pompeo...
កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ព្រឹទ្ធាចារ្យ ប្រៀបបានទៅនឹងបណ្ណាល័យរស់ ជាឃ្លាំងចំណេះដឹង សម្រាប់មនុស្សជំនាន់ក្រោយ ។ លោកអភិបាលខេត្ត បានលើកឡើង ខណ:ដែលលោកអញ្ជើញ ជាអធិបតីក្នុងពិធី សម្ពោធដាក់អោយប្រើប្រាស់ អគារសិក្សាមួយខ្នង២ជាន់១២ បន្ទប់ ជាជំនួយរបស់អង្គការដៃគូអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី ៦...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(លួចកាច់ ក ម៉ូតូ) ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ឈ្មោះ ហេង ឌី ហៅទុយ ភេទប្រុស អាយុ...
ភ្នំពេញ៖ លោកតាវ័យចំណាស់ម្នាក់ បានឡើងកាប់ធាងត្នោត យកក្បាបធ្វើអំបោសលក់ ដើម្បីដោះស្រាយជីវភាពខ្វះខាត បណ្តាលឲ្យធ្លាក់ស្លាប់ នៅកន្លែងកើតហេតុ ករណីនេះកើតឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្មី ឃុំគ្រាំងលាវ ស្រុករលាល្អៀរ ខេត្តកំពង់ឆ្នាំ ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ នួន ថូ ភេទប្រុស អាយុ៨២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ...
ភ្នំពេញ៖ លោកអ្នកនឹងទទួលយក នូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន និងរីករាយជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅណាហ្គាវើលដ៍ដែលជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយ ខណៈណាហ្គាវើលដ៍មានមុខម្ហូបឆ្ងាញ់ៗ និងសម្បូរបែបព្រមទាំង កម្មវិធីកម្សាន្តពេញមួយខែវិច្ឆិកានេះ។ ដើម្បីអបអរក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍នឹងមានបម្រើជូននូវម្ហូបខ្មែរដែលមាន ការពេញនិយមបំផុតតម្លៃចាប់ពី៥ដុល្លារប៉ុណ្ណោះ រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅភោជនីយដ្ឋាន Indochine និងភោជនីយដ្ឋានក្រោមដី Food Pavilion ។ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចទៅពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន The Pangea ដែលមានបន្ថែមម្ហូបខ្មែរពិសេសជាច្រើនមុខរួម នឹងម្ហូបអន្តរជាតិអមដោយការសម្តែងរបាំអប្សរា និងការប្រគំភ្លេងបុរាណខ្មែរ ដ៏ពីរោះរណ្តំចាប់ពីម៉ោង៥:៣០ ល្ងាចរៀងរាល់ថ្ងៃ។ ថ្ងៃឈប់សម្រាកបន្តបន្ទាប់ ក៏ជាពេលវេលាដ៏ស័ក្តិសមឥតខ្ចោះសម្រាប់ការពិសាម្ហូបចិន ថ្ងៃត្រង់ពិសេសផងដែរ។ ភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Hall of Golden Chimes និង Fortune Palace មានបម្រើជូននូវឌីមសាំពិសេសពេលថ្ងៃត្រង់ ពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀលរៀងរាល់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ម្នាក់ចាប់ពី ១៨,៨០ដុល្លារ ប៉ុណ្ណោះ។ ថ្មីៗនេះភោជនីយដ្ឋាន Fortune Palace បានពង្រីកសេវាកម្មរបស់ខ្លួន ដោយមានបម្រើជូននូវឌីមសាំពិសេសរៀងរាល់ថ្ងៃ! មួយវិញទៀតកុំខកខាន ទស្សនាការសម្តែងសិល្បៈនៃព្រះរាជាណាចក្រអច្ឆរិយៈនៅម៉ោង ៥ ល្ងាចរៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ និងការសម្តែងសិល្បៈពិសេសមួយទៀតនៅម៉ោង ៦ ល្ងាច។ អ្វីដែលអស្ចារ្យផងដែរនោះ គឺការសម្តែងសិល្បៈដ៏រស់រវើកដែលមានការសម្តែងរបាំបែបឡាទីន បែបខេប៉ុប និងការសម្តែងដែលធ្វើត្រាប់ តាមតារាល្បីៗនៅម៉ោង ១០ យប់រៀងរាល់ថ្ងៃ។ រីករាយទស្សនាការសម្តែងសិល្បៈ ដ៏ជក់ចិត្តនេះដោយសេរី និងថតរូបជាមួយអ្នកសិល្បៈជាតិ និងអន្តរជាតិបន្ទាប់ពីការសម្តែង។ សម្រាប់អ្នកដែលចង់ស្នាក់នៅ ក្នុងថ្ងៃឈប់សម្រាកដ៏វែង សូមកុំមើលរំលងណាហ្គាវើលដ៍ឲ្យសោះ។ បន្ទប់ដឺលុច្សថ្មីនៅណាហ្គាវើលដ៍ទី១ គឺជាបន្ទប់ដ៏មានផាសុកភាពបំផុតដែលត្រូវបានរៀបចំរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនិងនាចុងឆ្នាំនេះ។ បន្ទប់ទាំងនេះ ត្រូវបានរចនា និងតុបតែងយ៉ាងស្អាតលាយឡំជាមួយក្បាច់ចម្លាក់បែបខ្មែរដ៏រស់រវើក សម្រាប់ការស្នាក់នៅដ៏មានសេចក្តីសុខបំផុតដែលមានទំហំ ធំទូលាយជាមួយគ្រែទំហំ King ឬ Twin ដែលភ្ញៀវអាចមើលឃើញទេសភាពដ៏សែនមនោរម្យនៃរាជធានីភ្នំពេញ ឬមាត់ទន្លេ។ សូមកក់សម្រាប់ការស្នាក់នៅ របស់អ្នកក្នុងតម្លៃសមរម្យបំផុតតាមរយៈwww.nagaworld.com ។ ជ្រើសរើសណាហ្គាវើលដ៍ជាជម្រើសទី១ នៅក្នុងខែវិច្ឆិកានេះ និងជូនពរឲ្យពុកម៉ែទាំងអស់ ឲ្យជួបតែសំណាងល្អក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ! ៕