បរទេស៖ ក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះចម្បាំងចិន យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះព្រមានជាមុននៅលើអាកាស នឹងត្រូវបញ្ជូនទៅប្រទេសថៃដើម្បីធ្វើសមយុទ្ធរួមគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែលមានឈ្មោះថា Falcon Strike 2020 នឹងធ្វើឡើងនៅថ្ងៃអាទិត្យនៅឯមូលដ្ឋានទ័ពអាកាស Udorn Royal Thai...
CNN៖ យោធាចិនបាននិយាយថា កងកម្លាំងចិនបានចូលរួមក្នុងសមយុទ្ធដែលផ្តោតលើការវាយប្រហារលើដី និងការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយជុំវិញកោះតៃវ៉ាន់នៅថ្ងៃអាទិត្យ លើអ្វីដែលត្រូវបានគេរំពឹងថា ជាថ្ងៃចុងក្រោយនៃសមយុទ្ធទ្រង់ទ្រាយធំដែលបានធ្វើឡើងជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចទៅកាន់កោះតៃដោយប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បញ្ជាការ Eastern Theater នៃយោធាចិនបាននិយាយនៅថ្ងៃអាទិត្យថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់...
ប៉េកាំង៖ ប្រទេសចិនបានប្រកាសនៅថ្ងៃអាទិត្យថា ខ្លួននឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតថែមទៀត នៅលើសមុទ្រលឿង និងសមុទ្រ បូហៃ។ យោងតាមវែបសាយ AA.com ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២បានឱ្យដឹងថា រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនៅលើសមុទ្រ បូហាយ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៨ ខែសីហា ដល់ថ្ងៃទី ៨ ខែកញ្ញា ខណៈដែលសមយុទ្ធមួយទៀតនៅលើសមុទ្រលឿងនឹងធ្វើឡើងនៅថ្ងៃទី ៧...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ដើម្បីជួបជាមួយមេដឹកនាំដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសនេះ និងធានាចំពោះនូវការគាំទ្រពេញលេញរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះមុខសកម្មភាព “អស្ថិរភាព និងគ្រោះថ្នាក់” របស់ប្រទេសចិន បន្ទាប់ពីការធ្វើដំណើររបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧...
បរទេស៖ CNN បានរាយការណ៍ថា យោធាអាមេរិក និងយោធាឥណ្ឌា នឹងធ្វើសមយុទ្ធរួមគ្នានៅលើភ្នំហិម៉ាឡៃ ក្នុងខែតុលា ដែលមានចម្ងាយជិត ១០០ គីឡូម៉ែត្រពីព្រំដែនជម្លោះរបស់ប្រទេសឥណ្ឌាជាមួយប្រទេសចិន។ ទីតាំងនេះត្រូវបានប្រកាសចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ខណៈដែលឥណ្ឌា និងចិនកំពុងប៉ះទង្គិចគ្នានៅតាមព្រំដែនភ្នំរបស់ពួកគេដូចគ្នាផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីយោធាឥណ្ឌាម្នាក់បានប្រាប់ CNN...
បរទេស៖ លោក Andrey Belousov អនុប្រធាននៃគណៈប្រតិភូរបស់ទីក្រុងមូស្គូ ប្រចាំនៅសន្និសីទពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយ នៃអង្គការសហប្រជាជាតិ (NPT) លោក Andrey Belousov បាននិយាយកាលពីថ្ងៃសុក្រ ពីទីក្រុង New York ថា ការចោទប្រកាន់អំពីប្រទេសរុស្ស៊ី ដែលគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងទីក្រុងគៀវ គឺ “មិនអាចទទួលយកបាន និងគ្មានមូលដ្ឋាន”...
ភ្នំពេញ៖ លោក វ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម ការចុះផ្សាយរបស់ក្រសួងព័ត៌មាន៕
យោងតាម សារព័ត៌មាន FOX News បានអោយដឹងមុននេះបន្តិចថា លោកស្រី Nancy Pelosi កោះតៃវ៉ាន់ហើយ ដោយមានសំលៀកបំពាក់ឈុតពណ៌ផ្កាឈូក និងស្បែកជើងពណ៌ស
បរទេស៖ រថពាសដែក ឧទ្ធម្ភាគចក្រ និងគ្រឿងបរិក្ខារយោធាជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញនៅក្នុងខេត្ត Fujian របស់ប្រទេសចិន ឆ្លងកាត់ច្រកសមុទ្រពីកោះតៃវ៉ាន់ នេះបើយោងតាមវីដេអូដែលមិនបានបញ្ជាក់ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ការបង្កើតអាវុធដែលត្រូវបានគេចោទប្រកាន់នេះកើតឡើងចំពេលដែលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថាប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នឹងមកដល់កោះដែលគ្រប់គ្រងដោយខ្លួនឯងដែលក្រុងប៉េកាំងចាត់ទុកថាជាផ្នែកនៃទឹកដីរបស់ខ្លួននៅថ្ងៃក្រោយ។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម – ត្រូវបានគេរាយការណ៍ថា...
យោងតាមសារព័ត៌មានសហរដ្ឋអាម៉េរិក FOX News បានអោយដឹងមុននេះបន្តិចថា យន្តហោះ ដែលគេអះអាងថា ដឹកប្រធានរដ្ឋសភាអាម៉េរិក លោកស្រី Nancy Pelosi ចុះចតនៅតៃវ៉ាន់ហើយ។