ព័ត៌មានអន្តរជាតិ

ឥណ្ឌា បញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩បានថយចុះមកត្រឹមក្រោម១០.០០០នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ថា ករណីឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃរបស់ប្រទេសឥណ្ឌា គិតត្រឹមថ្ងៃសៅរ៍នេះបានធ្លាក់ចុះក្រោម១០.០០០នាក់ ដែលជាការកត់សម្គាល់ថ្មីដោយមានករណីថ្មីចំនួន៩.៥២០នាក់ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៤៤.៣៩៨.៦៩៦នាក់ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹង ។

ជាមួយនឹងការរាយការណ៍អំពីករណីថ្មីៗ បន្ទុកសកម្មរបស់ឥណ្ឌាបច្ចុប្បន្ននៅត្រឹម៨៧.៣១១នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសនេះក៏បានកត់ត្រាការស្លាប់ដែលពាក់ព័ន្ធ មានចំនួន៤១នាក់ក្នុងអំឡុងពេល២៤ ម៉ោងកន្លងមកនេះ ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបដល់៥២៧.៥៩៧នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត ។

ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ជាមួយនឹងការកើនឡើងនៃករណី អត្រាវិជ្ជមានប្រចាំថ្ងៃនៅត្រឹម២.៥០ភាគរយ ហើយអត្រាវិជ្ជមានប្រចាំសប្តាហ៍ ត្រូវបានកត់ត្រានៅត្រឹម២.៨០ភាគរយ ។

ក្រសួងបានឲ្យដឹងថា រហូតមកដល់ពេលនេះមនុស្សចំនួន៤៣.៧៨៣.៧៨៨នាក់ ត្រូវបានព្យាបាលដោយជោគជ័យ និងបានចាកចេញពីមន្ទីរពេទ្យ ដែលក្នុងនោះ១២.៨៧៥នាក់ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យវិញ ក្នុងរយៈពេល២៤ម៉ោងកន្លងមក។

យោងតាមក្រសួងសុខាភិបាល ការគ្របដណ្តប់លើការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានកើនឡើងលើសពី ២ ពាន់លានដូស ហើយរហូតមកដល់ព្រឹកថ្ងៃសៅរ៍នេះ ការចាក់ថ្នាំចំនួន២,១១៣,៩៨១,៤៤៤នាក់ត្រូវបានចាក់ ។

រហូតមកដល់ពេលនេះ ការធ្វើតេស្តរកមេរោគកូវីដ-១៩មានជាង៨៨៤លាននាក់ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top