ភ្នំពេញ៖ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩” បានបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។ ឱកាសការងារសរុបជាង២ម៉ឺន នឹងត្រូវបានផ្តល់ ដោយក្រុមហ៊ុន/សហគ្រាសធំៗ ជាង១៥០មកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច,ទូរគមនាគមន៍, ការអប់រំនិងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ,...
ភ្នំពេញ៖ លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ថ្នាក់ដឹកនាំអាស៊ាននឹងពិនិត្យសម្រេច ទៅលើឯកសារសរុបចំនួន៤៤ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងនោះ មានឯកសារ ចំនួន១៥ ដែលត្រូវអនុម័តជាឯកច្ឆន្ទ ឯកសារចំនួន ១៣ ត្រូវសម្រេចឱ្យចេញផ្សាយ និង ឯកសារចំនួន១១ ដែលមេដឹកនាំអាស៊ាន...
ភ្នំពេញ៖ ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៥ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំលើក ទី២០របស់ក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា...
មូស្គូ៖ រដ្ឋមន្រ្តី ក្រសួងការពារជាតិអាមេរិក លោក Mark Esper បាននិយាយថា សហរដ្ឋអាមេរិកគ្រោង នឹងពង្រឹងវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយការដាក់ពង្រាយឡើងវិញ កម្លាំងយោធារបស់ខ្លួន ទៅកាន់តំបន់នោះវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង...
បរទេស៖ ប្រភពការទូតអាស៊ាន បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកកំពុងជំរុញអាស៊ាន ស្តីបន្ទោសទៅលើប្រទេសចិន លើការទាមទារដែនសមុទ្រ ដែលបានពង្រីករបស់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ក្នុងតំបន់ដែលនឹងត្រូវធ្វើឡើង នៅទីក្រុងបាងកកនៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមប្រភពខាងលើថា សហរដ្ឋអាមេរិកបានសរសេរ“ លិខិតមិនផ្លូវការមួយ” ដែលជំរុញឱ្យសមាជិកអាស៊ាន“ ធ្វើការតវ៉ាចំពោះការទាមទារ និងការពង្រីកដែនសមុទ្រ...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន នៅក្នុងទីក្រុងញូដេលី នាថ្ងៃសុក្រនេះ ដើម្បីធ្វើឲ្យសហប្រតិបត្តិការ យុទ្ធសាស្ត្រកាន់តែស៊ីជម្រៅឡើង និងបានផ្លាស់ប្តូរមតិគ្នា ស្តីពីមធ្យោបាយជំរុញ បង្កើនជំនួញទ្វេភាគី។ លោក ម៉ូឌី បានប្រាប់សហសន្និសីទកាសែតមួយ...
ភ្នំពេញ៖ដើម្បីកាត់ បន្ថយការកកស្ទះជាពិសេស បង្កលក្ខណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដើរចូល មកទស្សនាកម្មវិធី កំសាន្តនានាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសបិទកំណាត់ផ្លូវសំខាន់ៗចំនួន១៣ខ្សែមិនឲ្យម៉ូតូឬ រថយន្តឆ្លងកាត់ឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការនគរបាល រាជធានីភ្នំពេញបានឲ្យដឹងថា ផ្លូវដែលត្រូវបិទមានដូចខាងក្រោម: ផ្លូវ ២៩៤...
ភ្នំពេញ ៖ ករណីរថយន្តកុង តឺន័រ បុកម៉ូតូយុវជនពីរនាក់ បណ្តាលឲ្យស្លាប់ ម្នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីម៉ោង១យប់ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវ៣៧១ ចំនុចស្ដុបស្ពានដែក សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ តាមប្រភពព័ត៌មាន បញ្ជាក់ថា គេឃើញរថយន្តកុងតឺន័រ...
បរទេស៖ កងទ័ពរបស់ប្រទេសតួកគី និងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើប្រតិបត្តិការល្បាតរួមគ្នាជាលើកដំបូង នៅក្នុងប្រទេសស៊ីរីភាគឦសាន នៅថ្ងៃសុក្រនេះ ក្រោមកិច្ចព្រមព្រៀងមួយ រវាងប្រទេសទាំងពីរ ដែលបង្ខំឲ្យពួកឃឺដដកថយឆ្ងាយពីតំបន់ព្រំដែនប្រទេសតួកគី។ ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បាននិយាយប្រាប់ឲ្យដឹងថា ប្រតិបត្តិការល្បាតចម្ងាយ ១១០គីឡូម៉ែត្រ ជាមួយប៉ូលីសយោធារុស្ស៊ី ដែលមានរថយន្តយោធាចំនួន៩គ្រឿងនោះ បានចាប់ផ្តើមនៅទីក្រុង Darbasiya ហើយបានធ្វើដំណើរទៅទិសខាងលិច តាមបណ្ដោយព្រំដែន។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ បានព្រមព្រៀងគ្នាឲ្យ កងកម្លាំងជីវពលចូលទៅក្នុងចម្ងាយយ៉ាងហោចណាស់ក៏ ៣០គីឡូម៉ែត្រដែរ នៅខាងត្បូងព្រំដែន ហើយប្រទេសរុស្ស៊ី បាននិយាយប្រាប់ប្រទេសតួកគីថា ពួកសកម្មប្រយុទ្ធ YPG បានចាកចេញពីតំបន់នោះហើយ៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១ខែវិច្ឆិកាបានឲ្យដឹងថា ប៉ូលីសនៃខេត្តHa Tinh ភាគកណ្តាលប្រទេសវៀតណាមបានចាប់ផ្តើមប្រតិបត្តិការ ត្រួតពិនិត្យលើបទឧក្រិដ្ឋនៃ ការធ្វើអាជីវកម្មអន្តោប្រវេសន៍ខុសច្បាប់ និងការស្នាក់នៅក្នុងប្រទេសក្រៅបន្ទាប់ពីមាន របាយការណ៍ដែលក្រុមគ្រួសារ នៃពលរដ្ឋរបស់ខ្លួនជាច្រើន ចាប់ផ្តើមធ្វើការស្វែងរកក្រុមគ្រួសាររបស់ខ្លួន នៅក្នុងប្រទេសអង់គ្លេស។ ប៉ូលីសក្នុងខេត្តបាននិយាយថា រហូតមកដល់ពេលនេះមាន១០គ្រួសារហើយ នៅក្នុងខេត្តនេះរួមមាន ៨ នាក់មកពីស្រុក Can Loc, មួយមកពីស្រុក Nghi Xuan និងមួយផ្សេងទៀតមកពីទីប្រជុំជន Hong Linh បានរាយការណ៍ថា ពួកគេបានបាត់បង់ទំនាក់ទំនងជាមួយសាច់ញាតិ ដែលបានធ្វើដំណើរ ខុសច្បាប់តាមផ្លូវទៅកាន់ប្រទេសអង់គ្លេស។ ការផ្ទុះការស្វែងរកដ៏ច្រើននេះ បានធ្វើឡើងនៅបន្ទាប់ពីឧប្បត្តិហេតុនៃការស្លាប់មនុស្ស ដល់ទៅ៣៩នាក់ នៅលើរថយន្តដឹកទំនិញក្នុងតំបន់ Essex ចក្រភពអង់គ្លេសកន្លងមក។ ក្នុងនោះផងដែរអាជ្ញាធរ ដែលធ្វើការជាមួយ នឹងប៉ូលីសបានប្រមូលយក DNA នៃមនុស្សដែលបាត់ខ្លួនទាំងអស់ នោះផ្ញើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីផ្ទៀងផ្ទាត់និងស្វែងរកផងដែរ៕ ប្រែសម្រួល: ស៊ុន លី