ព័ត៌មានអន្តរជាតិ

តួកគី និងរុស្ស៊ី កំពុងធ្វើប្រតិបត្តិការ ល្បាតរួមគ្នា នៅប្រទេសស៊ីរីភាគឦសាន

បរទេស៖ កងទ័ពរបស់ប្រទេសតួកគី និងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើប្រតិបត្តិការល្បាតរួមគ្នាជាលើកដំបូង នៅក្នុងប្រទេសស៊ីរីភាគឦសាន នៅថ្ងៃសុក្រនេះ ក្រោមកិច្ចព្រមព្រៀងមួយ រវាងប្រទេសទាំងពីរ ដែលបង្ខំឲ្យពួកឃឺដដកថយឆ្ងាយពីតំបន់ព្រំដែនប្រទេសតួកគី។ 

ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បាននិយាយប្រាប់ឲ្យដឹងថា ប្រតិបត្តិការល្បាតចម្ងាយ ១១០គីឡូម៉ែត្រ ជាមួយប៉ូលីសយោធារុស្ស៊ី ដែលមានរថយន្តយោធាចំនួន៩គ្រឿងនោះ បានចាប់ផ្តើមនៅទីក្រុង Darbasiya  ហើយបានធ្វើដំណើរទៅទិសខាងលិច តាមបណ្ដោយព្រំដែន។ 

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទីក្រុងអង់ការ៉ានិងទីក្រុងមូស្គូ បានព្រមព្រៀងគ្នាឲ្យ កងកម្លាំងជីវពលចូលទៅក្នុងចម្ងាយយ៉ាងហោចណាស់ក៏ ៣០គីឡូម៉ែត្រដែរ នៅខាងត្បូងព្រំដែន ហើយប្រទេសរុស្ស៊ី បាននិយាយប្រាប់ប្រទេសតួកគីថា ពួកសកម្មប្រយុទ្ធ YPG បានចាកចេញពីតំបន់នោះហើយ៕ 

ប្រែសម្រួល៖​ ប៉ាង​ កុង

To Top