ភ្នំពេញ៖ បុរសម្នាក់បើកត្រាក់ទ័រជាន់មីនតោន បណ្តាលឲ្យផ្ទុះស្លាប់ នៅចំណុចខាងលិច ភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ។ យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ រី លីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត។។សាកសព...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងស្រុកទាំងអស់ កុំចាញ់បោកការឃោសនា របស់បក្សនយោបាយ លើបញ្ហាកើនឡើងថ្លៃសាំង។ ក្នុងពិធីសំណេះសំណាលជាមួយ សហគមន៍ខ្មែរនៅទ្វីបអឺរ៉ុបសម្ដេចតេជោ ហ៊ុន សែន បានទទួលនូវចម្លើយ ពីប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង ថាតម្លៃសាំងនៅប្រទេសបារាំង ១លីត្រថ្លៃ២អឺរ៉ូ ដែលស្មើនឹងប្រមាណ១ម៉ឺនរៀល តម្លៃនេះថ្លៃជាងនៅកម្ពុជា ដែលនៅកម្ពុជាតម្លៃសាំងធម្មតាត្រឹមតែ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនបានច្រានចោលបទឈប់បាញ់ ឬការធ្វើសម្បទានដល់ទីក្រុងម៉ូស្គូ ខណៈដែលរុស្ស៊ី បានបង្កើនការវាយលុកនៅក្នុងតំបន់ Donbas ភាគខាងកើត និងបញ្ឈប់ការផ្តល់ឧស្ម័នដល់ប្រទេសហ្វាំងឡង់ ស្របពេលដែលប្រធានាធិបតីប៉ូឡូញ Andrzej Duda បានរៀបចំថ្លែងទៅកាន់សភាអ៊ុយក្រែន នៅថ្ងៃអាទិត្យនេះ ។ បន្ទាប់ពីបញ្ចប់ការតស៊ូជាច្រើនសប្តាហ៍...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់សារជាថ្មីថា ការដក EBA ពីសហភាពអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីសហភាពអឺរ៉ុប បានសម្រេចកាត់ផ្ដាច់ជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២១០០នាក់...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានស្នើកិច្ចព្រមព្រៀងផ្លូវការជាមួយសម្ព័ន្ធមិត្តរបស់ប្រទេសនេះ ដើម្បីទទួលបានសំណងពីរុស្ស៊ីសម្រាប់ការខូចខាតដែលកងកម្លាំងរបស់ខ្លួនបានបង្កឡើងក្នុងអំឡុងសង្គ្រាម ។ លោក Zelenskyy ដែលថ្លែងថា រុស្ស៊ីកំពុងព្យាយាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយបានថ្លែងថា កិច្ចព្រមព្រៀងបែបនេះនឹងបង្ហាញឱ្យឃើញប្រទេសនានារៀបចំផែនការសកម្មភាពឈ្លានពានដែលពួកគេនឹងត្រូវចំណាយសម្រាប់សកម្មភាពរបស់ពួកគេ ។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានផ្អាក ដោយរដ្ឋាភិបាលទីក្រុងគៀវ។ លោកបានធ្វើការកត់សម្គាល់បែបនេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីហ្វាំងឡង់លោកប្រធានាធិបតី Sauli Niinisto កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការពិភាក្សាបានផ្តោតលើការជំរុញចូលរបស់ប្រទេសហ្វាំងឡង់សម្រាប់សមាជិកភាពណាតូ...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក នារដ្ឋធានីវ៉ាស៊ីនតោន ភាគីទាំងពីរ (អាស៊ាន-សហរដ្ឋអាមេរិក) បានប្តេជ្ញាបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន- សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យ មានខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក នៅឯកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងារ របស់សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានទទូចឱ្យមានការបន្តកិច្ចសន្ទនានយោបាយ ទូលំទូលាយមួយ ដើម្បីបញ្ចប់ភាពប្រទូស្ដរាយ និងស្ដារសន្តិភាពឡើងវិញ ជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន បានឱ្យដឹងថា សម្ដេចតេជោ...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាប្រឆាំងនឹងលទ្ធភាពនៃការចូលជាសមាជិក របស់ប្រទេសស៊ុយអែត និង ប្រទេសហ្វាំងឡង់ ទៅក្នុងអង្គការណាតូ ពីព្រោះលោកជឿថាប្រទេសទាំងពីរកំពុងផ្តល់ជម្រកដល់ “ភេរវករ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈពាក្យ ‘ភេរវករ’ មេដឹកនាំតួកគីរូបនេះមានន័យទៅលើថា...
បរទេស៖ មន្ទីរបញ្ចកោណបានព្រមានថា លំហូរនៃសព្វាវុធរបស់អាមេរិកទៅកាន់អ៊ុយក្រែន អាចនឹងត្រូវបានកាត់ផ្តាច់ យ៉ាងហោចណាស់ជាបណ្តោះអាសន្ន លុះត្រាតែសភាអនុម័តយ៉ាងឆាប់រហ័សនូវការចំណាយថ្មីចំនួនជិត 40 ពាន់លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលទីក្រុងគៀវ កម្ចាត់ការវាយលុករបស់រុស្ស៊ីនៅក្នុងអតីតសាធារណរដ្ឋសូវៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា “ថ្ងៃទី 19...