បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃនេបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ របស់អាមេរិកជាច្រើនរូបបានធ្វើដំណើរទៅកាន់ប្រទេស វេណេស៊ុយអេឡាដើម្បីជួបជាមួយនឹងប្រធានាធិបតីលោក Nicolas Maduro ខណៈដែលជម្លោះរវាងរុស្សី និងអ៊ុយក្រែ នៅតែបន្តកើតឡើងនៅឡើយនោះ។ ប្រភពដែលមានទំនាក់ទំនងជិតស្និទ្ធ បានអះអាងថាជំនួបកាលពីថ្ងៃសៅរ៍នេះគឺជាជំនួបពិភាក្សា ដែលមានកម្រិតខ្ពស់បមផុតមួយក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះ និងបន្ទាប់ពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរត្រូវបាន បែកបាក់ទាំងស្រុងកាលពីឆ្នាំ២០១៩ និងជាពេលដែលរដ្ឋាភិបាលវ៉ាស៊ិនតោន ទទួលស្គាល់លោកប្រធានាធិបតី Juan Guaido ជាប្រធានាធិបតីស្របច្បាប់បណ្តោះអាសន្នប្រឆាំងទៅ នឹងប្រធានាធិបតីបច្ចុប្បន្នរូបលោក...
បរទេស៖សេតវិមាននៅសប្តាហ៍នេះ បានធ្វើការបញ្ជាក់ប្រាប់ទៅកាន់បណ្តាញសារព័ត៌មានជាច្រើន ថារដ្ឋាភិបាលអាមេរិកកំពុងពិភាក្សាជាមួយនឹង រដ្ឋាភិបាលប្រទេសប៉ូឡូញដើម្បីឲ្យអ៊ុយក្រែនអាចទទួលយក យន្តហោះចម្បាំងចាស់ៗទាំងឡាយដែលសល់ពីសម័យសហភាពសូវៀត យកទៅទុកជាខែលរារាំងជាមួយនឹងការលុកលុយរបស់រុស្សី។ អ្នកនាំពាក្យរបស់សេតវិមាន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា៖ពួកយើងកំពុងធ្វើការងារជាមួយនឹងលទ្ធភាព ក្នុងការផ្តល់ឲ្យប៉ូឡូញវិញផងដែរនូវប្រព័ន្ធការពារជាតិមួយចំនួន ជំនួសវិញប្រសិនបើការដោះដូរនេះនឹងអាចកើតឡើង ដែលយន្តហោះចម្បាំងចាស់ៗទាំងនោះនឹងអាចប្រគល់ ទៅឲ្យប្រទេសអ៊ុយក្រែន។ យោងតាមការបញ្ជាក់របស់កាសែត Politico បានចេញផ្សាយថាមន្ត្រីមិនបានបញ្ចេញអត្តសញ្ញាណ របស់អាមេរិកជាច្រើននាក់បានអះអាងថារដ្ឋាភិបាលវ៉ាស៊ិនតោន នឹងធ្វើការបំពេញចន្លោះប្រហោងរបស់វិស័យការពារ ដែនអាកាសរបស់ប៉ូឡូជំនួសវិញប្រសិនបើប៉ូឡូញយល់ព្រម បញ្ចូនយន្តហោះចម្បាំងប្រភេទ MiG-29 ទៅឲ្យអ៊ុយក្រែន។ The...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT.comកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះបានឲ្យដឹងថា ក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ MasterCard និង Visa បានប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសរុស្សី និងធនាគារទាំងអស់របស់រុស្សី ស្របតាមទណ្ឌកម្មទាំងឡាយជាបន្តបន្ទាប់ ទៅលើប្រទេសរុស្សី។ ទោះបីជាយ៉ាងណាក្តី សម្រាប់កាតដែលត្រូវបានអនុញ្ញាតិហើយនោះនឹងនៅតែអាចដំណើរការ បានជាធម្មតានៅក្នុងប្រទេសរុស្សីខណៈដែលប្រព័ន្ធទូទាត់លុយទាំងអស់ នៅក្នុងស្រុកកំពុងដំណើរការជាមួយនឹងប្រព័ន្ធ ទូទាត់អន្តរជាតិមួយដែលមានឈ្មោះថា NSPK (National Payment Card System) ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ។...
ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាពាណិជ្ជកម្មរដ្ឋជីកាហ្គោ ហៅកាត់ថា (CBOT)ថា អនាគតផលិតផលកសិកម្មបានកើនឡើងយ៉ាងខ្លាំងក្នុងសប្តាហ៍មុន ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈដែលមូលនិធិការពារហានិភ័យ កំពុងបន្តកើនឡើងដែរ ដែលមូលនិធិហូរចូលទៅក្នុងទីផ្សារនៃវត្ថុធាតុដើម ហើយក្រុមហ៊ុនស្រាវជ្រាវ ដែលមានមូលដ្ឋាននៅទីក្រុងជីកាហ្គោ ឈ្មោះថា AgResource បានធ្វើការសង្កេតតាមដានដោយបញ្ជាក់ដូច្នេះ ។ អតិផរណាកំពុងកើនឡើង ហើយនឹងកាន់តែអាក្រក់ទៅៗ ជាមួយនឹងជម្លោះបង្កើតឡើង...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា រុស្ស៊ីបានបំពេញបេសកកម្ម អនុវត្តក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់អ៊ុយក្រែន រួមទាំងឃ្លាំងអាវុធ ឃ្លាំងរំសេវ យន្តហោះ និងប្រព័ន្ធការពារដែនអាកាស។ លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយបុគ្គលិកហោះហើរស្ត្រីនៃក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីថា កងកម្លាំងរុស្ស៊ីនឹងបំពេញរាល់កិច្ចការ ដែលបានកំណត់របស់ពួកគេ ហើយប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន កំពុងដំណើរការស្របតាមផែនការ និងកាលវិភាគ។ ដោយអត្ថាធិប្បាយលើរលកថ្មី នៃទណ្ឌកម្មលោកខាងលិច...
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និយាយថា ប្រទេសជប៉ុនសម្រេចចិត្តចូលរួមជាមួយ សហរដ្ឋអាម៉េរិក និង EU ក្នុងការចូលរួមកាត់ផ្តាច់បណ្តាញ ប្រព័ន្ធធនាគារអន្តរជាតិ SWIFT របស់ ប្រទេស រុស្សី ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹង ប្រទេសរុស្សី ដែលចូលលុកលុយប្រទេស អ៊ុយក្រែន។ លោក Kishida បានប្រាប់អ្នកសារព័ត៌មានថា...
បរទេស៖ កាសែតស្វីសដ៏គួរឱ្យគោរពមួយ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសៅរ៍ បានស្នើឱ្យសមភាគីគឺប្រទេសស្វីស ដើម្បីដើរតួជាអ្នកសម្របសម្រួលអព្យាក្រឹត រវាងអ៊ុយក្រែននិងរុស្ស៊ី និងជួយធ្វើការឆ្ពោះទៅរក បទឈប់បាញ់រវាងប្រទេសទាំងពីរ។ យោងតាមវែបសាយ Market Bet ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតស្វីស Daily Tages...
បរទេស៖ ទោះបីជាការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ្នកជំនួញរបស់រុស្ស៊ី ដោយចក្រភពអង់គ្លេសជុំវិញប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក៏ដោយ ក៏គ្មានការរឹតបន្តឹងថ្មីណាមួយត្រូវបានដាក់លើលោក Abramovich ដែលជាមហាសេដ្ឋីជនជាតិរុស្ស៊ី ផ្ទាល់ក្នុងសប្តាហ៍នេះដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃសៅរ៍ មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានជ្រើសរើសការផ្ទេរកម្មសិទ្ធិក្លឹប Chelsea FC...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក ឌីមេទ្រី ម៉េវ៉េឌីវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានលើកឡើងកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី ពិតជាមិនត្រូវការទំនាក់ទំនងការទូត ជាមួយលោកខាងលិចទៀតទេ អតីតប្រធានាធិបតី និងជាមន្ត្រីសន្តិសុខកំពូល បានថ្លែងកាលពីថ្ងៃសៅរ៍ ដោយចង់បានការដកទណ្ឌកម្មដាក់លើក្រុងម៉ូស្គូ...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកគឺលោក Donald Trump បានអះអាងថា ប្រធានាធិបតី Joe Biden និង អង្គការ NATO បានធ្វើទង្វើ “ល្ងង់” បើប្រៀបធៀបទៅនឹង ភាព “ឆ្លាត” របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយបានអះអាងថា ជម្លោះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនកើតឡើងឡើយ ក្រោមអាណត្តិប្រធានាធិបតីរបស់លោក។ ...