ប៉េកាំង/វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថាប្រទេសចិន និងសហរដ្ឋអាមេរិក បានឯកភាពគ្នាទៅលើការគិតពន្ធគយ រៀងៗគ្នារាល់ទំនិញនានា ដែលជាផ្នែកនៃជំហានដំបូងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ។ ក្រុមមន្ត្រីមកពីភាគីទាំងពីរ បានថ្លែងឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ដែលនេះផ្តល់នូវសញ្ញាថ្មីមួយ នៃភាពរីកចម្រើន ទោះបីជានៅបន្តការកើតឡើងជម្លោះដាក់ គ្នាអស់ជាច្រើនខែមកហើយក្តី ។ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា មិនទាន់បានកំណត់ពេលវេលានៅឡើយទេ ដោយបានថ្លែងថា ប្រទេស ទាំងពីរបានឯកភាពដើម្បី លុបចោលពន្ធគយនៅក្នុង ជំហានជាច្រើនទៀត ។ មន្ត្រីសហរដ្ឋអាមេរិកមួយរូប បានថ្លែងដោយមិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ថា ផែនការទាំងនេះ ជាផ្នែក មួយនៃ”ជំហានមួយ” សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិន មានបំណងដើម្បីចុះហត្ថលេខា នៅពេលចុងឆ្នាំ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី អបអរសាទរទិវាបុណ្យ ឯករាជ្យជាតិខួបលើកទី៦៦ នៅវិមានឯករាជ្យ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីផ្លូវការនៃ ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៦នេះ គឺមានការយាង និងអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ត្រីរាជរដ្ឋាភិបាល...
បន្ទាយមានជ័យ: ក្រោយក្រុមកងកម្លាំងសមត្ថកិច្ចកម្ពុជា-ថៃ ជួបចរចាគ្នា នៅព្រឹកថ្ងៃទី៩វិច្ឆិកា នេះច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងបើកដំណើរការ ជាប្រក្រតីឡើងវិញ សម្រាប់អ្នកដំណើរថ្មើជើងឆ្លងកាត់។
ភ្នំពេញ៖ កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើក ទី ៦៦(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) ។ មុនមួយថ្ងៃ នៃការប្រារព្ធសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីសកម្មភាព...
បន្ទាយមានជ័យ: ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានរឹតបន្តឹងតាំងពីម៉ោង១២យប់ រហូតមកដល់ព្រឹកថ្ងៃទី៩វិច្ឆិកានេះ ស្របពេលសកម្មភាពក្រុមឧទ្ទាមរបស់ សមរង្ស៊ី ត្រៀមបង្កើតព្រឹត្តិការណ៍តាមព្រំដែនខ្មែរ-ថៃ ប៉ោយប៉ែត មានការផ្លាស់ប្តូរផែនកា។
បន្ទាយមានជ័យ: រាល់សកម្មភាព នៃក្រុមឧទ្ទាមត្រៀមបង្កើតព្រឹត្តិការណ៍តាមព្រំដែនខ្មែរ ថៃ ប៉ោយប៉ែត មានការផ្លាស់ប្តូរផែនការជួបជុំជាក្រុម នាំគ្នាចេញដំណើរ ពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ព្រំដែនខេត្តស្រះកែវ ដោយចាប់ផ្តើមចេញដំណើរ ចាប់ពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាបន្តបន្ទាប់ និងការមកជួបជុំគ្នាទាំងអស់ នៅព្រឹកថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ប្រភពព័ត៌មានពីប្រទេសថៃ មិនទាន់ផ្លូវការ តែអាចទុកចិត្តបានឲ្យដឹងថាពួកឧទ្ទាមក្រៅច្បាប់...
ភ្នំពេញ៖នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ីបាន ប្រកាសថា ឡើងយន្តហោះ ពីទីក្រុងប៉ារីស ឆ្ពោះទៅគោលដៅមួយទៀត។ នេះបើតាមហ្វេសប៊ុករបស់លោក។ តែលោកមិនបានប្រាប់ថា ជាគោលដៅប្រទេសណាមួយនោះទេ៕
ភ្នំពេញ៖ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជា ជាតិ( អ.ស.ប ) ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី ណារ៉ូ ស្មីត បាន បង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីការ បង្ក្រាបខាងនយោបាយដែលមាន លក្ខណៈកាន់តែខ្លាំងឡើងៗ នៅទូទាំងប្រទេសកម្ពុជា ហើយធ្វើការអំពាវនាវឲ្យរាជរដ្ឋាភិបាល គោរពសិទ្ធិសេរីភាពក្នុង ការបញ្ចេញមតិ យោបល់ និងការជួបប្រជុំ៕
ជាច្រើនលើកមកហើយដែល លោកប្រធាន ក្រឡាស់សម្តីក្រោម ហេតុផលដែលមិនគួរជឿ ឬតាមរបៀប កំប្លែង។ ប៉ុន្តែ ខ្ញុំក៏ដូចជាអ្នកគាំទ្រ ជាច្រើនទៀតនៅតែចិញ្ចឹមចិត្តគាំទ្រនិងបន្តចាំមើលក្រែង មានថ្ងៃណាមួយដែល ពាក្យសន្យាបានក្លាយជាការពិត។ លើកនេះ ខ្ញុំខំតាមដាននិងដាក់ចិត្តជឿ ម្តងទៀតថា លោកប្រធាននឹងមកដល់កម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ។ លោកប្រធានអះអាងពីផែនការដ៏ល្អិតល្អន់ និងពីសេណារីយោជាច្រើនដែលត្រូវបានរៀបចំដើម្បីធ្វើយ៉ាងណាឲ្យលោក...
ភ្នំពេញ៖ ក្រុមជម្រើសជាតិ យុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានសាងភាពអស្ចារ្យទៀតហើយ បន្ទាប់ពីបានយកឈ្នះក្រុម U-19 ថៃ ដោយលទ្ធផល ២-១ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G នៅពហុកីឡដ្ឋានជាតិ នាយប់ថ្ងៃសុក្រនេះ ។ ជំនួបដ៏កក្រើក ក្រុមគោព្រៃជំទង់កម្ពុជា...