ព្រះសីហនុ៖ លោកឧត្តមសេនីយ៏ត្រី នូវ សំអុល មេបញ្ចាការតំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ និងសហការី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ដែលបានចាត់តំណាង លោកឧត្តមនាវាត្រី តេង ភីស៊ាន នាំយកថវិកា...
កំពង់ចាម ៖ ក្នុងពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វេ ស្រុកកោះសូទិនខេត្តកំពង់ចាម នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ បានថ្លែងជំរុញឱ្យអាណាព្យាបាល នាំកូនចូលរៀនអោយបានគ្រប់គ្នា ដើម្បីឲ្យពួកគាត់ឆ្លងផុតពីភាពល្ងង់ខ្លៅ និងភាពក្រីក្រ ។ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ដោយសម័យបច្ចុប្បន្ន ពិភពលោកកំពុងតែមានការអភិវឌ្ឍ...
វូហាន់៖ ក្រុងការងារអង្គការសុខភាពពិភពលោកបានចាប់ផ្តើមពិភាក្សាគ្នាទល់មុខគ្នាជាមួយក្រុមអ្នកជំនាញចិន អំពីដើមកំណើតនៃមេរោគឆ្លងកូវីដ-១៩ នៅកណ្តាលទីក្រុងវូហាន់ ដែលវាត្រូវបានរកឃើញដំបូងនៅចុងឆ្នាំ២០១៩ ។ ក្រុមអង្គការសុខភាពពិភពលោក ដែលមានអ្នកជំនាញចំនួន ១០ នាក់គ្រោងនឹងទៅមើលផ្សារអាហារសមុទ្រមួយកន្លែង នៅទីក្រុងវូហាន់ ដែលមនុស្សជាច្រើនត្រូវបានគេអះអាងថា បានឆ្លងវីរុសនេះក្នុងពេលដំបូងនៃការផ្ទុះជំងឺនេះ។ WHO បានឲ្យដឹងថា ក្រុមអ្នកជំនាញក៏គ្រោងនឹងធ្វើការពិនិត្យមន្ទីរពិសោធន៍ស្រាវជ្រាវមួយកន្លែងទៀតនៅក្នុងទីក្រុងផងដែរ ខណៈពេលដែលមានពាក្យចចាមអារ៉ាមថា វីរុសនេះ ត្រូវបានធ្លាយចេញពីទីនោះដោយចៃដន្យ។ ការផ្តោតសំខាន់គឺថាតើប្រទេសចិន នឹងបង្ហាញព័ត៌មានប៉ុន្មាន ព្រោះថារយៈពេលជាងមួយឆ្នាំ...
អង់ការ៉ា៖ បន្ទាប់ពីឆ្នាំដ៏លំបាកមួយ ដែលមានការខ្វែងគំនិតគ្នាប្រទេសតួកគីបានឲ្យដឹងថា ខ្លួនចង់បើកទំព័រថ្មីមួយជាមួយសហភាពអឺរ៉ុប ខណៈអ្នកជំនាញ និងអ្នកការទូត បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់ពេលវេលា និងកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការមិនទុកចិត្តគ្នាទៅវិញទៅមក។ កាលពីដើមខែមករាប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានលើកឡើងថាប្រទេសរបស់លោកចង់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្លុកអឺរ៉ុប និងបានធ្វើឱ្យទំនាក់ទំនងដែលមានបញ្ហា “វិលត្រឡប់មកធម្មតាវិញ” ។ ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតរបស់សហភាពអ៊ឺរ៉ុប នៅទីក្រុងអង់ការ៉ានៅថ្ងៃទី១២ ខែមករា មេដឹកនាំតួកគី...
ខេត្តកណ្តាល៖ លោក ប៉ាន សូរស័ក្តិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាតំណាងឲ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាទូកជើងឯកថ្នាក់ជាតិឆ្នាំ២០២០នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាលនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីមានចំនួន២៩៨នាក់ក្នុងកីឡាការិនី ៥៧ កីឡាករ២៤១នាក់ គ្រូបង្វឹក២៤ នាក់...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងប្រធានសមាគម-ក្លិបកីឡាប៊ូលនិងប៉េតង់ នៅតាមក្រសួង ស្ថាប័ន រាជធានី-ខេត្តនឹងអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាបន្តសន្ធិសញ្ញាអាវុធនុយក្លេអ៊ែ New START រយៈពេល៥ឆ្នាំបន្ថែម ជាមួយសហដ្ឋអាមេរិក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ការចុះហត្ថលេខារបស់លោកនេះ គឺត្រូវបានធ្វើឡើង ក្នុងពេលមួយសប្ដាហ៍មុនសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះបានសរសេរថាប៉ូលីសនៃប្រទេសជប៉ុន បានឈានទៅដល់ការឃាត់ខ្លួននារីជនជាតិជប៉ុនម្នាក់បន្ទាប់ពីបានរកឃើញសាកសពម្តាយ របស់នាងត្រូវបានរក្សាទុកអស់រយៈពេលជាង១០ឆ្នាំមកហើយនៅក្នុងផ្ទះរបស់ខ្លួន។ នាង Yumi Yoshino វ័យ៤៨ឆ្នាំ បាននិយាយថានាងបានប្រទះឃើញម្តាយរបស់នាងដេកស្លាប់ហើយក៏សម្រេចចិត្តរក្សាទុក សាកសពនៅទីនេះអស់រយៈពេលជាង១០ឆ្នាំកន្លងមកពីព្រោះថា នាងមិនមានបំណងចង់ចាកនោះឡើយ ប៉ុន្តែរហូតមដល់ពេលចុងក្រោយនេះដោយសារអត់មានថ្លៃបង់ឈ្នួលផ្ទះ ទើបត្រូវបានគេបណ្តេញហើយត្រូវបានអ្នកសំអាត ប្រទះឃើញសាកសពនេះតែម្តងទៅ។ ផ្ទះដែលមានទីតាំងនៅក្នុងទីក្រុងតូក្យូ ត្រូវបានក្រុមប៉ូលីសចុះទៅដល់ដើម្បីត្រួតពិនិត្យប៉ុន្តែមិនអាចស្វែងរកឃើញ ស្នាមរបួសអ្វីឡើយនៅលើសាកសពដែលកកមួយនេះហើយក៏មិនអាចកំណត់បានទេថា តើគាត់ស្លាប់ដោយសារអ្វីឲ្យប្រាកដ។ ការចាប់ខ្លួនត្រូវបានធ្វើឡើង នៅក្នុងសណ្ឋាគារមួយកន្លែងនៃទីក្រុងឈីបាក្បែរទៅនឹងទីក្រុងតូក្យូកាលពីថ្ងៃសុក្រម្សិលមិញ ហើយការស៊ើបអង្កេតនៅតែបន្តធ្វើនៅឡើយ៕...
បាងកក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នំា២០២១ថា ប៉ូលិស នៅដែនកោះមួយរបស់ប្រទេសថៃឡង់ដ៏ នៅកោះ Koh Phangan បានចាប់ខ្លួនជនបរទេសចំនួន៨៩នាក់ ក្នុងអំឡុងពេលចុះបង្ក្រាប នៅក្នុងរង្គសាលមួយកន្លែង ដែលរំលោភបំពានលើការរឹតត្បិតនៃការឆ្លងវីរុសកូរ៉ូណា ។ អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះមកពីប្រទេសជាង១០ ក្នុងនោះបូករួមទាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។ បច្ចុប្បន្ននេះ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយកាលពីថ្ងៃសុក្រថា ប្រទេសចិន នឹងលែងទទួលស្គាល់លិខិតឆ្លងដែនជនជាតិអង់គ្លេសក្រៅប្រទេស ឬហៅកាត់ថា (BNO) ដែលជាឯកសារធ្វើដំណើរ និងអត្តសញ្ញាណប័ណ្ណចាប់ពីថ្ងៃទី៣១ ខែមករា ហើយរក្សាសិទ្ធិចាត់វិធានការថែមទៀត។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានប្រកាសថា ខ្លួននឹងចាប់ផ្តើមទទួលយកពាក្យសុំសញ្ជាតិ សម្រាប់ប្រជាជនហុងកុង ដែលមានសិទ្ធិទទួលលិខិតឆ្លងដែន BNO ចាប់ផ្តើមពីថ្ងៃអាទិត្យ។ ដោយមិនអើពើនឹងការពិតដែលថាហុងកុង...