ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតជាន់ខ្ពស់ រុស្សីមួយរូប ចាក់វ៉ាក់សាំងរបស់ Pfizer កំពុងធ្វើឲ្យមានចំងល់ ចំពោះវ៉ាក់សាំងរុស្សី Sputnik V

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតក្នុងស្រុករបស់ប្រទេសអេស្តូនី Delfi នៅសប្តាហ៍នេះបានឲ្យដឹងថា អគ្គកុងស៊ុលរបស់ប្រទេសរុស្សីប្រចាំក្នុងប្រទេសមានឈ្មោះថា Yuri Gribkov ពិតជាបានទទួលចាក់វ៉ាក់សាំងរបស់អាមេរិក Pfizer
ពិតមែនហើយបុរសរូបនេះ ក៏បានសារភាពហើយផងដែរចំពោះព័ត៌មាននេះ។

លោក Gribkov បាននិយាយថាលោកបានទទួល វ៉ាក់សាំងរបស់ Pfizer ជាលើកទី២នៅក្នុងមន្ទីរពេទ្យនៃទីក្រុង Ida Viru ដែលស្ថិតនៅចំងាយប្រមាណជា៣២ម៉ាលពីព្រំដែនរុស្សីនៅមុនពេល៣ថ្ងៃ ប៉ុណ្ណោះមុនចាប់អាណត្តិរបស់ខ្លួននិងត្រូវត្រឡប់ទៅ
កានប្រទេសរុស្សីវិញ ហើយវាកំពុងបានក្លាយទៅជាសំណួរជាច្រើនទាំងនៅក្នុងប្រទេសអេស្តូនីនិងរុស្សីចំពោះគុណភាព របស់វ៉ាក់សាំងរុស្សីដែលកន្លងមកតែងតែនិយាយថាគឺជាវ៉ាក់សាំងលេខ១លើលោក។

រំលឹកដែរថាកន្លងមករុស្សី បានប្រកាសទទួលស្គាល់វ៉ាក់សាំងដែលផលិតនៅក្នុងស្រុករបស់ខ្លួនដែលមានឈ្មោះថា Sputnik V ជាវ៉ាក់សាំងដែលផលិតដោយវិទ្យាស្ថានជាតិស្រាវជ្រាវ Gamaleya តាំងតែពីខែក្នុងសីហាឆ្នាំ២០២០មកម្ល៉េះនិងបានចាប់ផ្តើមចាក់ទៅឲ្យពលរដ្ឋរបស់ខ្លួន កាលពីថ្ងៃទី៧ខែធ្នូមក។

ទោះបីជាយ៉ាងណាក្តីលោក Gribkov និយាយថាស្ថានទូតរុស្សីក៏ដូចជារុស្សីនៃប្រទេសផ្សេងទៀតផងដែរ នៅក្នុងប្រទេសអេស្តូនីគឺសុទ្ធតែទទួលបានការអញ្ជើញពីសំណាក់រដ្ឋាភិបាលអេស្តូនី ដើម្បីអាចចាក់វ៉ាក់សាំងបែបកាទូតទាំងអស់គ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top