ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍មានចំនួន២៤នាក់បន្ថែមទៀត ដែលលើសពីថ្ងៃមុន ដែលមានចំនួន២២នាក់ ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ១៦នាក់ក្នុងចំណោមអ្នកឆ្លងជំងឺជាអ្នកនាំចូលដែលមកពីបរទេស ។ ក្នុងចំណោមនោះមាន០៨នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា សមាគមគ្រូពេទ្យឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌូនេស៊ី បានកត់ត្រា ដែលមានស្លាប់បន្ថែមទៀតចំនួន៥២នាក់ដោយសារជំងឺកូវីដ១៩ ក្នុងចំណោមក្រុមគ្រួពេទ្យនៅក្នុងខែធ្នូ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនឡើងដល់២៣៧នាក់ ។ តួលេខនេះខ្ពស់ជាងខែវិច្ឆិកា និងខែតុលា នៅគ្រាដែលចំនួនអ្នកស្លាប់មានចំនួន៣២នាក់ និង២៤នាក់ប៉ុណ្ណោះ ។ ក្នុងចំណោមអ្នកស្លាប់ទាំង២៣៧នាក់ ដែលជាក្រុមគ្រូពេទ្យ នៅក្នុងខែធ្នូ ចំនួន១០១នាក់ត្រូវបានគេរាយការណ៍មកថា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋបន្ថែមទៀតចំនួន៥៧.៧២៥នាក់ នៅចក្រភពអង់គ្លេស បានរកឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃខ្ពស់បំផុត នៃអ្នកឆ្លងវីរុសកូរ៉ូណា ចាប់តាំងពីមានជំងឺឆ្លងរាតត្បាតកើតឡើងនៅក្នុងប្រទេស ។ ទិន្នន័យបានបង្ហាញថា សរុបករណីនៃអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសនាពេលបច្ចុប្បន្នមានចំនួន២.៥៩៩.៧៨៩នាក់ ។ តួលេខបានបង្ហាញទៀតថា អ្នកស្លាប់បន្ថែមទៀតមានចំនួន៤៤៥នាក់ ក្នុងអំឡុងពេល២៨ថ្ងៃ នៃការរកឃើញលទ្ធផលវិជ្ជមាន ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅចក្រភពអង់គ្លេស...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ បន្ថែមទៀតចំនួន៣១៤នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់១៩៥.៧២៥នាក់ ។ ក្រសួងក៏បានឲ្យដឹងថា មានករណីថ្មីចំនួន១៥.៨២៧នាក់ដែលបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់៧.៧១៦.៤០៥នាក់ ។ រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនបំផុត របស់ប្រទេស ដែលបានចុះបញ្ជីមានអ្នកស្លាប់ចំនួន៤៦.៨០៨នាក់...
អូស្លូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា កាលពីថ្ងៃសុក្រ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពចំនួន០១នាក់ និងបន្តស្វែងរកមនុស្សចំនួន០៩នាក់ផ្សេងទៀតដែលបន្តបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍បាក់ដាក់ហូរច្រោះកប់ដោយល្បាប់ភក់មកលើលំនៅដ្ឋានជាច្រើននៅភូមិ Norwegian ។ គេបានដឹងថា មានបាត់ស្រុតពីតំបន់កូនភ្នំ នៅ Ask ចម្ងាយប្រមាណ២៥គីឡូម៉ែត្រស្ថិតនៅភាគឦសាននៃរដ្ឋធានី អូស្លូ...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ វាយប្រហារភាគនីរតី នៃប្រទេសរុស្ស៊ី ។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ អង្រួននៅចម្ងាយ៧គីឡូម៉ែត្រស្ថិតនៅភាគនីរតីនៃក្រុង Gedzhukh ប្រទេសរុស្ស៊ី នៅវេលាម៉ោង០១និង០៥នាទីម៉ោងសកល នៅថ្ងៃសៅរ៍នេះ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមឃើញថា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅប្រេស៊ីល សរុបបានកើនឡើងដល់១៩៥.៤១១នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៦២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ទន្ទឹមនឹងនេះដែរ ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីចំនួន២៤.៦០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៧.៧០០.៥៧៨នាក់ ។ ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបន្ថែមធនាគារពាណិជ្ជរបស់ប្រទេសគុយបា ទៅក្នុងបញ្ជីហាមឃាត់របស់ខ្លួន ដោយនិយាយថា ខ្លួននឹងទប់ស្កាត់យោធារបស់ប្រទេសគុយបា មិនឲ្យទទួលបានអត្ថប្រយោជន៍ ពីប្រតិបត្តិការហិរញ្ញវត្ថុនោះទេ។ ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បានដាក់ធនាគារ Banco Financiero International S.A. ចូលក្នុងបញ្ជីហាមឃាត់គុយបា ចាប់ផ្តើមក្នុងដើមខែមករានេះ ដោយហៅវាថាជាធនាគារ ពាណិជ្ជគ្រប់គ្រងដោយយោធាគុយបា ដែលទទួលបានផលប្រយោជន៍ដោយផ្ទាល់ ពីប្រតិបត្តិការហិរញ្ញវត្ថុធ្វើឲ្យប៉ះពាល់ដល់ប្រជាជនគុយបា។ ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បានចេញវាយកូនគោល ក្រោយខានហាត់ប្រាណជាងមួយខែ។ សម្តេចថា ក្រោយខានហាត់ប្រាណធ្វើឲ្យទម្ងន់ឡើងពី ៧៧ដល់ ៨២ គីឡូក្រាម។ សម្តេចបន្តថា ដូច្នេះបន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកានិង ចូលឆ្នាំសកលថ្មី ២០២១...
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ថា បានរកឃើញស្ត្រីពលករខ្មែរមកពីធ្វើការប្រទេសថៃ បានឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ និងមិនមានករណីព្យាបាលជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងយ៉ាងដូច្នេះថា ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ជាពលករបានធ្វើដំណើរពីថៃ មកដល់កម្ពុជានៅថ្ងៃ៣១ ធ្នូ ហើយលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង២នាក់ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបាន ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ក្រសួងក៏បានឲ្យដឹងទៀតថា ជាមួយគ្នានេះក៏មិនមានករណីជាសះស្បើយទេ។ ...