ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង បារាំង ហោះលើសាធារណរដ្ឋ អាហ្វ្រិកកណ្ដាល ស្របពេលការតានតឹង ស្តីពីការបោះឆ្នោត កើនឡើង

បរទេស៖ ការិយាល័យរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំងបារាំង បានហោះហើរពីលើសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅថ្ងៃសៅរ៍នេះ សម្រាប់ជាលើកដំបូង ចាប់តាំងពីការបោះឆ្នោតមានជម្លោះ កាលពីខែមុនមក។

ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយថា ការហោះហើរនេះ បានកើតមានឡើងទៅតាមសំណើរបស់លោកប្រធានាធិបតី Faustin-Archange Touadera និងជាមួយការអនុញ្ញាតពីបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសនោះ។ 

គួរបញ្ជាក់ថា ប្រទេសបារាំងមានប្រវត្តិសាស្ត្រធ្វើអន្តរាគមយោធាម្តងហើយម្តងទៀត នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ហើយដែលថ្មីៗបំផុតនោះគឺចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦។ នាពេលបច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ បានរក្សាទុកកងកម្លាំងរក្សាសន្តិភាពជិត១៣.០០០នាក់ នៅក្នុងប្រទេសនោះ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top