បរទេស៖ មេដឹកនាំប្រឆាំងបេឡារុស លោក Sviatlana Tsikhanouskaya តាមសេចក្តីរាយការណ៍ បានស្នើអង្គការសហប្រជាជាតិ ឲ្យធ្វើការថ្កោលទោសការបង្ក្រាបធ្វើឡើងដោយលោកប្រធានាធិបតី Alexander Lukashenko ចំពោះអ្នកតវ៉ាដែលចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត កាលពីខែមុន។ ថ្លែងទៅកាន់កិច្ចប្រជុំមិនផ្លូវការមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Sviatlana Tsikhanouskaya ក៏បានជំរុញអង្គការសហប្រជាជាតិ ឲ្យបញ្ជូនបេសកកម្មឃ្លាំមើលអន្តរជាតិមួយ មកកាន់ប្រទេសបេឡារុស និងបាននិយាយថា គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ អាចនឹងបែកចេញគោលការណ៍ថ្មីស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ពីមានការធ្វើការថ្កោលទោសរិះគន់ ចំពោះក្រុមរត់ចោលប្រទេសកូរ៉េខាងជើង ចូលរួមធ្វើសកម្មភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ មន្ត្រីមួយរូបមកពីក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រម្សិលមិញនេះថា រដ្ឋាភិបាលកំពុងតែព្យាយាមអនុវត្តដោយស្មោះត្រង់ នូវច្បាប់សិទ្ធិមនុស្សកូរ៉េខាងជើងឆ្នាំ២០១៦ និងកំពុងតែធ្វើការងារជាមួយអង្គការក្រៅរដ្ឋាភិបាល លើការជំរុញការពារសិទ្ធិ។ មន្ត្រីក្រសួងកូរ៉េខាងត្បូងរូបនោះ ក៏បាននិយាយផងដែរថា ទីក្រុងសេអ៊ូលបន្តចូលរួមក្នុងសេចក្តីសម្រេចស្តីពីកូរ៉េខាងជើង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តររដ្ឋាភិបាល។ ប៉ុន្តែកាលពីឆ្នាំមិញនេះ កូរ៉េខាងត្បូង បានជ្រើសយកកិច្ចសហការគាំទ្រដោះស្រាយលើបញ្ហាសិទ្ធិមនុស្សនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយលើកឡើងពីកាលៈទេសៈលើឧបទ្វីបកូរ៉េ៕ ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា វិទ្យាស្ថានព្យាករណ៍សុខាភិបាល ចំណុះឲ្យសាកលវិទ្យាល័យ University of Washington បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក ដោយសារវីរុសកូរ៉ូណា នឹងកើនឡើងលើសពី៤១០.០០០នាក់ នៅចុងឆ្នាំនេះ ដែលជាការកើនឡើងទ្វេដងនៃអ្នកស្លាប់ទាំងអស់នាពេលបច្ចុប្បន្ននេះ និងអ្នកស្លាប់អាចកើនឡើងដល់៣.០០០នាក់ក្នុង១ថ្ងៃ នៅក្នុងខែធ្នូ ។...
ដោយអស់ជំនឿថា «ខ្មោចស្លាប់ហើយអាចរស់ឡើងវិញ» អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់នៃគណបក្សដែលត្រូវបានតុលាការរំលាយចោលបានចាប់ផ្តើមស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ម្តងទៀតហើយ។ លោក សុន ឆ័យ អតីតអ្នកតំណាង រាស្ត្រមណ្ឌលភ្នំពេញ និងអតីតមន្ត្រីបក្សនេះពីររូបទៀតគឺលោក តាន គឹមឈន និង វ៉ា សាម៉ុន បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី ៣ ខែ កញ្ញានេះតាមសំណើរដែលពួកគេបានសុំ។ នេះគឺជាការកំរើកជាថ្មីនៃចលនា សុំសិទ្ធិធ្វើនយោបាយឡើងវិញ រលកទី២បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈមកក្រោមគំនាប...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា របាយការណ៍មួយចេញដោយសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ផ្កាយរណបបានចាប់យករូបភាពនៃនាវារបស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រ ដែលបានបង្ហាញអំពីសកម្មភាពដែលត្រៀមខ្លួនបម្រុងនឹងធ្វើការសាកល្បងមីស៊ីល បាញ់បានរយៈចម្ងាយមធ្យមចេញពីនាវាមុជទឹកមួយគ្រឿង ដែលជាប្រភេទបំពាក់គ្រាប់មីស៊ីលផ្លោង ។ មជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ បានឲ្យដឹងថា រូបភាពជាច្រើនដែលបានបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ខ្លួននៃទីតំាងនាវា Sinpo របស់ប្រទេសកូរ៉េខាងជើង ដែលបានបង្ហាញអំពីទូកតូចៗជាច្រើនគ្រឿង...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរសុខាភិបាលរបស់ប្រទេសបារាំង បានប្រកាសកាលពីថ្ងៃសុក្រថា វីរុសកូរ៉ូណា បានឆ្លងរាលដាលនៅក្នុងប្រទេសបារាំង ជាមួយគ្នានេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន៨.៩៧៥នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាការកើនឡើងខ្ពស់ប្រចាំថ្ងៃគិតចាប់តំាងពីមានការផ្ទះជំងឺឆ្លង នៅក្នុងប្រទេសនេះ ។ ចន្លោះថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ មានអ្នកប្រមូលម្តុំថ្មីចំនួន៥៣នាក់ដែលបានបញ្ជាក់អត្តសញ្ញាណ ។ ពលរដ្ឋចំនួន២៩២នាក់ទៀតបានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលមានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប៤.៧៦១នាក់...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា អ្នកនាំពាក្យមួយរូបមកពីក្រុមប្រឹក្សាភិបាលសម្រាប់ការបោះឆ្នោតប្រចាំរដ្ឋ North Carolina កាលពីថ្ងៃសុក្រថា ពលរដ្ឋប្រមាណជាងពាក់កណ្តាលលាននាក់បានអវត្តមានសម្រាប់សន្លឹកឆ្នោត ដែលជាការបោះឆ្នោតលើកដំបូងនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២០ ដែលបានចាកចេញពីការិយាល័យនានា ដែលជាមាគ៌ាអ្នកបោះឆ្នោតសម្រាប់រដ្ឋកាលីហ្វ័រនីញ៉ា ។ ពលរដ្ឋ North Carolina ប្រមាណជាង៦៤៣.០០០នាក់ បានតម្រូវឲ្យឆ្នោតសម្រាប់ឆ្នាំនេះ និងពលរដ្ឋរាប់រយពាន់នាក់ទំនងជាបានចូលរួមដែលនៅសស់៦០ថ្ងៃទៀត នៅមុនពេលបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសប៉ាគីស្ថាន បានចេញរបាយការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀងនៅក្នុងប្រទេសប៉ាគីស្ថាន នៅទីតាំងផ្សេងៗនោះគិតចាប់តាំងពីខែមិថុនា បានកើនឡើងដល់១៣៤នាក់ហើយ ។ ការចែកចាយទិន្នន័យនៃអ្នកស្លាប់គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី២៩ ខែសីហា ។ ក្រុមអាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការជួយសង្គ្រោះ និងប្រតិបត្តិការជួយសង្គ្រោះបានកំពុងធ្វើឡើងនៅក្នុងតំបន់ដែលរងនូវផលប៉ះពាល់ដែលមាននាយកដ្ឋានចំណុះឲ្យរដ្ឋាភិបាល យោធា ក្រុមអង្គការមិនមានមែនរដ្ឋាភិបាលផងដែរ បានព្រួយបារម្ភចំពោះបញ្ហានេះ...
បរទេស៖ អ្នកនាំពាក្យសេតវិមានលោក Judd Deere បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ មានប្រសាសន៍ថា លោកទំនងជានឹងធ្វើទស្សនកិច្ចនៅទីក្រុង Kenosha នាប៉ុន្មានថ្ងៃខាងមុខនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Deere បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា “...