ព័ត៌មានអន្តរជាតិ

រយៈពេល២៤ម៉ោង បារាំង មានអ្នកឆ្លងជំងឺ កូវីដ១៩ថ្មីជិត ៩.០០០នាក់

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា   ក្រុមអាជ្ញាធរសុខាភិបាលរបស់ប្រទេសបារាំង បានប្រកាសកាលពីថ្ងៃសុក្រថា វីរុសកូរ៉ូណា បានឆ្លងរាលដាលនៅក្នុងប្រទេសបារាំង ជាមួយគ្នានេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន៨.៩៧៥នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាការកើនឡើងខ្ពស់ប្រចាំថ្ងៃគិតចាប់តំាងពីមានការផ្ទះជំងឺឆ្លង នៅក្នុងប្រទេសនេះ ។

ចន្លោះថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ មានអ្នកប្រមូលម្តុំថ្មីចំនួន៥៣នាក់ដែលបានបញ្ជាក់អត្តសញ្ញាណ ។ ពលរដ្ឋចំនួន២៩២នាក់ទៀតបានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលមានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប៤.៧៦១នាក់ ។ ចំនួនអ្នកជំងឺដែលសម្រាកនៅមណ្ឌលថែទាំជំងឺបានកើនឡើង៤៧៣នាក់ ដែលបានកើនឡើង៤៦នាក់ ។

ចំនួនអ្នកស្លាប់នៅក្នុងប្រទេសបារាំង ដោយសារជំងឺកូវីដ១៩នៅថេរចំនួន៣០.៦៨៦នាក់ ដែលបានកែតម្រូវតួលេខ ដែលបានថយចុះពីទិន្នន័យមុន ។ យោងតាមតួលេខដែលបានប្រកាសដោយក្រសួងសុខាភិបាល ។

គិតត្រឹមថ្ងៃសុក្រ ចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់៣០៩.១៥៦នាក់ ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសបារាំង បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺលើសទី៧.០០០នាក់ សម្រាប់ថ្ងៃទី២ដែលបានកើនឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top