ព័ត៌មានអន្តរជាតិ

សន្លឹកឆ្នោតនៃការ ជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិកឆ្នាំ២០២០ បានប្រកាសជាលើកដំបូង នៅរដ្ឋ North Carolina

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា  អ្នកនាំពាក្យមួយរូបមកពីក្រុមប្រឹក្សាភិបាលសម្រាប់ការបោះឆ្នោតប្រចាំរដ្ឋ North Carolina កាលពីថ្ងៃសុក្រថា ពលរដ្ឋប្រមាណជាងពាក់កណ្តាលលាននាក់បានអវត្តមានសម្រាប់សន្លឹកឆ្នោត ដែលជាការបោះឆ្នោតលើកដំបូងនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២០ ដែលបានចាកចេញពីការិយាល័យនានា ដែលជាមាគ៌ាអ្នកបោះឆ្នោតសម្រាប់រដ្ឋកាលីហ្វ័រនីញ៉ា ។

ពលរដ្ឋ North Carolina ប្រមាណជាង៦៤៣.០០០នាក់ បានតម្រូវឲ្យឆ្នោតសម្រាប់ឆ្នាំនេះ និងពលរដ្ឋរាប់រយពាន់នាក់ទំនងជាបានចូលរួមដែលនៅសស់៦០ថ្ងៃទៀត នៅមុនពេលបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា ។ សារព័ត៌មាន The Hill បានរាយការន៍ដូច្នេះ ។ ទិន្នន័យរដ្ឋបានបង្ហាញថា អ្នកបោះឆ្នោតបក្សប្រជាធិបតេយ្យ តម្រូវឲ្យសន្លឹកឆ្នោតច្រើនជាង៣ដង នៃអត្រាអ្នកបោះឆ្នោតមកពីបក្សសាធារណរដ្ឋ ។

តួលេខនេះវាលើសលប់ជាការប្រជែង តំណែងប្រធានាធិបតីមុនៗ ។ នៅត្រង់ចំណុចនេះ នៅក្នុងឆ្នាំ២០១៦ មានអ្នកបោះឆ្នោតត្រឹមតែ៣៨.៨៧១នាក់ដែលបានស្នើសម្រាប់ការអវត្តមានសម្រាប់សន្លឹកឆ្នោតរបស់ពួកគេ ។ សេចក្តីរាយការណ៍យ៉ាងដូច្នេះ ។

ចំនួនអ្នកបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់សន្លឹកឆ្នោតតាមរយៈសារអេឡិចត្រូនិច បានចំនួនទ្វេដងនៅក្នុងសតវត្សរ៍នេះ ពីប្រមាណ១០ភាគរយនៅក្នុងការបោះឆ្នោតឆ្នាំ២០០០ ដល់២១ភាគរយនៅក្នុងឆ្នាំ២០១៦ ។ យោងតាមទិន្នន័យបានបកស្រាយដោយសាកលវិទ្យាល័យ University of Florida ដែលមានអ្នកវិទ្យាសាស្ត្រខាងនយោបាយ Michael McDonald ។ ដែលចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងច្រើននៅក្នុងឆ្នាំនេះ ដោយសារតែការឆ្លងវីរុសកូរ៉ូណា ៕

រហូតដល់៤៤លាននាក់នៃអ្នកបោះឆ្នោតនៅក្នុងរដ្ឋចំនួន៩ និងស្រុក Columbia នឹងផ្តល់សន្លឹកឆ្នោតដោយស្វ័យប្រវត្តិតាមរយៈសារអេឡិចត្រូនិចដល់ផ្ទះរបស់ពួកគេ ។ អ្នកបោះឆ្នោតផ្សេងទៀតប្រមាណ១១៨លាននាក់ ដែលរស់នៅរដ្ឋ៣៤ទៀត ដែលដូចជានៅ North Carolina បានអនុញ្ញតមិនសុំទោសសម្រាប់អវត្តមានក្នុងការបោះឆ្នោតឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top