ភ្នំពេញ៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បាននិងកំពុងចុះដឹកនាំកម្លាំងភ្ទាល់ អន្តរាគន៍អគ្គីភ័យ ឆាបឆេះផ្សារណាត់ នៅខេត្តបាត់ដំបង។ អគ្គីភ័យ នៅពេលនេះ កំពុងឆាបឆេះផ្សារណាត់ នៅខេត្តបាត់ដំបងនោះ បានថមថយហេីយ។
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវបានដោយជោគជ័យ ក្រោយពេលអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានរៀបចំគណៈកម្មការ ដឹកនាំដោយលោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងលោក សំ ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត រួមនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការជាមួយអាជ្ញាធរស្រុកបាធាយ ចុះធ្វើកិច្ចការនេះអស់រយៈពេល ៣៣ ថ្ងៃ ។ ...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់ចំនួន៧៥៨នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសដោយសារជំងឺកូវីដ១៩បានកើនឡើងដល់១២០.២៦២នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺដែលបានរាយការណ៍គឺមានចំនួន៣.៨៤៦.១៥៣នាក់ ដែលបានកើនឡើង៤១.៣៥០នាក់កាលពីថ្ងៃមុន ។ ប្រេស៊ីល ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ដែលជាប់លំដាប់លេខ២បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងអ្នកឆ្លង និងស្លាប់ ៕ ប្រែសម្រួលដោយ៖...
ភ្នំពេញ៖ អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា បាន ប្រកាសជូនដំណឹងដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្រ្កាប ត្រូវចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមាន ដោយទុកពេលឲ្យ៦០ថ្ងៃ ៕
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកមួយរូបបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយវត្តមានកងទ័ពខ្លួន១ភាគ៣នៅអ៊ីរ៉ាក់ គឺស្មើនឹងប្រហែល៣.៥០០នាក់ ក្នុងពេលប៉ុន្មានខែខាងមុខទៀត ហើយនេះជាសកម្មភាពមួយដែលគេរំពឹងថានឹងកើតមាន ក្រោយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្តេជ្ញាកាត់បន្ថយទ័ពនាពេលថ្មីៗនេះ។ សហរដ្ឋអាមេរិកមានកងទ័ពប្រមាណ៥.២០០នាក់ ដែលដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម ហើយមន្ត្រីក្នុងកងកម្លាំងចម្រុះដឹកនាំដោយអាមេរិកនិយាយថា កងកម្លាំងអ៊ីរ៉ាក់នាពេលបច្ចុប្បន្ននេះ មានសមត្ថភាពច្រើនដើម្បីគ្រប់គ្រងក្រុមរដ្ឋឥស្លាមជ្រុលនិយមដែលនៅសេសសល់ដោយខ្លួនឯងបាន។ គួរបញ្ជាក់ថាសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ាក់ កាលពីខែមិថុនា បានធ្វើការបញ្ជាក់អំពីការប្តេជ្ញារបស់ខ្លួនចំពោះការកាត់បន្ថយកងទ័ពអាមេរិកនៅក្នុងប្រទេស ក្នុងពេលប៉ុន្មានខែខាងមុខនេះ ...
បរទេស៖ នៅថ្ងៃសៅរ៍នេះប្រទេសអេក្វាទ័រ បានឈានទៅដល់កិច្ចព្រមព្រៀងមួយជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិឬIMF អំពី មូលនិធិប្រមាណជា ៦,៥ ពាន់ប៊ីលានដុល្លារអាមេរិកដើម្បីជួយសម្រួល បន្ទុកសេដ្ឋកិច្ចដែលបានរងការប៉ះពាល់ខ្លាំងដោយសារកូវីដ១៩។ លោកប្រធានាធិបតី Lenin Moreno នៅក្នុងដដែលនេះក៏បានសរសេរតាមបណ្តាញសង្គមដែរថា៖យើងបានឈានដល់ កិច្ចព្រមព្រៀងបច្ចេកទេសជាមួយ IMF ដើម្បីអាចទទួលបានទឹកប្រាក់ចំនួន ៦,៥ ពាន់ប៊ីលលានដុល្លារសម្រាប់កិច្ចការងារគាំពារនិងការធ្វើសកម្មភាពឡើងវិញ នៅក្នុងប្រទេសរបស់យើង។ ក្នុងនោះផងដែរIMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបុគ្គលិកបច្ចេកទេសរបស់មូលនិធិនិងអាជ្ញាធរអេក្វាឌ័រ បានឈានដល់កិច្ចព្រមព្រៀងរយៈពេល ២៧...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន៣.៣០៨នាក់ក្នុងអំឡុងពេល១ថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់១៦៩.១៩៥នាក់ ជាមួយគ្នានេះដែរ មានអ្នកបន្ថែមទៀតចំនួន៩២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៧.២៦១នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន១.៩០២នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់១២២.៨០២នាក់ ។ វីរុសបានឆ្លងរាលដាលដល់ខេត្តទាំងអស់ ដែលមានចំនួន៣៤ខេត្តរបស់ប្រទេសនេះ ។ ជាពិសេស ក្រុងហ្សាការតា...
បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានប្រឆាំងនឹងលទ្ធភាពនៃ “គ្រោះថ្នាក់ផ្នែកយោធា” លើអ្វីដែលចិនបានពិពណ៌នាថា ជា “ឥរិយាបទបង្កហេតុ” ដោយសហរដ្ឋអាមេរិក បន្ទាប់ពីកងទ័ពរំដោះប្រជាជនចិនបានអះអាងថា នាវា USS Mustin បានរំលោភព្រំដែនសមុទ្រចិនកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វរសេនីយ៍ឯក Li Huamin អ្នកនាំពាក្យនៃបញ្ជាការមហោស្រពភាគខាងត្បូងនៃកងទ័ពបាននិយាយថា“...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរកប្រចាំកម្ពុជា លោក W. Patrick Murphy បានអញ្ជេីញទស្សនកិច្ចស្វែងយល់សេដ្ឋកិច្ចពិសេស Manhattan នៃខេត្តស្វាយរៀង។ ស្ថានទូតអាមេរិក បានបង្ហាញនៅថ្ងៃអាទិត្យ ទី៣០ ខែសីហាឆ្នាំ២០២០ នេះឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេស Manhattan” មានរោងចក្ររាប់សិប ដែលប្រើប្រាស់បុគ្គលិកកម្មករចំនួនជិត ៤០ ០០០ នាក់...