ព័ត៌មានជាតិ

លោកទូតអាមេរិក​ ចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេស ​Manhattan នៅខេត្តស្វាយរៀង

ភ្នំពេញ​ ៖ ​ឯកអគ្គរដ្ឋទូតអាមេរកប្រចាំកម្ពុជា​ លោក W. Patrick Murphy​ បានអញ្ជេីញទស្សនកិច្ចស្វែងយល់សេដ្ឋកិច្ចពិសេស ​Manhattan នៃខេត្តស្វាយរៀង​។ 

ស្ថានទូតអាមេរិក​ បា​នបង្ហាញនៅថ្ងៃអាទិត្យ​ ទី៣០​ ខែសីហា​ឆ្នាំ២០២០​ នេះឱ្យដឹងថា​ តំបន់សេដ្ឋកិច្ចពិសេស Manhattan”​ មានរោងចក្ររាប់សិប ដែលប្រើប្រាស់បុគ្គលិកកម្មករចំនួនជិត ៤០ ០០០ នាក់ ដោយគិតតែ​នៅខេត្តស្វាយរៀងមួយតែប៉ុណ្ណោះ។ 

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានទៅមើលរោងចក្រខ្លះ ដោយរួមទាំងរោងចក្រផលិតទោចក្រក្រយាន ​សម្រាប់ទីផ្សារទោចក្រក្រយានពិសេស​នៅរដ្ឋ California។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top