រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៦៩.១៨៤នាក់ ដែលមានអ្នកស្លាប់១.២២០នាក់ ត្រូវបានកត់ក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួននៃអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់១.៧៥៥.៧៧៩នាក់ ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៤២.១៦៩នាក់ ដែលបានចុះក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ នេះជាថ្ងៃទី៣ហើយ នៅគ្រាដែលប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹងមានអ្នកស្លាប់ជាង១.២០០នាក់ និងមានអ្នកឆ្លងជំងឺថ្មី៤០.០០០នាក់ ។...
ញូដេលី៖ ប្រទេសឥណ្ឌា បានជំរុញឱ្យអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារយោធា របស់ខ្លួនពន្លឿនការផ្តល់ប្រព័ន្ធសព្វាវុធ នៅពេលភាពតានតឹងនៅតាមបណ្តោយបន្ទាត់ ព្រំដែនប្រវែង ៤.០៥៧ គីឡូម៉ែត្រ នៃបន្ទាត់ត្រួតពិនិត្យជាក់ស្តែង បានកើនឡើងចាប់តាំងពីខែមេសា។ ប្រភពពីរដ្ឋាភិបាលបាននិយាយថា សហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី បានយល់ព្រមផ្គត់ផ្គង់ប្រព័ន្ធយោធាក្នុងរយៈពេលបីខែ បន្ទាប់ពីមានការបញ្ជាទិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និង២៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ឆេះមន្ទីរពេទ្យមួយកន្លែង នៅភាគនីរតីនៃប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃសុក្រនេះ ។ អគ្គីភ័យបានកើតឡើងនៅវេលាម៉ោង៣និង៤២នាទី ម៉ោងក្នុងស្រុក នៅថ្ងៃសុក្រនេះ ដែលអគ្គីភ័យបានឆាបឆេះចេញពីអគារជាន់ទី១ នៃមន្ទីរពេទ្យ Goheung ខេត្ត Jeolla ខាងត្បូង ចម្ងាយប្រមាណ៤៧០គីឡូម៉ែត្រនៃទីក្រុងសេអ៊ូល...
ប៉ារីស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាលោក Jean Castex ដែលមានអាយុ៥៥ឆ្នាំ ត្រូវបានប្រកាសតែងតាំងក្លាយជា នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសបារាំងហើយ។ ការប្រកាសតែងតាំង ដែលត្រូវបានធ្វើឡើងដោយប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីដាក់ជំនួសតំណែងរបស់លោក Edouard Philippe។លោក Castex គឺជាសមាជិកនៃបក្សសាធារណៈ និងជាអតីតទីប្រឹក្សាផ្ទាល់អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy...
បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះប្រទេសចិនដែលប្រារព្ធធ្វើ សមយុទ្ធយោធានៅដែនសមុទ្រចិនខាងត្បូង ដោយនិយាយថា ទង្វើបែបនេះ នឹងធ្វើឲ្យស្ថានភាពបាត់បង់ស្ថិរភាពនៅដែនទឹកមានជម្លោះនេះបន្ថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអាមេរិកនេះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ការធ្វើសមយុទ្ធនៅទីកន្លែងមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង គឺគ្មានអំណោយផលល្អ ដល់កិច្ចខិតខំប្រឹងប្រែង បន្ធូរបន្ថយភាពតានតឹង និងការរក្សាស្ថិរភាពនោះទេ”។ គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us...
តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសចិន បានទទួលជោគជ័យទាំងស្រុងក្នុងបញ្ជូនផ្កាយរណបបញ្ជូនរូបភាពកម្រិតខ្ពស់ទៅកាន់ដងតារាវិថី ដែលបានបាញ់ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបតៃយួន ស្ថិតនៅភាគខាងជើងប្រទេសចិន ក្នុងទឹកដីខេត្ត សានស៊ី កាលពីថ្ងៃសុក្រ ។ ផ្កាយរណបត្រូវបានបង្ហោះឡើងដោយប្រើគ្រាប់រ៉ុក្កែត Long March-4B នៅវេលាម៉ោង១១និង១០នាទីព្រឹក (ម៉ោងនៅក្រុងប៉េកាំង) ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលអវកាសជាតិចិន បានឲ្យដឹងដូច្នេះ ។...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាផ្ទុកយន្តហោះពីរគ្រឿង កំពុងតែធ្វើសមយុទ្ធយោធា នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង នៅថ្ងៃសៅរ៍នេះ ស្របពេលដែលប្រទេសចិន ក៏ធ្វើសមយុទ្ធយោធា ដែលត្រូវមន្ទីរបញ្ចកោណនិងប្រទេសជិតខាងនានារិះគន់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា “នាវាផ្ទុកយន្តហោះ USS Nimitz និងនាវាផ្ទុកយន្តហោះ USS Ronald Reagan កំពុងតែបំពេញប្រតិបត្តិការ...
បរទេស: ប្រជាជនអ៊ីរ៉ង់ ដែលមិនពាក់ម៉ាស់ នឹងត្រូវបដិសេធមិនឲ្យទទួលបានសេវកម្មរដ្ឋ ហើយកន្លែងធ្វើការដែលមិនអនុវត្ត តាមពិធីការសុខភាព នឹងត្រូវបិទចោលរយៈពេលមួយសប្ដាហ៍នេះ បើយោងតាមសម្តីរបស់ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី និយាយនៅថ្ងៃសៅរ៍នេះ ក្នុងអំឡុងលោកចេញវិធានការថ្មីប្រឹងប្រែងទប់ស្កាត់មេរោគកូរ៉ូណា។ លោកប្រធានាធិបតីអ៊ីរ៉ង់រូបនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “បុគ្គលិករដ្ឋាភិបាល មិនគួរផ្តល់សេវាកម្មដល់មនុស្សដែលមិនពាក់ម៉ាស់ ហើយបុគ្គលិកណា ដែលមិនពាក់ម៉ាស់នោះ គួរតែត្រូវបានចាត់ទុកថា...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសអ៊ីតាលី កំពុងតែពិចារណារកចំណាត់ការ ដើម្បីជំរុញការវិនិយោគក្នុងវិស័យឧស្សាហកម្មរថយន្តនិងទេសចរណ៍ ដែលវិស័យទាំងពីរនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ពីការរាតត្បាតឆ្លងមរោគកូរ៉ូណា។ ថ្លែងប្រាក់សន្និសីទកាសែតមួយ ដែលរៀបចំធ្វើឡើងដោយសហជីពជំនួញ UIL លោក Giuseppe Conte បានមានប្រសាសន៍ថា រដ្ឋាភិបាលចាំបាច់ត្រូវកំណត់ឡើងជាថ្មី នូវការលើកទឹកចិត្តផ្នែកពន្ធ ក្នុងដំណើរគំាទ្រដល់ការវិនិយោគឌីជីថលនាពេលអនាគត...