ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណរិះគន់ សមយុទ្ធយោធាចិន នៅក្នុងដែនសមុទ្រចិនខាងត្បូង

បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះប្រទេសចិនដែលប្រារព្ធធ្វើ សមយុទ្ធយោធានៅដែនសមុទ្រចិនខាងត្បូង ដោយនិយាយថា ទង្វើបែបនេះ នឹងធ្វើឲ្យស្ថានភាពបាត់បង់ស្ថិរភាពនៅដែនទឹកមានជម្លោះនេះបន្ថែមទៀត។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអាមេរិកនេះ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ការធ្វើសមយុទ្ធនៅទីកន្លែងមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង គឺគ្មានអំណោយផលល្អ ដល់កិច្ចខិតខំប្រឹងប្រែង បន្ធូរបន្ថយភាពតានតឹង និងការរក្សាស្ថិរភាពនោះទេ”។ 

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា ប្រទេសចិនបានធ្វើការប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួនបានគ្រោងធ្វើសមយុទ្ធយោធាមានរយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា នៅជិតក្រុមកោះប៉ារ៉ាសែល ជាទីដែលទាំងប្រទេសវៀតណាមនិងប្រទេសចិនអះអាងកម្មសិទ្ធិរបស់ខ្លួន៕ 

To Top
×