ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ដាក់ការរឹតបន្តឹងថ្មី ស្របពេលករណី កូរ៉ូណាកើនឡើង

បរទេស: ប្រជាជនអ៊ីរ៉ង់ ដែលមិនពាក់ម៉ាស់ នឹងត្រូវបដិសេធមិនឲ្យទទួលបានសេវកម្មរដ្ឋ ហើយកន្លែងធ្វើការដែលមិនអនុវត្ត តាមពិធីការសុខភាព នឹងត្រូវបិទចោលរយៈពេលមួយសប្ដាហ៍នេះ បើយោងតាមសម្តីរបស់ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី និយាយនៅថ្ងៃសៅរ៍នេះ ក្នុងអំឡុងលោកចេញវិធានការថ្មីប្រឹងប្រែងទប់ស្កាត់មេរោគកូរ៉ូណា។ 

លោកប្រធានាធិបតីអ៊ីរ៉ង់រូបនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “បុគ្គលិករដ្ឋាភិបាល មិនគួរផ្តល់សេវាកម្មដល់មនុស្សដែលមិនពាក់ម៉ាស់ ហើយបុគ្គលិកណា ដែលមិនពាក់ម៉ាស់នោះ គួរតែត្រូវបានចាត់ទុកថា ជាបុគ្គលអវត្តមានការងារ និងបញ្ជូនឲ្យវិលត្រឡប់ទៅផ្ទះវិញ”។ 

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ កំពុងតែប្រយុទ្ធនឹងការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ដែលប្រទេសនេះមានករណីឆ្លងសរុបចំនួន២៣៧.៨៧៨ករណីនៅថ្ងៃសៅរ៍នេះ និងមានអ្នកស្លាប់បន្ថែមចំនួន១៤៨នាក់ទៀត ធ្វើឲ្យប្រទេសនេះមានចំនួនអ្នកស្លាប់សរុបឡើងដល់ចំនួន១១.៤០៨ នេះបើតាមសម្តីមន្ត្រីនាំពាក្យក្រសួងសុខាភិបាល លោកស្រី Sima Sadat Lari៕

ប្រែសម្រួល៖ប៉ាង កុង 

To Top