ស្វាយរៀង ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបាន ដោយមានការចូលរួម ពី សំណាក់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងប្រតិភូអមដំណើរបានអញ្ជើញធ្វើទស្សនកិច្ចរោងចក្រផលិតអំពូលភ្លើង និងខ្សែភ្លើង នៅរោងច្រ ស៊ូយ៉ាង...
បរទេស៖ យោងតាមទំព័រហ្វេសប៊ុករបស់ VietDefense បានឲ្យដឹងថា រថក្រោះប្រភេទ T-54M និង T-90S / SK គឺជារថក្រោះចម្បាំងសំខាន់ និងទំនើបបំផុតចំនួន ២ គ្រឿងដែលបម្រើ ក្នុងជួរកងទ័ពរបស់កងកម្លាំងជើងគោកប្រជាជនវៀតណាម (PAVN)។ ដោយបានទៅដល់គោលដៅនៅចុងឆ្នាំ ២០១៨ ភាគច្រើននៃរថក្រោះធុន T-៩០ ត្រូវបានដំណើរការដោយកងពលតូចរថក្រោះលេខ 201...
ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី១-២០ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក មានមធ្យោបាយសរុប ចំនួន២៣.០៩៦គ្រឿង ល្មើសច្បាប់ ក្នុងនោះមានម៉ូតូ ចំនួន១៧១៦៦គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស។ របាយការណ៍ដដែល...
បរទេស៖ ចាប់ពីថ្ងៃច័ន្ទតទៅ សួនសត្វចំនួន ៦ នៅក្នុងប្រទេសថស នឹងបើកជាថ្មីសម្រាប់ភ្ញៀវទេសចរដោយមិនគិតថ្លៃ ចំណែកឧទ្យានជាតិ ១២៧ផ្សេងទៀត ក៏គ្រោងនឹងបើកទ្វារជាថ្មីម្តងទៀតផងដែរក្នុងពេលឆាប់ៗនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Varawut Silpa-archa រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថាសួនសត្វ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមអ្នកសេដ្ឋវិទូ បានធ្វើការព្រមានទៅលើហានិភ័យដែលកើនឡើងដែលជារលកទី២ នៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក ខណៈដែលកំពុងធ្វើការបើកដំណើរការឡើងវិញនៅទូទាំងរដ្ឋ ។ ក្រុមអ្នកសេដ្ឋវិទូ បម្រើការងារនៅឯ Wells Fargo Securities Economics Group បានសរសេររបាយការណ៍មួយ កាលពីថ្ងៃសុក្រថា “ការបើកសេដ្ឋកិច្ចឡើងវិញ ដោយគ្មានវ៉ាក់សាំង គឺបង្ហាញឲ្យឃើញអំពីហានិភ័យផ្សេងៗ...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសម៉ិកស៊ិក ត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥.២២២នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៥០៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសកើនដល់១៣៩.១៩៦នាក់ និងមានអ្នកស្លាប់១៦.៤៤៨នាក់ ។ ក្រុមអាជ្ញាធរម៉ិកស៊ិក បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺពិតប្រាកដ គឺមានកម្រិតខ្ពស់ជាងការរាប់ទៅទៀត ។ សាកលវិទ្យាល័យ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រទី១២ខែមិថុនានេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានប្រកាសអនុញ្ញាតិឲ្យមានការដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងមន្ត្រីនៃតុលាការអន្តរជាតិ ICC ដែលមានតួនាទីពាក់ព័ន្ធក្នងករណីមួយដើម្បី ស៊ើបអង្កេតលើបទឧក្រិដ្ឋកម្មសង្គ្រាមដោយអាមេរិកនៅក្នុងប្រទេសអាហ្កានីស្ថាន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយសេតវិមានក៏បានប្រកាសដែរថា អាមេរិកក៏នឹងបន្ថែមពីលើទណ្ឌកម្មនេះ ដោយការដាក់បម្រាមក្នុងការផ្តល់ទិដ្ឋាការ ទៅឲ្យក្រុមមន្ត្រីទាំងនោះ ព្រមទាំងក្រុមគ្រួសារ របស់ពួកគេទៀតផង។ សេចក្តីថ្លែងការណ៍នោះ ក៏បានធ្វើការរិះគន់ចំៗទៅលើតុលាការអន្តរជាតិ ដែលហៅកាត់ ICC ថាជាការិយាធិបតេយ្យអន្តរជាតិ...
សេអ៊ូល៖ កាសែតសំខាន់របស់កូរ៉េខាងជើង បានជំរុញប្រជាជនរបស់ខ្លួនឱ្យទទួលយកបច្ចេកវិទ្យាថ្មីពីបរទេស ដោយថាការជំរុញរបស់ប្រទេសនេះ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចដ៏មានឥទ្ធិពល ដោយគ្មានជំនួយពីខាងក្រៅ មិនត្រូវបានកំណត់ដោយ“ ភាពផ្តាច់មុខ” នោះទេ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ភាពខ្លួនទីពឹងខ្លួន” ជាញឹកញាប់ចាប់តាំងពីមេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន បានលេីកឡេីងកាលពីខែធ្នូថា លោករំពឹងថានឹងមិនមានការកាត់បន្ថយ ការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកទេ ហើយបានអំពាវនាវឱ្យមាន “របកគំហើញថ្មី” ដើម្បីដោះស្រាយបញ្ហាប្រឈម។...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមបង្កើតក្រុមការងារអន្តរទីភ្នាក់ងារមួយកាលពីថ្ងៃសុក្រ ដើម្បីជួយពង្រីកពាណិជ្ជកម្មមនុស្សធម៌ របស់ខ្លួនជាមួយអ៊ីរ៉ង់ ដែលត្រូវបានដាក់កម្រិតដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ លោក Lee Seong-ho អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបានធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធ ក្រុមការងារដែលមានមន្ត្រីមកពីក្រសួង ហិរញ្ញវត្ថុ ឧស្សាហកម្ម កសិកម្ម និងកិច្ចការសមុទ្រ និងទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ។ ការដាក់ឱ្យដំណើរការនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានបញ្ជូនទៅប្រទេសអ៊ីរ៉ង់នូវទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺកាលពីចុងខែមុន...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន ស៊ីអិនអិន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមសម្តីរបស់លោក John Chafee ជាមន្ត្រីនាំពាក្យនាយកដ្ឋានប៉ូលីសទីក្រុងអាត្លង់តា ប៉ូលីសនៅរដ្ឋអាត្លង់តា នៅរាត្រីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) បានចាប់ខ្លួនមនុស្សចំនួន៧០នាក់។ បម្រាមគោរចនោះ តាមសេចក្តីរាយការណ៍ ត្រូវបានដាក់ក្នុងទីក្រុងនោះ ចាប់ពីម៉ោង៩យប់ថ្ងៃសៅរ៍ ហើយនៅមុននោះ នាយកដ្ឋានប៉ូលីសទីក្រុងអាត្លង់តា បាននិយាយប្រាប់ថា...