ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង​ ត្រូវបានជំរុញឲ្យទទួលយក បច្ចេកវិទ្យាទំនេីបពីបរទេស

សេអ៊ូល៖​ កាសែតសំខាន់របស់កូរ៉េខាងជើង​ បានជំរុញប្រជាជនរបស់ខ្លួនឱ្យទទួលយកបច្ចេកវិទ្យាថ្មីពីបរទេស​ ដោយថាការជំរុញរបស់ប្រទេសនេះ ក្នុងគោលបំណងកសាងសេដ្ឋកិច្ចដ៏មានឥទ្ធិពល ដោយគ្មានជំនួយពីខាងក្រៅ​ មិនត្រូវបានកំណត់ដោយ“ ភាពផ្តាច់មុខ”​ នោះទេ ។

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង​ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ភាពខ្លួនទីពឹងខ្លួន” ជាញឹកញាប់ចាប់តាំងពីមេដឹកនាំរបស់ខ្លួនលោក​ គីម​ ជុងអ៊ុន​ បានលេីកឡេីងកាលពីខែធ្នូថា​ លោករំពឹងថានឹងមិនមានការកាត់បន្ថយ ការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកទេ​ ហើយបានអំពាវនាវឱ្យមាន “របកគំហើញថ្មី” ដើម្បីដោះស្រាយបញ្ហាប្រឈម។

កាសែតផ្លូវការ Rodong Sinmun​ បានចុះផ្សាយថា “យើងត្រូវតែប្រយ័ត្នប្រយែងប្រឆាំងនឹងការជ្រៀតចូល​ និងការបែងចែកមនោគមវិជ្ជា​ ដែលប្រឆាំងនឹងមនោគមវិជ្ជានៃគណបក្សរបស់យើង​ ប៉ុន្តែយើងត្រូវតែទទួលយកនូវអ្វីដែលល្អ​ ឬជឿនលឿនក្នុងវិស័យសេដ្ឋកិច្ច​ អាស្រ័យលើកាលៈទេសៈរបស់យើង​ ហើយកែលម្អវាទៅតាមរសជាតិផ្ទាល់ខ្លួន”៕

ដោយ​ ឈូក​ បូរ៉ា

To Top