ភ្នំពេញ៖ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែន បានលើកឡើងថា ផ្លូវក្រវ៉ាត់ព្រំដែនជារបងប្រទេសជួរទី៣ បន្ទាប់ពីបង្គោលព្រំដែន និងខ្សែព្រំដែន ដូច្នេះកម្ពុជាមានរបងរឹងមាំ ដែកថែប ដែលមិនអាចបាត់បង់ដូចអតីតកាលទៀតឡើយ។ នេះជាការលើកឡើងរបស់លោកស្រី កុយ ពិសី ក្នុងហ្វេសប៊ុកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់សម្ពាធលើប្រទេសចិន ឲ្យចូលរួមក្នុងកិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែ ជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដោយស្វះស្វែងរកឈ្នះលើការប្រឆាំងជំទាស់មិនចូលរួមកិច្ចពិភាក្សាបែបនោះ ជាយូរមកហើយរបស់ទីក្រុងប៉េកាំង។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ត្រាំ មួយរូប បាននិយាយប្រាប់ថា “ជាយូរមកហើយ ប្រទេសចិនបាននិយាយថា ខ្លួននឹងមិនចូលរួមក្នុងការប្រគួតប្រជែងអាវុធ និងមិនស្វះស្វែងរកភាពស្មើគ្នាជាមួយនឹងសហរដ្ឋអាមេរិកនិងរុស្ស៊ីនោះទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ វាដល់ពេលដែលប្រទេសចិន ដាក់លុយនៅមាត់របស់ខ្លួន និងបង្ហាញថា...
ភ្នំពេញ៖ គ្រួសារកសិករក្រីក្រមួយមកពីឃុំច្រាច់ ស្រុកជយ័សែន បានមកសម្រាលកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។ នេះបើតាមសេចក្តីរាយការណ៍ របស់មន្ទីរព័ត៌មានខេត្ត ព្រះវិហារ ជម្រាបមកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាមុននេះបន្តិច។ មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា កូនភ្លោះទាំង៣នេះ គឺស្រីទាំងអស់ ដោយម្នាក់ៗមានទម្ងន់១.៦គីឡូក្រាម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អាជ្ញាធរព្រំដែន កម្ពុជា-ឡាវ ដើរតួយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងឲ្យបានយ៉ាងជិតស្និទ្ធ ហើយអាចបង្កើតឲ្យមានកម្មវិធីកីឡារួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងល្អនិងឈានដល់ការដោះស្រាយ រាល់បញ្ហាផ្សេងៗ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង...
ភ្នំពេញ៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះផ្តល់ស្នាមញញឹមដល់ក្មួយៗកុមារពិការភ្នែក និងគរថ្លង់នៅវិទ្យាស្ថានជាតិអប់រំពិសេស អតីតសាលាកុមារពិការភ្នែក និងគរថ្លង់ភ្នំពេញថ្មី តាមរយៈការព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុងសាលាដែលមានចំនួន ៩៨ នាក់។ លោកវេជ្ជបណ្ឌិត ហោ អូន បានបញ្ជាក់ថាបេសកកម្មមនុស្សធម៌របស់សមាគមTYDA គឺចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗពិការភ្នែក និងគរថ្លង់ ដើម្បីឱ្យពួកគេមានសុខភាពមាត់ធ្មេញល្អ និងជួយដល់សុខភាពរាង្គកាយផ្សេងទៀតឱ្យមានសុខភាពល្អដើម្បីសិក្សារៀនសូត្រឲ្យបានពូកែ និងរស់នៅដោយសុខភាពល្អ។ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថានជាតិអប់រំពិសេសបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកហ៊ុន...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំកម្ពុជា-ឡាវ បានសន្យារួមគ្នាថា នឹងប្រែក្លាយខ្សែព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស នាំមកនូវភាពសុខសាន្តជូនប្រជាជន នៃប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ថា គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃអាទិត្យថា ចំនួននៃអ្នកឆ្លងជំងឺត្រូវបានគេបញ្ជាក់ថា ការផ្ទុះជំងឺបង្កឡើងដោយវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើនដល់៣៧.១៩៨នាក់នៅទូទាំងប្រទេស ជាមួយនឹងអ្នកដែលឆ្លងជំងឺករណីថ្មី ចំនួនជាង២.៦០០នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។ នៅក្នុងព័ត៌មានថ្មីៗរបស់ខ្លួន គណៈកម្មាធិការបាននិយាយថា មានអ្នកស្លាប់ថ្មីចំនួន៨៩នាក់ដោយសារវីរុស ជាមួយគ្នានេះដែរ...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសបារាំងចង់បើកកិច្ចពិភាក្សាយុទ្ធសាស្ត្រមួយ ចាមួយដៃគូអឺរ៉ុបនានា ស្តីពីតួនាទីនៃគោលនយោបាយ ទប់ស្កាត់នុយក្លេអ៊ែបារាំង នៅក្នុងសន្តិសុខអឺរ៉ុប។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោកប្រធានាធិបតីបារាំង បាននិយាយប្រាប់អនាគតមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធបារាំង នៅមូលដ្ឋានទ័ព...
ភ្នំពេញ៖ បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC រហូតដល់ម៉ោង ៨និង៣០នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ តែលទ្ធភាពរកឃេីញករណីបន្ថែមទៀតនឹងអាចកេីតមាន ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡេីយនៅទីក្រុងវូហានប្រទេសចិន ។ ក្នុងនោះក្រុមឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបាន បណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង ២០០០នាក់កំពុងបន្តតាមដានរុករក ករណីសង្ស័យនៅទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការទម្លាយសំឡេងសម្ងាត់ថា ថ្នាក់ដឹកនាំគណបក្សកាន់អំណាចមាន ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ គឺជាឧបាយកល បំបែកបំបាក់ផ្ទៃក្នុងបក្សកាន់អំណាច។ លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ថា “ការទម្លាយការសម្ងាត់ថាមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាឧបាយកលទុច្ចរិតចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជាដែលមិនអាចទៅរួច” ។ បើតាមការផ្សព្វផ្សាយវិទ្យុបារាំងអន្តរជាតិ...