បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារដ្ឋរបស់ម៉ាឡេស៊ីនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រទេសរបស់ខ្លួនទើបតែទទួលបាននូវកញ្ចប់វ៉ាក់សាំង AstraZeneca លើកដំបូងហើយប្រមាណជា២៦៨ ៨០០ដូស។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Adham Baba បានបញ្ជាក់ដែរថាកញ្ចប់វ៉ាក់សាំងមួយនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងទិញលក់មួយនៃកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO។ លោកបន្តថាវ៉ាក់សាំង ដែលបានធ្វើដំណើរមកដល់ម៉ាឡេស៊ីតាំងតែពីយប់ថ្ងៃសុក្រនោះ គឺមានប្រភពមកពីប្រទេសកូរ៉េខាងត្បូងហើយវានឹងត្រូវយក ទៅស្តុកទុកនៅតាមបណ្តាស្ថានីយស្តុកទុករបស់ខ្លួន ដែលបានត្រៀមទុករួចជាស្រេចហើយនោះ។ គួរឲ្យដឹងដែរថាម៉ាឡេស៊ី បានធ្វើកិច្ចព្រមព្រៀងដែលអាចបញ្ជាទិញយកវ៉ាក់សាំង...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បាននិយាយថា ខ្លួនទើបបានចុះហត្ថលេខាលើកុងត្រាមួយ ជាមួយក្រុមហ៊ុន Pfizer Inc ដើម្បីទិញថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន៤០លានដូសបន្ថែម ស្របពេលមានការភ័យខ្លាចអំពីការស្ទុះកើនឡើងនៃករណីឆ្លងក្នុងស្រុក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Financial Post នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កូរ៉េខាងត្បូងបាននិាយយប្រាប់ថា នោះនឹងធ្វើឲ្យថ្នាំវ៉ាក់សាំង Pfizer...
បាងកក៖ ប្រទេសថៃ នៅថ្ងៃសៅរ៍នេះបានបំបែកឯតទគ្គកម្មប្រចាំថ្ងៃមួយទៀត ដោយមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៨៣៩ ករណី ដែលចំនួននេះបានកើនឡើងសរុបរហូតដល់ ៥៣,០២២នាក់ ខណៈដែលប្រទេសនេះព្យាយាមទប់ទល់នឹងការផ្ទុះឡើងនូវជំងឺឆ្លងដ៏ធ្ងន់ធ្ងរបំផុត។ ខេត្តចំនួន ៦៨ នៃខេត្តសរុបចំនួន ៧៧ របស់ប្រទេសនេះ បានរាយការណ៍ពីការឆ្លងថ្មីនៅថ្ងៃសៅរ៍នេះ។ យោងតាមមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានការណ៍ជំងឺកូវីដ- ១៩ បានឲ្យដឹងថាទីក្រុងបាងកក មានការកើនឡើងជារៀងរាល់ថ្ងៃជាមួយនឹងករណីថ្មីចំនួន ១,៥៨២ករណី។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលជំនួយជា របាំងសុវត្ថិភាព និងជើង ចំនួន ១០០ឈុត បានមកពីក្រុមវិនិយោគិន IDI បែងចែកតាមរយះ លោក...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អមដំណើរដោយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ)បានអញ្ជេីញមកប្រជុំពិភាក្សាការងារ និងសួរសុខទុុក្ខយោធិន និងបានកោតសរសេីរ ចំពោះកងពលដែលបានរៀបចំកន្លែងចាក់វ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ជូនកងទ័ព គ្រួសារកងទ័ព ទាំង៨គោលដៅ...
ភ្នំពេញ ៖ ក្រោយរាជរដ្ឋាភិបាលបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត ចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ តទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នាថ្ងៃទី២៥ មេសា នេះបានអះអាងថា «សូមក្រសួង...
បរទេស៖ បណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍នានា តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមកិច្ចប្រជុំស្តីពីវិបត្តិនៅមីយ៉ានម៉ានាថ្ងៃសៅរ៍នេះ ក្នុងគោលបំណងបញ្ចុះបញ្ចូល លោកឧត្តមសេនីយ៍ Min Aung Hlaing ដែលដឹកនាំការដណ្ដើមអំណាចយោធា បង្កឲ្យមានភាពចលាចលក្នុងប្រទេស រកផ្លូវបញ្ចប់អំពើហិង្សា។ កិច្ចប្រជុំកំពូលរបស់មេដឹកនាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ក្នុងទីក្រុងហ្សាកាតានេះ គឺជាកិច្ចប្រឹងប្រែងសម្របសម្រួល ជាអន្តរជាតិលើកដំបូង ដើម្បីបន្ធូរបន្ថយវិបត្តិក្នុងប្រទេសមីយ៉ានម៉ា ជាប្រទេសក្រីក្រមួយ ស្ថិតនៅជាប់ប្រទេសចិន...
បរទេស៖ កប៉ាល់ដឹកទំនិញកូរ៉េខាងជើង កំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម នៅលើផ្លូវទឹករវាងប្រទេសចិននិងប្រទេសកូរ៉េខាងជើង និងកំពុងតែទទួលបានការត្រួតពិនិត្យសុវត្ថិភាពនៅបរទេស នេះបើតាមការឲ្យដឹងពីក្រុមអ្នកឃ្លំាមើល។ ទីភ្នាក់ងារសារព័ត៌មាន VOA ប្រចាំនៅកូរ៉េ បានរាយការណ៍ថា ទិន្នន័យពីគណៈកម្មការត្រួតពិនិត្យ កំពង់ផែរដ្ឋនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញថា កប៉ាល់កូរ៉េខាងជើង Ryon Hwa 3 ត្រូវបានគេប្រទះឃើញនៅកំពង់ផែប្រទេសចិន កាលពីថ្ងៃទី២៨ ខែមីនា។ សេចក្តីរាយការណ៍ បាននិយាយថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយ មេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ២៤ មេសា នេះ។ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១សម្តេចតេជោ...
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីវៀតណាមថ្មីបានសម្តែងការ សោកស្តាយចំពោះការរីករាលដាលជំងឺកូវីដ១៩នៅ កម្ពុជា ហើយលោកសង្ឃឹមថា ជំងឺនេះឆាប់រលត់បាត់ពីកម្ពុជា។ យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោនៅយប់ថ្ងៃទី២៤មេសា បានលើកឡើងថា ក្នុងជំនួបពិភាក្សា ទ្វេភាគីជាលើកដំបូង ជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ខណៈមេដឹកនាំទាំងពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី។ ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរបាន ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់...